ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ​ស៊ី​.​ភី ​សម្ពោធ​រោងចក្រ​ផលិត​ចំណីអាហារ​ស្តង់ដា​រដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ បាន​សម្ពោធ​ជា​ផ្លូវការ រោងចក្រ​ផលិត​ចំណីអាហារ នៅ​ក្នុង​ខេត្តកំពត ​ជា​រោងចក្រ​ផលិត​ចំណីអាហារ​ស្តង់ដារឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ បាន​សម្ពោធ​ជា​ផ្លូវការ រោងចក្រ​ផលិត​ចំណីអាហារ នៅ​ក្នុង​ខេត្តកំពត ​ជា​រោងចក្រ​ផលិត​ចំណីអាហារ​ស្តង់ដារឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ដើម្បី លើកកម្ពស់​ស្តង់ដារ​គុណភាព​នៃ​ការ​ផលិត​ចំណីអាហារ​នៅ​កម្ពុជា ព្រមទាំង​ជួយ​ជំរុញអោយ​មានការ​សិក្សា និង​បង្កើត​ការងារ​បន្ថែម​ដល់​ប្រទេស​កម្ពុជា​ ។

កាលពី​ថ្ងៃ​ទី ​១២ ខែឧសភា ឆ្នាំ ២០២២ សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​ នៃ​រោងចក្រ​ផលិត​ចំណីអាហារ របស់​ក្រុមហ៊ុន​ ស៊ី​.​ភី ដែល​ជា​រោងចក្រ​ផលិត​ចំណីអាហារ​ស្តង់ដារ ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ។ ពិធី​​នេះ​ក៏បាន​ចូលរួម​ពី​ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ថៃ ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ និង​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ស៊ី​.​ភី​ដែល​ដឹកនាំ​ដោយ​លោក Preeda Chunwong អនុប្រធាន​ក្រុមប្រឹក្សាភិបាល លោក Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាល​រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ និង​ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត​ និង​គណៈប្រតិភូ​អមដំណើរ ព្រមទាំង​ភ្ញៀវ​កិត្តិយស​សំខាន់​ៗ​ជាង ១០០០ នាក់​ទៀត ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​ នៃ​រោងចក្រ​ផលិត​ចំណីអាហារ នៅ​ក្នុង​ខេត្តកំពត​នេះ ​។

ដោយសារ​សន្ទុះ​នៃ​កំណើនប្រជាជន ស្របគ្នា​នឹង​កំណើនសេដ្ឋកិច្ច​មានការ​លូតលាស់​យ៉ាង​ឆាប់រហ័ស បាន​ធ្វើ​ឲ្យ​តម្រូវការ​ចំណីអាហារ នា​ពេល​បច្ចុប្បន្ន​នេះ​ មានការ​កើនឡើង​ខ្ពស់ ​។ ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ជាមួយ​សេចក្ដី​តម្រូវការ​ខាងលើ​នេះ ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ បាន​បង្កើត​រោងចក្រ​ផលិត​ចំណីអាហារ​ស្តង់ដារ ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ស្តង់ដារ អនាម័យ គុណភាព នឹង​សុ​វត្តិភាព​ខ្ពស់​ដល់​ប្រជាជន​កម្ពុជា ​។

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្តកំពត បាន​មាន​ប្រសាសន៍​ថា​ ថ្ងៃនេះ​គឺជា​ទិវា​ប្រកប​ទៅ​ដោយ​នក្ខត្តឫក្ស ដ៏​ឧត្តុង្គឧត្តម​ និង​ពោ​ពេញ​ទៅ​ដោយ​ស​ញ្ចេ​ត​នា​រំភើប ​និង​រីករាយ​ក្រៃ​លែង ដោយ​រដ្ឋបាល​ខេត្តកំពត បាន​សហការ​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ រោងចក្រ​ផលិត​ចំណីអាហារ និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​សាកលវិទ្យាល័យ ជា​ស៊ី​ម កំចាយមា និង​ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ ​។ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា ​។ ព្រមទាំង​បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម ព្រមទាំង​អង្គពិធី​អំពី​ស្ថានភាព​ទូទៅ​ក្នុង​ខេត្តកំពត ពិសេស​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ការ​គ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាល​ជំងឺ​កូ​វី​ដ​-១៩ ការ​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់វិមជ្ឈការ និង​វិ​សហការ​នៅ​កម្ពុជា ​។

លោក Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាល​រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ បាន​មាន​ប្រសាសន៍​ថា បង្កើត​រោងចក្រ​ផលិត​ចំណីអាហារ​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី លើកកម្ពស់​ស្តង់ដារ​គុណភាព​នៃ​ការ​ផលិត​ចំណីអាហារ​នៅ​កម្ពុជា ឱ្យ​មាន​ស្តង់ដារ​អន្តរជាតិ និង​ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​ទទួលទាន​អាហារ​ដែល​មានគុណ​ភាព អនាម័យ នឹង​ដែល​ជា​ផលិតផល​ផលិត​ក្នុងស្រុក ​។ លើស​ពី​នេះ​ទៅ​ទៀត លោក Paitoon Wongkatawethin ក្រុមប្រឹក្សាភិបាល​រង​នៃ​ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ បាន​ចុះហត្ថលេខា​លើ​អនុ​ស្សរ​ណះ​នៃ​ការ​យោគយល់​ជាមួយ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណងដើម្បី​ចែករំលែក​ចំណេះដឹង បច្ចេកទេស​ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​ផលិត​ចំណីអាហារ ព្រមទាំង​ផ្តល់​ឱកាស​ការងារ​ទាក់ទង​នឹង​អាជីវកម្ម​ក​សិ​-​ឧស្សាហកម្ម និង​អាហារ​ដល់​ប្រជាជន​កម្ពុជា​ផង​ដែរ​ ។

លោក Wittaya បាន​ផ្តល់​ជា​ឧទាហរណ៍​បន្ថែម​នៃ​គោលការណ៍​ការ​ផលិត​ចំណីអាហារ​ប្រកបដោយ​អនាម័យ​ល្អ​ថា ៖ «ការ​ទទួល​បាន​សាច់​ដែល​មាន​ភាព​ស្រស់​ល្អ ត្រូវ​មាន​គោលការណ៍​ទាំងអស់ ៥ ប្រការ ដូច​ជា ទី ​១) សត្វ​ត្រូវ​មាន​សុខភាព​ល្អ ដឹក​ចេញពី​ក​សិ​ដ្ធា​ន​ចិញ្ចឹម​បែប​ស្តង់ដា ​។ ទី​ ២) ការ​រៀបចំ​ទុកដាក់​សត្វ​មុន​ចូល​រោង​ពិឃាត គឺ​សត្វ​មិន​ទទួល​រង​សម្ពាធ​ផ្នែក​អារម្មណ៍ ព្រោះថា​ពេល​ដែល​សត្វ​រង​សម្ពាធ​នឹង​ធ្វើ​ឱ្យ​គុណភាព​សាច់​ធ្លាក់​ចុះ​ ។ ទី ​៣) ទីកន្លែង និង​ឧបករណ៍​ត្រូវ​តែ​ភាព​ស្អាត ដោយ​ជ្រើសរើស​ឧបករណ៍​ដែល​ត្រឹមត្រូវ ទំនើប និង​មានការ​ថែរក្សា​បាន​ល្អ អោយ​រួចរាល់​សម្រាប់​ទុក​ប្រើប្រាស់​ ។ ទី ​៤) ដំណើរការ​ផលិត​ត្រូវ​តែ​មាន​ស្តង់ដារ​ត្រឹមត្រូវ​តាម​គោលការណ៍ និង​អនាម័យ មានការ​បែងចែក​រវាង​ផ្នែក​ស្អាត និង​ផ្នែក​ក​ខ្វល់​ចេញពី​គ្នា​យ៉ាង​ច្បាស់លាស់ ត្រូវ​បាន​ត្រួតពិនិត្យ​ភ្នាក់ងារ​ចម្លងរោគ​គ្រប់​ដំណាក់កាល​នៃ​ការ​ផលិត ​។ ទី​ ៥) ការ​ថែរក្សា​សាច់​បន្ទាប់​ពី​កែ​ច្នៃ​ហើយ សាច់​ត្រូវ​តែ​រក្សា​ទុក​នៅ​ក្នុង​សីតុណ្ហភាព​ត្រឹមត្រូវ ដើម្បី​រារាំង​ការ​លូតលាស់​នៃ​បាក់តេរី ដែល​បណ្តាល​ឱ្យ​សាច់​ខូច​ ។ ប្រសិនបើ​ប្រតិបត្តិ​បាន​គ្រប់​ទាំង ៥ ចំណុច​នេះ​ហើយ នោះ​ធ្វើ​អោយ​យើង​ទទួល​បាន​សាច់សត្វ​ដែល​មានគុណ​ភាពល្អ ស្រស់ អនាម័យ និង​សុវត្ថិភាព​ដល់​អ្នក​បរិភោគ​» ។​

ក្រុមហ៊ុន​ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ បាន​ដំណើរការ​អាជីវកម្ម​ក​សិ​-​ឧស្សាហកម្ម និង​អាហារ​នៅ​ប្រទេស​កម្ពុជា​ជាង ២៦​ឆ្នាំ​ហើយ ជាមួយនឹង​ចក្ខុវិស័យ “​ផ្ទះបាយ​ពិភពលោក​” យើង​បាន​ប្តេជ្ញា​ផ្តល់​នៅ​ផលិតផល​ប្រកបដោយ​គុណភាព អនាម័យ និង​អាហារូបត្ថម្ភ​ខ្ពស់​ជាមួយនឹង​ទំនួល​ខុស​ត្រូវ​ដល់​សង្គម​ជាតិ និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ​។ យើង​មាន​ទស្សនវិស័យ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ដែល​ហៅ​ថា “​គោល​ការ​ណ៌​ប្រយោជន៍​ទាំង ​៣ ​ប្រការ​ដើម្បី​ឆ្ពោះទៅ​កាន់​និរន្តរភាព​” ដោយ​ចាត់​ទុក​ផលប្រយោជន៍​ដល់​ប្រទេស​ជាតិ ជា​អាទិភាព​ទី​មួយ ផលប្រយោជន៍​ប្រជាជន ជា​អាទិភាព​ទី​ពីរ និង​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន ជា​អាទិភាព​ចុង​ក្រោយ​ ។

ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ បាន​មាន​ប្រសា​ស​ន៌​ថា ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ គឺជា​ក្រុមហ៊ុន​ក​សិ​-​ឧស្សាហកម្ម និង​អាហារ​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ថៃ​រហូត​មក​ ។ ក្រុមហ៊ុន ស៊ី​.​ភី បាន​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​ផលិតផល​ចំណីអាហារ​របស់​ប្រទេស​ថៃ ដែល​មា​ការ​ទទួលស្គាល់​ពី​អតិថិជន​យ៉ាងច្រើន និង​មនុស្ស​ជុំវិញ​ពិភពលោក ​។ នៅ​ថ្ងៃនេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន ស៊ី​.​ភី ជា​ចំណែក​មួយ​នៃ​ការ​ជួយ​ជ្រំ​ជ្រែង​ប្រទេស​កម្ពុជា ទាក់ទង​នឹង​ការ​លើកកម្ពស់​ស្តង់ដារ​ឧស្សាហកម្ម​ផលិត​ចំណីអាហារ និង​អភិវឌ្ឍ​ផលិតផល​ផ្នែក​អាហារ​របស់​កម្ពុជា​ឱ្យ​មានការ​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​ ។ ដូច្នេះ​រដ្ឋាភិបាល​ថៃ​មាន​ឆន្ទៈ​ក្នុង​ការ​ជួយ​គាំទ្រ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពាក់ព័ន្ធ​ផ្សេង​ៗ ដែល​បាន​ជួយ​ពង្រឹង​ចំណងមិត្តភាព​រវាង​ថៃ​ និង​កម្ពុជា​អោយ​កាន់តែ​មាន​ភាពរឹងមាំ​យូរអង្វែង ​។

សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «រោងចក្រ​ផលិត​ចំណីអាហារ​របស់​ក្រុមហ៊ុន ស៊ី​ភី ជា​រោងចក្រ​ផលិត​ចំណីអាហារ ជាទី​មួយ​នៅ​កម្ពុជា​នៅ​ខេត្តកំពត​នេះ និង​លើក​សរសើរ​ពី​រសជាតិ និង​គុណភាព​ផលិត​ចំណីអាហារ ស៊ី​ភី មិន​ចាញ់​ផលិតផល​នាំ​ចូល​ឡើយ ​។ ក្រុមហ៊ុន​ជួយ​បង្កើត​ឱកាស​ការងារ​នៅ​ក្នុង​តំបន់ និង​កាត់​បន្ថយ​ការ​ចំណាក់ស្រុក ដោយ​ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​ចំណីអាហារ បាន​តបស្នង​ទៅ​នឹង​បញ្ហា​ការ​ប្រឈម​កង្វះ​ការ​ផលិត​ចំណីអាហារ​នៅ​កម្ពុជា​ ។ វត្តមាន​របស់​ក្រុមហ៊ុន ស៊ី​ភី បាន​រួមចំណែក​ក្នុង​ការ​ផ្គត់​ផ្គង់ សាច់​ស្រស់ ផលិតផល​ចំណីអាហារ ដែល​មាន​អនាម័យ និង​តម្លៃ​សមរម្យ និង​បង្កើត​ទីផ្សារ​នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​ជួយ​បាន​ទិញដំណាំ​កសិកម្ម​ដូច​ជា ពោត ដំឡូង​មី ស្រូវ ពី​ប្រជាជន​កម្ពុជា ​។ សូម​ឱ្យ​ក្រុមហ៊ុន​ជួយ​បន្ត​គាំទ្រ និង​បង្កើត​រោងចក្រ​ផលិត​ចំណីអាហារ​បន្ថែម​ទូ​ទាំង​ប្រទេស និង​ផ្ដល់​បច្ចេកទេស ចំណេះដឹង ដល់​ស្ថាប័ន​ក្រសួង​នានា ប្រជាជន​ផង​ដែរ ជាទី​បញ្ចប់ តាំង​នាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ បាន​ចូលរួម​ចំណែក អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជា​ពិសេស​អនុ​វិស័យ​ចិញ្ចឹមសត្វ​និង​ការ​កែ​ច្នៃ​ចំណីអាហារ និង​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ ក្រសួង​ដែល​ពាក់​ពាន​គ្រប់​ជាន់ថ្នាក់​ដែល​បាន​ជួយ​សម្រួល​ដល់​ការ​សាងសង រោងចក្រ​ផលិត​ចំណីអាហារ​មួយ​នេះ​» ។​

ក្រុមហ៊ុន ស៊ី​.​ភី ខេ​ម​បូ​ឌា ចំកាត់ ជា​ក្រុមហ៊ុន​មួយ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ ដោយ​អាជីវកម្ម​ទាំងអស់​ត្រូវ​បាន​បែងចែក​ជា ៣ ប្រភេទ គឺ អាជីវកម្ម​ផលិត​ចំណី​សត្វ​ (Feed) អាជីវកម្ម​ចិញ្ចឹមសត្វ​(Farm) និង​អាជីវកម្ម​ចំណីអាហារ ​(Food)​ ។ ក្រុមហ៊ុន​ក៏​បាន​បើក​ដំណើរការ​អាជីវកម្ម​ហាង​លក់រាយ និង​អាហារ​ជា​ច្រើន​ដូច​ជា CP Fresh Mart, CP Fresh Shop, Five Star, និង Star Coffee ​។ យើង​បាន​ផលិត និង​ផ្តល់​ផលិតផល ព្រមទាំង​សេវាកម្ម​ទៅ​កាន់ ២៥ ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស​កម្ពុជា​និង​មាន​បុគ្គលិក​ទាំងអស់​ជាង ២០០០ ​នាក់ និង​អតិថិជន​ជាង ១០០០ នាក់​នៅ​គ្រប់​ផ្នែក​ទាំងអស់ ​។

ដោយនៅ​ពេល​អនាគត​ក្រុមហ៊ុន ស៊ី​.​ភី មាន​គម្រោង​នឹង​ពង្រីក​រោងចក្រ​ផលិត​ចំណីអាហារ ដែល​មានគុណ​ភាព សុវត្ថិភាព អនាម័យ នឹង​ស្តង់ដារ​បន្ថែម​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ​២០២៣ ដើម្បី​បំពេញ​តម្រូវ​តាម​ការ​របស់​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ទីកន្លែង ដោយ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​ដោយ​ទំនួល​ខុស​ត្រូវ​ចំពោះ​សង្គម​ជាតិ និង​បរិស្ថាន ​។

ក្រុមហ៊ុន ស៊ី​ភី​អេ​ហ្វ​ (CPF) បាន​បណ្តាក់ទុន​លើ​អាជីវកម្ម​ផ្សេង​ៗ ជាង ​១៦ ប្រទេស និង​ចែកចាយ​ផលិតផល​របស់​យើង​ជាង ៤០ ប្រទេស ទូ​ទាំង​ពិភពលោក ​៕ ដោយសហការ

ដូច​ច្នេះ​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​ចង់បាន​ផលិតផល​ចំណីអាហារ និង​សហការ​ក្នុង​ការ​បើក​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ស៊ី​.​ភី អាច​ទំនាក់ទំនង​មក​កាន់

CP Facebook
CP Website
CP Website