ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

១ ​ខែ​បើក ​២ ​សាខា ​! ធនាគារ ជីប ម៉ុង បើក​សាខា​ថ្មី​មួយទៀត​នៅ​ផ្សារ​ទំនើប ជីប ម៉ុង ៥៩៨ ​ម៉​ល

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី ​២៦ ខែមករា ឆ្នាំ ​២០២២ ​នេះ ធនាគារ ជីប…

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី ​២៦ ខែមករា ឆ្នាំ ​២០២២ ​នេះ ធនាគារ ជីប ម៉ុង បាន​ប្រារព្ធពិធី​សម្ពោធ​ជា​ផ្លូវការ ធនាគារ ជីប ម៉ុង សាខា ៥៩៨ ម៉​ល​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្សារ​ទំនើប ជីប ម៉ុង ៥៩៨ ​ម៉​ល ​។ កម្មវិធី​ដ៏​វិសេសវិសាល​នេះ មានការ​អញ្ជើញ​ចូលរួម​​ពី​សំណាក់ លោក​ជំទាវ​ អ្នកឧកញ៉ា ភាព ហៀ​ក ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង និង​ជា​ភាគ​ទុ​និក​ធនាគារ ជីប ម៉ុង​, អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង និង​ជា​ភាគ​ទុ​និក​ធនាគារ ជីប ម៉ុង​, អ្នកឧកញ៉ា លាង ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា ភិបាល និង​ជា​ភាគ​ទុ​និក​ធនាគារ ជីប ម៉ុង​, លោក ច​ន ប៊ែ​ល អគ្គនាយក​ធនាគារ ជីប ម៉ុង ព្រមទាំង​ថ្នាក់ដឹកនាំ​ធនាគារ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ផង​ដែរ​ ។

ក្នុង​ឱកាស​ដ៏​អ​ធិ​ក​អាធម​នោះ លោក ច​ន ប៊ែ​ល បាន​មាន​ប្រសា​ស​ន៏​ថា ​៖ «ខ្ញុំ​ពិតជា​មាន​មោទកភាព​ជា​ខ្លាំង ដែល​ធនាគារ ជីប ម៉ុង រីក​ចម្រើន​ខ្លាំង​ដូចនេះ ​។ កាលពី​ស​ប្តា​ហ៏​មុន​យើង​ទើបតែ​បាន​បើក​សាខា​នៅ​ផ្សារ​ទំនើប ជីប ម៉ុង សែន​សុខ​ម៉​ល ប៉ុណ្ណោះ តែ​ស​ប្តា​ហ៏​នេះ​យើង​ក៏​បាន​បើក​សម្ពោធ​សាខា​ថ្មី​មួយទៀត​ ។ ក្រៅពី​បើក​សាខា​ដើម្បី​បំពេញតម្រូវការ​ផ្នែក​ហរិ​ញ្ញ​វត្ថុ និង​ខិត​ឱ្យ​កាន់តែ​ជិត​អតិថិជន វត្តមាន​ធនាគារ ជីប ម៉ុង ក៏​នឹង​ចូលរួម​ជា​ចំណែក ក្នុង​ការ​ជួយ​លើកមុខ​មាត់​តំបន់​ឬ​ស្សី​កែវ​ឱ្យ​កាន់តែ​មាន​សក្តានុពល តាម​រយៈ​ការ​ទាក់ទាញ​វិនិយោគ​គិ​ន​ទាំង​ក្នុង​ និង​ក្រៅប្រទេស ឱ្យ​មាន​ភាព​ជឿជាក់​ និង​ធ្វើការ​វិនិយោគ​ក្នុង​តំបន់​ឬ​ស្សី​កែវ​ផង​ដែរ​» ។​

លោក​បាន​បន្ត​ថា ធនាគារ ជីប ម៉ុង សាខា ៥៩៨ ម៉​ល មាន​លក្ខណៈ​ទូលាយ និង​ផាសុកភាព​ខ្ពស់ ​។ ការ​រចនា​មាន​ភាព​ទាន់សម័យ និង​ទាក់ទាញ ​។ គ្រប់គ្រឿង​បរិក្ខារ ដែល​យើង​បាន​បំពាក់ សុទ្ធសឹងតែ​ជា​ម៉ាក​ផលិតផល ដែល​មានគុណ​ភាព និង​ប្រណីតភាព ​។ យ៉ាងណាមិញ គោលដៅ​រួម​របស់​យើង គឺ​ធ្វើ​យ៉ាងណា​ឱ្យ​អតិថិជន​មាន​ភាព​ងាយស្រួល និង​ពេញចិត្ត​ជាមួយនឹង​បរិយាកាស​ក្នុង​សាខា​របស់​យើង ខណៈ​ពេល​អញ្ជើញ​មក​ធ្វើ​ប្រតិបត្តិការ​ហរិ​ញ្ញ​វត្ថុ​ ។ ខ្ញុំ​សង្ឃឹមថា ​អតិថិជន​នឹង​ពេញចិត្ត​ជាមួយ​សាខា​ថ្មី ៥៩៨ ម៉​ល នេះ​ ។​

ក្នុង​ឱកាស​អបអរ​សារ​ទរ «ពិធី​សម្ពោធ​ជា​ផ្លូវការ ធនាគារ ជីប ម៉ុង សាខា ៥៩៨ ម៉​ល​» នេះ ធនាគារ ជីប ម៉ុង នឹង​ធ្វើ​កម្មវិធី​រយៈពេល​ ៣​ ថ្ងៃ ពី​ថ្ងៃ​ទី ​២៦​ ដល់ ​២៨ ខែមករា ឆ្នាំ ២០២២​ រាល់​អតិថិជន​ដែល​បើក​គណនី​ថ្មី​, ដាក់​ប្រាក់​បញ្ញើ​, ស្នើ​កម្ចី​គ្រប់​ប្រភេទ​, ឬ​សាកសួរ​ព័ត៌មាន​នានា នឹង​ទទួល​បាន​កាដូ​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​ផង​ដែរ ​។ ការ​ផ្តល់​ជូន​នេះ​មាន​តែ​នៅ ធនាគារ ជីប ម៉ុង សាខា ៥៩៨ ម៉​ល តែ​ប៉ុណ្ណោះ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ធនាគារ ជីប ម៉ុង សាខា​ផ ៥៩៨ ម៉​ល គឺជា​សាខា​ទី ​១៣ របស់​ធនាគារ ជីប ម៉ុង ​។ សព្វថ្ងៃ​ធនាគារ ជីប ម៉ុង មាន​ ១០ ​សាខា​ស្ថិត​នៅ​ទីក្រុង​ភ្នំពេញ និង ​៣​ សាខា​ទៀត​ស្ថិត​នៅ​ខេត្តកំពង់ចាម បាត់ដំបង និង​សៀមរាប ​។ ក្នុង​ឆ្នាំ​ ២០២២​ នេះ ធនាគារ ជីប ម៉ុង គ្រោង​នឹង​ពង្រីក​សាខា​ជា​បន្តបន្ទាប់​ផង​ដែរ​ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូមទូរស័ព្ទ ៖ ០៨១/០៦៦ ៨១១ ៩១១​ ៕ ដោយសហការ