ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ​ពិធី​សម្ពោធ​ជា​ផ្លូវការ ធនាគារ ជីប ម៉ុង សាខា​សែន​សុខ​ម៉​ល

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​ ១៩ ខែមករា ឆ្នាំ​ ២០២២ ​នេះ ធនាគារ ជីប…

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​ ១៩ ខែមករា ឆ្នាំ​ ២០២២ ​នេះ ធនាគារ ជីប ម៉ុង បាន​ប្រារព្ធពិធី​សម្ពោធ​ជា​ផ្លូវការ ធនាគារ ជីប ម៉ុង សាខា​សែន​សុខ​ម៉​ល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្សារ​ទំនើប ជីប ម៉ុង សែន​សុខ ​។ កម្មវិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ជា​គណអធិបតី​ពី​សំណាក់លោក​ជំទាវ ​អ្នកឧកញ៉ា ភាព ហៀ​ក ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំង​សមាជិក​ដទៃ​ទៀត​នៃ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង​, លោក ច​ន ប៊ែ​ល អគ្គនាយក​ធនាគារ ជីប ម៉ុង ថ្នាក់ដឹកនាំ​ធនាគារ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ផង​ដែរ​ ។

ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ លោក ច​ន ប៊ែ​ល បាន​មាន​ប្រសា​ស​ន៏​ថា ​៖ «ធនាគារ ជីប ម៉ុង សាខា​សែន​សុខ​ម៉​ល គឺ​បង្កើត​ឡើង​ដើម្បី​បំពេញតម្រូវការ​អតិថិជន​ដែល​រស់នៅ ឬ​ប្រកបការងារ​នៅ​តំបន់​នេះ ហើយ​ជា​ទូទៅ​ធនាគារ​យើងខ្ញុំ តែងតែ​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយនឹង​បណ្តាញ​ពាណិជ្ជកម្ម​ផ្សេង​ៗ​ទៀត​របស់​ក្រុមហ៊ុន ជីប ម៉ុង ដើម្បី​ធ្វើ​ឱ្យ​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល និង​ចំណេញ​ពេលវេលា ​។ សាខា​ធនាគារ​ក្នុង​ផ្សារ ជីប ម៉ុង ក៏​ផ្តល់​ភាព​ងាយស្រួល​ចំពោះ​អតិថិជន មិន​ត្រឹមតែ​ធ្វើ​ប្រតិបត្តិការ​ហរិ​ញ្ញ​វត្ថុ​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​អាច​ឆ្លៀតពេល​ដើរ​កម្សាន្ត និង​ទិញ​ទំនិញ​ក្នុង​ផ្សារ​បាន​ផង​ដែរ​» ។​

លោក​បាន​បន្ត​ថា​ ៖ «ធនាគារ ជីប ម៉ុង សាខា​សែន​សុខ​ម៉​ល ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស ជាមួយ​បរិក្ខារ​ទំនើប​ប្រណីត​ៗ ដើម្បី​បម្រើ​សេវាកម្ម​សម្បូរ​បែប និង​ល្អ​ឥត​ខ្ចោះ​ជូន​អតិថិជន​ ។ យើងខ្ញុំ​សង្ឃឹមថា​ អតិថិជន​នឹង​ពេញចិត្ត​សាខា​ថ្មី​នេះ​ ។ តំបន់​សែន​សុខ ជា​តំបន់​សក្តានុពល​មាន មនុស្ស​រស់នៅ​ច្រើន​កុះករ ជាមួយ​កម្រិតជីវភាព​ល្អ​ប្រសើរ មាន​ផ្សារ​ទំនើប គម្រោង​ផ្ទះ មាន​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម និង​សាលារៀន ជា​ច្រើន ​។ សាខា​សែន​សុខ​ម៉​ល​នឹង​នៅ​ជិត​អតិថិជន​ជា​និច្ច​» ។​

ក្នុង​ឱកាស​អបអរសាទរ ពិធី​សម្ពោធ​ជា​ផ្លូវការ ធនាគារ ជីប ម៉ុង សាខា​សែន​សុខ​ម៉​ល​ រយៈពេល ៣ ​ថ្ងៃ ពី​ថ្ងៃ​ទី ១៩ ​ដល់ ២១​ ខែមករា ឆ្នាំ ២០២២ ​នេះ រាល់​អតិថិជន​ដែល​ការ​បើក​គណនី​ថ្មី​, ដាក់​ប្រាក់​បញ្ញើ​, ស្នើ​កម្ចី​គ្រប់​ប្រភេទ​, ឬ​សាកសួរ​ព័ត៌មាន​នានា នឹង​ទទួល​បាន​កាដូ​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​ផង​ដែរ​ ។ ការ​ផ្តល់​ជូន​នេះ​មាន​តែ​នៅ ធនាគារ ជីប ម៉ុង សាខា​សែន​សុខ​ម៉​ល តែ​ប៉ុណ្ណោះ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ធនាគារ ជីប ម៉ុង សាខា​សែន​សុខ​ម៉​ល​គឺជា​សាខា​ទី ១២ របស់​ធនាគារ​ជីប​ម៉ុង ។ ​ដែល​ក្នុង​នោះ ៩ សាខា​ស្ថិត​នៅ​ទីក្រុង​ភ្នំពេញ និង​ ៣​ សាខា​ទៀត​ស្ថិត​នៅ​ខេត្តកំពង់ចាម បាត់ដំបង និង​សៀមរាប ហើយ​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ធនាគារ ជីប ម៉ុង​នឹង​បើក​សាខា​ថ្មី​មួយទៀត​នៅ​ទីតាំង​ផ្លូវ​ 598​ ផង​ដែរ​ ។ សម្រាប់​ព័ត៌មាន​បន្ថែម ៖ 081/066 811 911 ៕ ដោយសហការ