ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ត្រី​ជា​កសិករ​ម្នាក់​រស់នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ ត្រូវ​រង្វាន់​ ១០០ ​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ

1 ឆ្នាំ មុន

ខេត្តតាកែវ ៖ បន្ទាប់​ពី​បាន​ចុះ​ប្រគល់​ទឹកប្រាក់​រង្វាន់​ធំ​ដល់​អតិថិជន​ម្នាក់​រស់នៅ​ក្បែរ​ភ្នំ​នាង​ក​ង្រី ខេត្តកំពង់ឆ្នាំង​ កាលពី​ពេល​កន្លង​ទៅ​នោះ នៅ​ដើម​ស​ប្ដា​ហ៍​នេះ ក្រុមហ៊ុន ខា​រ៉ា​បាវ បាន​បន្ត​រក​ឃើញ​អ្នក​ដែល​មានសំណាង​បាន​ឈ្នះ​ទឹកប្រាក់​រង្វាន់ ១០០…

ខេត្តតាកែវ ៖ បន្ទាប់​ពី​បាន​ចុះ​ប្រគល់​ទឹកប្រាក់​រង្វាន់​ធំ​ដល់​អតិថិជន​ម្នាក់​រស់នៅ​ក្បែរ​ភ្នំ​នាង​ក​ង្រី ខេត្តកំពង់ឆ្នាំង​ កាលពី​ពេល​កន្លង​ទៅ​នោះ នៅ​ដើម​ស​ប្ដា​ហ៍​នេះ ក្រុមហ៊ុន ខា​រ៉ា​បាវ បាន​បន្ត​រក​ឃើញ​អ្នក​ដែល​មានសំណាង​បាន​ឈ្នះ​ទឹកប្រាក់​រង្វាន់ ១០០ ​លាន​រៀល​ម្នាក់​ទៀត​ហើយ មានឈ្មោះ ហួ​ន អុ​ន ភេទ​ស្រី អាយុ ​៤៤​ ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ក្រាំង​ត្នោត ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្តតាកែវ ​។

នៅ​ក្នុង​ដំណើរ​ចុះ​ប្រគល់​រង្វាន់​ធំ​នូវ​ទឹកប្រាក់​សុទ្ធ ១០០​ លាន​រៀល​ដល់​លំនៅ​ដ្ឋា​ន អ្នកស្រី ហួ​ន អុ​ន បាន​ប្រាប់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ចំពោះ​កម្រិតជីវភាព​គ្រួសារ​របស់​អ្នកស្រី​គឺ​មាន​ភាព​ខ្សត់ខ្សោយ ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ធ្វើស្រែ​ក្នុង​មួយ​ឆ្នាំ​បាន​ប្រមូល​ផល​តែ​ម្ដង រួម​ជាមួយនឹង​ចំណូល​ដែល​ទទួល​បាន​ពី​កូនប្រុស​ទៅ​ស៊ីឈ្នួល​បើករថយន្ត​ឱ្យ​គេ​នៅ​រាជធានី​ភ្នំពេញ​តែ​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ ហើយ​អ្វី​ដែល​សំខាន់​គឺ​នៅ​មាន​ជាប់បំណុល​ធនាគារឯកជន​ថែម​ទៀត​ផង ​។

អ្នកស្រី​បាន​បន្ត​ឱ្យ​ដឹង​ថា សម្រាប់​ការ​ត្រូវ​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នូវ​ទឹកប្រាក់​ ១០០​លាន​រៀល​នៅ​ពេល​នេះ គឺជា​រឿង​ដែល​មិន​នឹក​ស្មាន​ដល់​នោះ​ទេ ខណៈ​ដែល​កាលពី​ស​ប្ដា​ហ៍​មុន​ក្រោយ​ពេល​វិល​ត្រឡប់​មក​ពី​ច្រូតស្មៅ​ឱ្យ​គោ​ដូច​សព្វដង អ្នកស្រី​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ចំនួន​មួយ​កំប៉ុង លុះ​ពេល​មក​ដល់​ផ្ទះ​គាស់​បម្រុង​នឹង​ទទួលទាន​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​តែ​ម្ដង​ ។ ភ្លាម​នោះ​អ្នកស្រី​មិន​បានដឹង​ថា​ជា​រង្វាន់​អ្វី​នោះ​ទេ ព្រោះ​មិន​ចេះអក្សរ ក៏​រក្សា​ទុក​រង់ចាំ​កូន​មក​ពី​សាលារៀន​វិញ​ជួយ​មើល​ទើប​ដឹង​ថា​ត្រូវ​រង្វាន់​ធំ ១០០​លាន​រៀល ហើយ​ក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង ​។

អ្នកស្រី ហួ​ន អុ​ន បាន​បញ្ជាក់​ថា គ្រាន់តែ​ដឹង​ថា​ត្រូវ​រង្វាន់​ ១០០​ លាន​រៀល​ភ្លាម ពិតជា​មាន​អារម្មណ៍​រីករាយ រំភើប​ជា​ខ្លាំង ហើយ​ក៏​ស្រែក​ប្រាប់​ប្ដី និង​កូនស្រី ហើយ​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​ក្រវិល​កំប៉ុង ​។ ក្រោយ​ទទួល​បាន​ប្រាក់​រង្វាន់​ទាំងនេះ អ្នកស្រី​នឹង​យក​មួយ​ចំនួន​សងបំណុល​ធនាគារ និង​ចែករំលែក​មួយ​ចំនួន​ទៅ​ឱ្យ​កូនស្រី​ដែល​កំពុង​មាន​ជីវភាព​ខ្វះខាត ហើយ​ទុក​មួយ​ចំណែក​ទៀត​សម្រាប់​បង្កើត​មុខរបរ​គ្រាន់​ទំនុកបម្រុង​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​ ។

ជា​ចុង​ក្រោយ អ្នកស្រី ហួ​ន អុ​ន ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​នូវ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ជួយ​កែប្រែ​នូវ​ជីវភាព​គ្រួសារ​ដែល​ធ្លាប់តែ​ក្រលំបាក​ឱ្យមក​ជា​ល្អ​ប្រសើរ​នៅ​ពេល​នេះ​ ៕ ដោយសហការ