ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ ទឹកក្រូច ​IZE និង​ស្រា​បៀរ កម្ពុជា ​ផ្តល់​ប្រ​ម៉ូ​សិន​ពិសេស ​ពី​ថ្ងៃ​២៨​ ដល់ថ្ងៃ​៣០ ​ខែមករា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ទឹកក្រូច​អាយ​ស៍ IZE និង​ស្រា​បៀរ កម្ពុជា នឹង​ផ្តល់​ជូន​ប្រ​ម៉ូ​សិន​ពិសេស​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែមករា តាម​ស្តង់​នៅ​តំបន់​ក្បែរ​ផ្សារ…

រាជធានី​ភ្នំពេញ​៖ ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ទឹកក្រូច​អាយ​ស៍ IZE និង​ស្រា​បៀរ កម្ពុជា នឹង​ផ្តល់​ជូន​ប្រ​ម៉ូ​សិន​ពិសេស​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែមករា តាម​ស្តង់​នៅ​តំបន់​ក្បែរ​ផ្សារ កន្លែង​លក់ទំនិញ​បោះ​ដុំ និង​រាយ និង​ទីតាំង​នៅ​តាម​តំបន់​ប្រជុំជន​នានា​សរុប​ជាង ១០០​ទីតាំង ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស ​។

ក្នុង​នោះ ស្តង់​ទឹកក្រូច​អាយ​ស៍ IZE សរុប​ជាង ៥០ ទីតាំង នឹង​មាន​លក់​ទឹកក្រូច​អាយ​ស៍ IZE កំប៉ុង​រូបរាង​ឡូយ​កាលី​ប ស្រា​បៀរ កម្ពុជា ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ និង​ទឹកបរិសុទ្ធ​កម្ពុជា ហើយ​ចំពោះ​ការ​ទិញ​ចាប់ពី ១​កេស ឡើង​ទៅ នឹង​មានការ​ថែម​ជូន​រង្វាន់​ដូច​ជា អាវយឺត កែវ​ទឹក កាបូប​ក្លា​ស្សេ កាបូប​កីឡា ធុង​ទឹកកក និង​រង្វាន់​ផ្សេង​ទៀត ​។

ក្រៅពី​នេះ រាល់​ការ​ទិញ​ទឹកក្រូច​អាយ​ស៍ IZE ចំនួន ២​កំប៉ុង លោក​អ្នក​នឹង​មានឱកាស​បង្វិល​កង​យក​រង្វាន់​ដូច​ជា អាវយឺត មួក ទឹកក្រូច​អាយ​ស៍ IZE និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ ICY COOL ជា​ច្រើន​រង្វាន់​ផង​ដែរ​ ។

ដោយឡែក ស្រា​បៀរ កម្ពុជា ក៏​បាន​រៀបចំ​ស្តង់​ចំនួន ១០​ទីតាំង ក្នុង​រាជធានី​ភ្នំពេញ និង​ជិត ៥០​ទីតាំង​នៅ​តាម​បណ្តា​ខេត្ត​។ រាល់​ការ​ជាវ​ស្រា​បៀរ កម្ពុជា​ចំនួន ១​កេស លោក​អ្នក​នឹង​ទទួល​បានការ​បង្វិល​កង​យក​រង្វាន់​ចំនួន ១​ដង ឬ​ទិញ​ចាប់ពី​២​កេស​ឡើង​ទៅ លោក​អ្នក​នឹង​ទទួល​បានការ​បង្វិល​កង​យក​រង្វាន់​ចំនួន ២​ដង​។ រង្វាន់​ទាំងនោះ​មាន​ដូច​ជា អាវ​ក្រៅ អាវយឺត កែវ​ទឹក មួក និង​រង្វាន់​ផ្សេង​ៗ​ទៀត​ជា​ច្រើន​រង្វាន់​ ។

អតិថិជន​អាច​ទិញ​ទឹកក្រូច​អាយ​ស៍ IZE និង​ស្រា​បៀរ កម្ពុជា​សម្រាប់​ពិធីជប់លៀង និង​ការ​សែន​ព្រេង ក្នុង​រដូវ​កាល​បុណ្យ​ទាន ថែម​ទាំង​ទទួល​បាន​រង្វាន់​ទៀត​ផង​។ ដូច្នេះ សូម​អតិថិជន កុំ​ភ្លេច​ស្វែងរក​ស្តង់​ទឹកក្រូច​អាយ​ស៍ IZE និង​ស្រា​បៀរ កម្ពុជា​នៅ​តាម​ទីតាំង​ខាងលើ ​៕ ដោយ​សហការ