ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិន​ចំណាយពេល​ច្រើនក្នុង​ការ​បង់​បុព្វលាភ​ធានា​រ៉ាប់រង ​តាម​អេ​ស៊ី​លី​ម៉ូ​បាល ឬ​ អេ​ស៊ី​លី​ដា​អ៊ីន​ធើ​ណែ​ត

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ លោក​អ្នក​តែងតែ​គិត​ថា​ មិន​ចង់​ចំណាយពេល​ច្រើន​ទៅ​អង្គុយ​រង់ចាំ​នៅ​បញ្ជរ​បង់ប្រាក់​បុព្វលាភ​ធានា​រ៉ាប់រង​ ! ពិត​ណាស់​ជាមួយ​អេ​ស៊ី​លី​ដា​ម៉ូ​បាល លោក​អ្នក​មិន​ចាំបាច់​ចំណាយពេលទៅ​បង់​បុព្វលាភ​ធានា​រ៉ាប់រង​ដោយ​ផ្ទាល់​នោះ​ទេ ​។ លើស​ពី​នេះ​ទៅ​ទៀត​លោក​អ្នក​ក៏​អាច​ធ្វើការ​បង់​ថ្លែ​បុព្វលាភ​ធានា​រ៉ាប់រង ​តាម​រយៈ​…

រាជធានី​ភ្នំពេញ​ ៖ លោក​អ្នក​តែងតែ​គិត​ថា​ មិន​ចង់​ចំណាយពេល​ច្រើន​ទៅ​អង្គុយ​រង់ចាំ​នៅ​បញ្ជរ​បង់ប្រាក់​បុព្វលាភ​ធានា​រ៉ាប់រង​ ! ពិត​ណាស់​ជាមួយ​អេ​ស៊ី​លី​ដា​ម៉ូ​បាល លោក​អ្នក​មិន​ចាំបាច់​ចំណាយពេលទៅ​បង់​បុព្វលាភ​ធានា​រ៉ាប់រង​ដោយ​ផ្ទាល់​នោះ​ទេ ​។ លើស​ពី​នេះ​ទៅ​ទៀត​លោក​អ្នក​ក៏​អាច​ធ្វើការ​បង់​ថ្លែ​បុព្វលាភ​ធានា​រ៉ាប់រង ​តាម​រយៈ​ អេ​ស៊ី​លី​ដា​អ៉ីន​ធើ​ណែ​ត​ បាន​គ្រប់​ទីកន្លែង​បាន​យ៉ាង​ងាយស្រួល រហ័ស និង​មិន​អស់​ថ្លៃ​សេវា​ទៀត​ផង ​។

អេ​ស៊ី​លី​ដា​ម៉ូ​បាល ផ្តល់​ភាព​ងាយស្រួល រហ័ស​ទាន់ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​ ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ ​សេវា​ធនាគារ​ដ៏​សម្បូរ​បែប ​។ កាត់​បន្ថយ​ការ​ចំណាយ និង​សន្សំ​ពេលវេលា​ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ អេ​ស៊ី​លី​ដា ឡើយ ​។ នា​ពេល​បច្ចុប្បន្ន អេ​ស៊ី​លី​ដា​ម៉ូ​បាល កំពុង​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយនឹង​ជីវភាព​រស់នៅ​ ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​កាន់តែ​ខ្លាំង​ឡើង ដោយ​ចំនួន​អ្នក​ប្រើប្រាស់​បាន​កើន​ឡើងជា​រៀងរាល់ថ្ងៃ ​។

វិធី​ងាយ​ៗ​ដោយ​គ្រាន់តែ​អតិថិជន និង​សាធារណជន​ចូល​ទៅ​ទាញ​យក​កម្មវិធី ​អេ​ស៊ី​លី​ដា​ម៉ូ​បាល នេះ​តាម​រយៈ App Store, Play Store, AppGallery នោះ​លោក​អ្នក​នឹង​ទទួល​បានការ​ប្រើប្រាស់សេវាកម្ម​យ៉ាងច្រើន​តាម​សេចក្តី​ត្រូវការ និង​មិន​អស់​ថ្លៃ​សេវា ៕