
ក្រុមហ៊ុន seatel (yes 018) សហការជាមួយក្រុមហ៊ុនចែកចាយទូរស័ព្ទ AZtop Mobitel (Cambodia) ផ្តល់ជូនអត្ថប្រយោជន៍អ៉ីធឺណិតបន្ថែមដល់អតិថិជន
រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុន សៅ…
រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុន សៅ…
រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុន សៅ អ៉ីស្ត អេស៊ា ធេលីខម (ខេមបូឌា) (South East Asia Telecom (Cambodia) Co., Ltd.) និងក្រុមហ៊ុន អេហ្សេតថប ម៉ូបាល (ខេមបូឌា) (AZtop Mobitel (Cambodia) Co., Ltd.) បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយផ្តោតលើកិច្ចសហប្រតិបត្តិការភាពជាដៃគូ ដើម្បីផ្តល់នូវអត្ថប្រយោជន៍បន្ថែមជូនដល់អតិថិជនក្នុងប្រទេសកម្ពុជា ។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីលោក Bai Yingkui នាយកប្រតិបត្តិ ក្រុមហ៊ុន សៅ អ៉ីស្ត អេស៊ា ធេលីខម (ខេមបូឌា) និងលោក Chen Tao នាយកផ្នែកលក់ ក្រុមហ៊ុន ក្រុមហ៊ុន អេហ្សេតថប ម៉ូបាល (ខេមបូឌា) ។ ភាពជាដៃគូជាមួយគ្នានេះ គឺមានគោលដៅដ៏សំខាន់ក្នុងការជំរុញលើកទឹកចិត្តដល់អ្នកប្រើប្រាស់ទូរស័ព្ទ Huawei, Xiaomi, Tecno និង Infinix ជាមួយសុីមកាត yes018 ឲ្យទទួលបាននូវផលចំណេញកាន់តែច្រើនបន្ថែមលើអត្ថប្រយោជន៍ដែលមានស្រាប់ ហើយនេះក៏ជាយុទ្ធសាស្រថ្មីមួយទៀតដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់ទូរសព្ទដែលនាំចូលដោយ ក្រុមហ៊ុន AZtop និងស៊ីមកាត yes018 ដែលមានអ៉ីនធឺណិតល្បឿនលឿនកប់ ។
ដោយផ្តោតលើផលចំណេញសម្រាប់អតិថិជន រាល់ការទិញទូរស័ព្ទ Huawei, Xiaomi, Tecno ឬ Infinix ចំនួន ១ គ្រឿងពីហាងលក់ទូរស័ព្ទដែលជាដៃគូរបស់ក្រុមហ៊ុន AZtop អតិថិជននឹងទទួលបានសុីមកាត yes018 ចំនួន ១ ភ្លាម ជាមួយទិន្នន័យអ៉ីនធឺណែត 1GB ស្រាប់ ។ ហេីយអ្វីដែលពិសេសបំផុតនោះ គឺអតិថិជននឹងទទួលបានទិន្នន័យអុីនធឺណិតចំនួន 10GB (មានសុពលភាពរយៈពេល ៧ ថ្ងៃ) រៀងរាល់ពេលបញ្ចូលទឹកប្រាក់ចាប់ពី $1 ហើយការផ្តល់ជូននេះមានរយៈពេល ៦ ថ្ងៃបន្ទាប់ពីថ្ងៃដំណើរការស៊ីម ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនទាំងពីររំពឹងថា កិច្ចសហប្រតិបត្តិការភាពជាដៃគូនេះនឹងជាការចូលរួមចំណែកដើម្បីជំរុញដល់វិស័យឌីជីថលនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀតតាមរយៈការផ្តល់ជូនអត្ថប្រយោជន៍បន្ថែម ការដាក់បញ្ចូលបច្ចេកវិទ្យាថ្មីៗ និងការបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ។ ក្រុមហ៊ុន South East Asia Telecom (Cambodia) Co., Ltd. ហៅកាត់ថា seatel (yes018) គឺជាក្រុមហ៊ុនផ្តត់ផ្គង់បណ្តាញសេវាទូរគមនាគមន៍ដ៏ធំបំផុតមួយនៅកម្ពុជា ដែលផ្តល់ជូនសេវាទូរសព្ទដ៏ទូលំទូលាយជាមួយសេវាកម្មអុីនធឺណិតកម្រិត 4G ល្បឿនលឿនកប់ ។
ក្រុមហ៊ុន AZtop Mobitel (Cambodia) Co., Ltd.) គឺជាក្រុមហ៊ុនដ៏ធំមួយដែលបានវិនិយោគលើការនាំចូល និងជាតំណាងចែកចាយផលិតផល Xiaomi ផ្លូវការប្រចាំប្រទេសកម្ពុជា ។
សម្រាប់ព័ត៌មានបន្ថែមអំពីកញ្ចប់សេវាកម្មរបស់ seatel (yes 018) សូមតាមដានទំព័រហេ្វសប៊ុកផ្លូវការ ៖ https://www.facebook.com/yes.com.kh/ ឬ ចូលទៅកាន់គេហទំព័រ ៖ https://www.yes.com.kh/ ឬ ជជែកជាមួយភ្នាក់ងារតាមរយៈលេខទូរស័ព្ទ ៖ 1800 / 018 9 800 800 ៕ ដោយសហការ
ចែករំលែកព័តមាននេះ