រាជធានីភ្នំពេញ៖ ការចាប់រង្វាន់ប្រាក់លាន របស់កម្មវិធីអាពាហ៍ពិពាហ៍ ដ៏ទាន់សម័យផ្តល់លាភសំណាងដល់គូស្វាមីភរិយា ដែលបានជាវស្រាបៀរ កម្ពុជា សម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការ នឹងត្រូវធ្វើឡើងនៅថ្ងៃសោរ៍ទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT ចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ១០ យប់ ដោយមានការ Live បន្តផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា ។
ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់រហូតដល់ទៅ ១០៩ រង្វាន់ឬស្មើនឹង ១០៩ គូស្វាមីភរិយា ដែលបែកចែកជា ២ ប្រភេទ គឺរង្វាន់ ២០ លានរៀល និងរង្វាន់ ១០ លានរៀល ។
អ្នកស្រី គង់ កុសល នាយិកាទីផ្សារនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើងរីករាយជាខ្លាំងក្នុងការទទួលបានសន្លឹកឆ្នោតផ្សងសំណាងជាច្រើនពាន់សន្លឹក ពីគូស្វាមីភរិយានៅទូទាំងប្រទេស សម្រាប់ការចាប់រង្វាន់លើកទី២ ដែលនេះបង្ហាញពីប្រជាប្រិយភាពខ្លាំង របស់ស្រាបៀរ កម្ពុជាដែលជាជម្រើសល្អបំផុត សម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការ» ។
ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសល ក៏បានរំលឹកដល់គូស្វាមីភរិយានៅទូទាំងប្រទេស ដែលមិនទាន់ត្រូវរង្វាន់សូមកុំទាន់អស់សង្ឃឹម ព្រោះការចាប់ឆ្នោតនឹងធ្វើឡើងចំនួន ២ លើកបន្ថែមទៀត គឺនៅថ្ងៃទី២៥ ខែមិថុនា និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ។
ដូច្នេះ អតិថិជនជាវស្រាបៀរ កម្ពុជា សូមមេត្តាប្រញាប់រួសរាន់ បំពេញព័ត៌មានឲ្យបានច្បាស់ៗ រួចយកទៅដាក់ក្នុងធុងឆ្នោត ដែលនៅជិតខ្លួនបំផុត ចំណែកអ្នកមានគម្រោងរៀបការ កុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជា ដើម្បីមានឱកាសឈ្នះប្រាក់លាន ច្រើនសន្ធឹកសន្ធាប់ ។ បើតាមអ្នកស្រី ក្រុមហ៊ុនបានធ្វើការចាប់រង្វាន់ម្តងរួចមក ហើយកាលពីខែមេសា ហើយបានរកឃើញអ្នកឈ្នះរហូតដល់ទៅ ១០០ គូ ។ ក្នុងនោះ ក្រុមហ៊ុនបានប្រគល់រង្វាន់ផ្ទាល់ដល់ ដៃគូស្វាមីភរិយាចំនួន ៩១ គូដែលមានឯកសារគ្រប់គ្រាន់ និងបានគោរពទៅតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ចំណែកឯសន្លឹកឆ្នោតចំនួន ៩ ទៀត ក្រុមហ៊ុននឹងធ្វើការបូកបន្ថែម ទៅលើការចាប់រង្វាន់នៅថ្ងៃសោរ៍ទី២៥ ខែមិថុនា នេះ ។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងទៅនឹងកម្មវិធីអាពាហ៍ពិពាហ៍ដ៏ទាន់សម័យ លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមរយៈទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer ៕ ដោយសហការ
ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ
ពិសាដោយការទទួលខុសត្រូវ !
ចែករំលែកព័តមាននេះ