ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ WURKZ MOUNTAIN BIKE SERIES ជុំ​ផ្តាច់ព្រ័ត្រ​នៅ​គិរី​រម្យ​បញ្ចប់​ដោយ​ជោគជ័យ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ជុំ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ WURKZ MOUNTAIN BIKE SERIES ដ៏​ធំ​ប្រចាំឆ្នាំ ដែល​ធ្វើ​ឡើង​នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ បាន​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​ថ្ងៃអាទិត្យ ទី​២៣…

រាជធានី​ភ្នំពេញ​៖ ជុំ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ WURKZ MOUNTAIN BIKE SERIES ដ៏​ធំ​ប្រចាំឆ្នាំ ដែល​ធ្វើ​ឡើង​នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ បាន​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​ថ្ងៃអាទិត្យ ទី​២៣ ខែមករា ដោយ​នាំ​យក​ភាព​រីករាយ និង​ការ​កម្សាន្ត​បែប​សុខភាព​ជូន​ដល់​កីឡាករ និង​អ្នកចូលរួម​ទស្សនា​ជា​ច្រើន​រយ​នាក់ ។

អ្នកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​សម្តែង​អារម្មណ៍​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ពិតជា​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្មវិធី​នេះ​ខ្លាំង​ណាស់ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​លើក​ស្ទួយ​វិស័យ​កីឡា​ជិះ​កង់​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ជំរុញ​ដំណើរ​កម្សាន្ត​ក្នុងស្រុក បង្កើត​ឱកាស​ឲ្យ​កីឡាករ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព ក៏​ដូច​ជា​ទទួល​បានការ​កម្សាន្ត និង​សុខភាព​នា​ចុង​ស​ប្តា​ហ៍​ផង​ដែរ​»​ ។

អ្នកស្រី បន្ថែម​ថា ការ​ចូលរួម​យ៉ាងច្រើន​បែប​នេះ បាន​សបញ្ជាក់​អំពី​សារៈសំខាន់​នៃ​កម្មវិធី​នេះ ហើយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ពិតជា​មាន​មោទកភាព​ជា​ខ្លាំង ដែល​បាន​ក្លាយជា​ម្ចាស់​ឧបត្ថម្ភ​ផ្តាច់មុខ​ក្នុង​ការ​នាំ​យក​ព្រឹត្តិការណ៍​នេះ​រហូត ៣ លើក​ផ្សេង​គ្នា ក្នុង​រយៈពេល ៣ ខែ​ចុង​ក្រោយ​នេះ ។

ជាក់ស្តែង ជុំ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រណាំង​នេះ បាន​ទាក់ទាញ​កីឡាករ​ជិត ៤០០ នាក់ មក​ពី​ខេត្ត​ក្រុង​នានា​ទូ​ទាំង​ប្រទេស​។
លោក Pierre Yves Catry ប្រធាន​បច្ចេកទេស​រៀបចំ​ការ​ប្រកួត និង​ស្ថាបនិក​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ​មាន​ប្រសាសន៍​ថា​៖ «​កម្មវិធី​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ ហើយ​យើង​ឃើញ​ថា​កីឡាករ​ពួក​គាត់​សប្បាយ​រីករាយ​ជា​ខ្លាំង​។ ទោះបី​ទីតាំង​ប្រកួត​ក្នុង​ជុំ​ទី ៣ នេះ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ភ្នំពេញ​បន្តិច​ក្តី តែ​កីឡាករ​មិន​ថា​ក្មេង ចាស់ ប្រុស​ស្រី​នោះ​តែ ពួក​គាត់​នៅ​តែ​តស៊ូ​មក​ចូលរួម​ព្រោះ​ការ​ស្រលាញ់​» ។

លោក Pierre Yves Catry បន្ត​ថា គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត ក៏​ដូច​ជា​ម្ចាស់​ឧបត្ថម្ភ​នឹង​សិក្សា​ពី​លទ្ធភាព​បន្ត​នាំ​យក ព្រឹត្តិការណ៍​នេះ​មក​ជូន​ពលរដ្ឋ​ទៀត​នា​ពេល​ខាង​មុខ​នេះ ដោយ​លោក​រំពឹង​ថា​អាច​នឹង​មានការ​បន្ថែមចំនួន​ជុំ​និង​ទីតាំង​ផ្សេង​ក្នុង​ប្រទេស​កម្ពុជា ។

ការ​ប្រណាំង​កង់​ភ្នំ WURKZ MOUNTAIN BIKE SERIES បាន​ធ្វើ​ឡើង​ចំនួន ៣ ជុំ​ផ្សេង​គ្នា​រួម​មាន នៅ​ភ្នំ​ជាល​ក្នុង​ខេត្តកំពង់ស្ពឺ នៅ​ព្រែក​លៀប​ក្នុង​រាជធានី​ភ្នំពេញ និង​ជុំ​ផ្តាច់ព្រ័ត្រ​នៅ​ឩ​ទ្យា​ន​ជាតិ​គិរី​រម្យ​ក្នុង​ខេត្តកំពង់ស្ពឺ ដោយ​ជុំ​នីមួយ​ៗ​ធ្វើ​ឡើង​រយៈពេល​កន្លះ​ថ្ងៃ ។

ការ​ប្រកួត​បែងចែក​ជា ១៤ វិញ្ញាសា​ផ្សេង​គ្នា ដែល​កីឡាករ​នីមួយ​ៗ​តម្រូវ​ឱ្យ​ប្រណាំង​ក្នុង​រយៈ​ចម្ងាយ ដែល​បាន​កំណត់​ទៅ​តាម​ប្រភេទ​នៃ​វិញ្ញាសា និង​ត្រូវ​ជិះ​ឆ្លងកាត់​ស្ថានភាព​ផ្លូវ​មាន​ដូច​ជា ផ្លូវ​រាបស្មើ ផ្លូវ​ទួល ផ្លូវ​ភ្នំ ផ្លូវ​មាន​ថ្ម និង​ផ្លូវ​ឧបសគ្គ​ផ្សេង​ទៀត​មុន​ទៅ​ដល់ទី​លាន​ផ្តាច់ព្រ័ត្រ ។

វា​ជា​កម្មវិធី​ដ៏​ល្អ​ដែល​អនុញ្ញាត​ឱ្យ​កីឡាករ អាច​ប្រកួត​ដើម្បី​ឈ្នះ​ពានរង្វាន់ និង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ត្រៀម​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ ​។

កីឡាករ​ទទួល​បាន​ពានរង្វាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដែល​មាន​អត្ថន័យ​យ៉ាង​ធំធេង​សម្រាប់​កីឡាករ​នីមួយ​ៗ ព្រោះ​ពួក​គាត់​បាន​ប្រឹងប្រែង​តស៊ូ ជម្នះ​រាល់​ឧបសគ្គ​ដើម្បី​ទទួល​បាន​ជោគជ័យ ។ ក្រៅពី​នេះ ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ក៏​បាន​លើកទឹកចិត្ត​ដល់​កីឡាករ​ជ័យ​លា​ភី​ដោយ​ការ​ផ្តល់​ជូន​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​ផង​ដែរ​៕ ដោយ​សហការ