ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រីករាយ​ពិធី​បុណ្យចូលឆ្នាំ​ចិន ឆ្នាំខាល ​នាំ​លាភ​សំណាងនៅ​ណា​ហ្គា​វើ​ល​ដ៍

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ឆ្នាំខាល​នាំ​លាភ​សំណាង សុភមង្គល និង​សេចក្តីសុខ​នៅ​ណា​ហ្គា​វើ​ល​ដ៍ ​! សូម​អញ្ជើញ​ទៅ​កម្សាន្ត និង​ទទួលយក​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ជាមួយនឹង​ការ​ផ្តល់​ជូន​ម្ហូប​នាំ​សំណាង នំ​ប្រពៃណី​ចិន…

រាជធានី​ភ្នំពេញ ៖ ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ឆ្នាំខាល​នាំ​លាភ​សំណាង សុភមង្គល និង​សេចក្តីសុខ​នៅ​ណា​ហ្គា​វើ​ល​ដ៍ ​! សូម​អញ្ជើញ​ទៅ​កម្សាន្ត និង​ទទួលយក​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ជាមួយនឹង​ការ​ផ្តល់​ជូន​ម្ហូប​នាំ​សំណាង នំ​ប្រពៃណី​ចិន កញ្ចប់​ស្នាក់​នៅ ការ​តុបតែង​លម្អ​ដ៏​ស្រស់​ស្អាត និង​ការ​ផ្តល់​ជូន​ជា​ច្រើន​ទៀត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន រៀងរាល់ថ្ងៃ ពី​ឥឡូវនេះ​រហូត​ដល់​ថ្ងៃ​ទី​ ១៥ ខែកុម្ភៈ ​។

អបអរពិធីបុណ្យចូលឆ្នាំចិន និងពិសាម្ហូបឈុត និងម្ហូបនាំសំណាងនៅភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Fortune Palace និង Hall of Golden Chimes នៅណាហ្គាវើលដ៍ និងទទួលតុក្កតារូបកូនខ្លាដ៏ស្រស់ស្អាតឥតគិតថ្លៃនៅពេលអ្នកចំណាយ $៨៨ ឬច្រើនជាងនេះក្នុងវិក្កយបត្រមួយ

ទទួល​បាន​តុក្កតា​រូប​កូន​ខ្លា​ដ៏​ស្រស់​ស្អាត​ឥត​គិតថ្លៃ​នៅ​ពេល​អ្នក​ចំណាយ $៨៨ ឬ​ច្រើន​ជាង​នេះ​ក្នុង​វិក្កយបត្រ​មួយ​នៅ​ភោជនីយដ្ឋាន​ចិន​ឈ្នះ​ពានរង្វាន់ Fortune Palace និង Hall of Golden Chimes ។ លោក​អ្នក​ក៏​អាច​ទិញ​តុក្កតា​រូប​កូន​ខ្លា​ដ៏​ស្រស់​ស្អាត​នេះ​ផង​ដែរ​ដោយ​ចំណាយ $៨,៨០ ប៉ុណ្ណោះ​នៅ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ (​ជាន់​ទី ​១ ណា​ហ្គា​វើ​ល​ដ៍​ទី ​១)​ ។ សមាជិក​ណា​ហ្គា​វើ​ល​ដ៍ អាច​ទទួល​បាន​តុក្កតា​រូប​កូន​ខ្លា​ឥត​គិតថ្លៃ ដោយ​ប្តូរ ៨៨ ពិន្ទុ ឬ​ដោយ​សន្សំ ១៨៨ ពិន្ទុ​ក្នុង​មួយ​ថ្ងៃ (​ផ្តល់​ជូន​ម្តង​សម្រាប់​សមាជិក Reserve ប៉ុណ្ណោះ​)​។ ផ្តល់​ជូន​រហូត​អស់ពី​ស្តុក ​។

ក្រុម​មេ​ចុងភៅ​ដ៏​ចំណាន​នៅ​ភោជនីយដ្ឋាន​ចិន​ឈ្នះ​ពានរង្វាន់ Fortune Palace និង Hall of Golden Chimes បាន​ច្នៃ​បង្កើត​ម្ហូប​ចិន​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ចិន​ប្រកបដោយ​សិរី​មង្គល​សម្រាប់​អតិថិជន​រីករាយ​ជាមួយ​ក្រុម​គ្រួសារ មិត្តភក្តិ មិត្ត​រួមការ​ងារ និង​ដៃគូ​ធុរកិច្ច​ ។ ពុក​ម៉ែ​បងប្អូន អា​ចក​ម្ម៉​ង់​ម្ហូប​ឈុត តម្លៃ​ចាប់ពី $២៣៨ សម្រាប់ ៤, ៨ ឬ ១០ នាក់ រួម​មាន ស៊ុប​ក្រពះ​ត្រី អយ​ស្ទ័​រ​ក្រៀម បង្កង​មេគង្គ ត្រី​តុកកែ និង​ជើង​ជ្រូក​ខ​ជាមួយ​ផ្សិត​ចិន​ ។

ទទួលយកកញ្ចប់ស្នាក់នៅដ៏មានសេចក្តីសុខ ចាប់ពី $៩៨ ដែលរួមបញ្ចូលការស្នាក់នៅក្នុងបន្ទប់ប្រណីត ម្ហូបពិសេស សេវាកម្មស្ប៉ា និងការផ្តល់ជូនជាច្រើនទៀត

លោក​អ្នក​អា​ចក​ម្ម៉​ង់​ម្ហូប​ដាច់​ដោយឡែក​បាន​ផង​ដែរ តម្លៃ​ចាប់ពី $១២ ដែល​មាន​ម្ហូប​ពេញ​និយម ដូច​ជា ម្ហូប​អ៊ី​សាង​នាំ​សំណាង​ដែល​មាន​លាយ​ជាមួយ​បង្កង​អូស្ត្រាលី ប៉ាវ​ហ៊ឺ​អាហ្វ្រិក​ខាងត្បូង ត្រី​សាល​ម៉ុ​ន​អា​ត្ល​ង់​ទិ​ក គ្រឿង​សមុទ្រ ឬ​សាច់​មាន់ ​។ តាម​ជំនឿ ប្រសិនបើ​លោក​អ្នក​ចាប់​ម្ហូប​អ៊ី​សាង​កាន់តែ​ខ្ពស់​ឡើង​ទៅ​លើ និង​និយាយ​ពាក្យ​ល្អ​ៗ លោក​អ្នក​នឹង​ទទួល​បាន​សំណាងល្អ​ពេញ​មួយ​ឆ្នាំ​ ។ ម្ហូប​ពេញ​និយម​មួយ​មុខ​ទៀត គឺ​ឆ្នាំង​មហា​សម្បត្តិ​ដែល​មាន​គ្រឿង​សមុទ្រ​ស្រស់​ចម្រុះ និង​សាច់​សម្រាប់​ពិសា ៦ ឬ ១០ នាក់​ព្រមទាំង​មុខម្ហូប​ដែល​ច្នៃ​ដោយ​មេ​ចុងភៅ​ជា​ច្រើន​មុខ​ទៀត ​។

រីឯ​ម្ហូប​នាំ​លាភ​សម្រាប់​អបអរ​បុណ្យចូលឆ្នាំ​ចិន ក៏​មាន​បម្រើ​ជូន​នៅ​ភោជនីយដ្ឋាន Chopstick (​ជាន់​ផ្ទាល់​ដី ណា​ហ្គា​វើ​ល​ដ៍​ទី ១) និង Golden Bowl (​ជាន់​ទី​ ១ ណា​ហ្គា​វើ​ល​ដ៍​ទី ​២) ២៤ ម៉ោង​លើ ២៤ ម៉ោង​ផង​ដែរ ​។ ចំណាយ​ចាប់ពី $៣ លោក​អ្នក​អាច​ពិសា​ជើង​ទា​ខ្វៃ​បែប​ចិន​ជាមួយ​សាច់ក្រក ផ្សិត​ភ្នំ​មក​ពី​តំបន់​អាស៊ី​ភាគ​ខាងកើត​ជាមួយ​បាយ​ឆា ជើង​ជ្រូក​ខ​ជាមួយ​សារាយសមុទ្រ​ខ្មៅ ផ្សិត និង​ផ្កា​ខាត់ណា និង​មី​អាយុ​វែង​ឆា​ជាមួយ​ប៉ាវ​ហ៊ឺ​អម​ជាមួយនឹង​នំ​បាយដំណើប​ចំហុយ​ជាមួយ​ដូង និង​សណ្តែកដី ​។

បង្កើន​សេចក្តី​ស្រឡាញ់ និង​ភាព​ស្និទ្ធស្នាល​ជាមួយ​ក្រុម​គ្រួសារ មិត្ត​រួមការ​ងារ និង​អតិថិជន​ដោយ​ទិញ​នំ​ប្រពៃណី​ចិន​ដែល​មាន​លក់​រៀងរាល់ថ្ងៃ ពី​ម៉ោង ១០ ព្រឹក​ដល់ ១០ យប់ នៅ​កន្លែង​ទទួលភ្ញៀវ Lobby Lounge (​ជាន់​ផ្ទាល់​ដី ណា​ហ្គា​វើ​ល​ដ៍​ទី ​១) និង​ភោជនីយដ្ឋាន Food Pavilion (​ជាន់​ក្រោម​ដី ណា​ហ្គា​វើ​ល​ដ៍​ទី​ ២)​ ។ នំ​សុភមង្គល​ទាំងនេះ រួម​មាន នំ​នៀ​ន​កៅ​រូប​ត្រី នំ​រសជាតិ​ម្នាស់ នំ​សណ្តែកដី និង​នំ​ជា​ច្រើន​មុខ​ទៀត តម្លៃ​ចាប់ពី $៨ ប៉ុណ្ណោះ ​។ យើង​ក៏​មាន​លក់​នំ​ប្រពៃណី​ចិន​ខ្ចប់​ក្នុង​កាដូ ៥ ប្រភេទ​ផង​ដែរ តម្លៃ $៣៨ ក្នុង​មួយ​កញ្ចប់ ​។

ថតរូបការតុបតែងលម្អដ៏អស្ចារ្យនៅខាងក្នុង និងខាងក្រៅណាហ្គាវើលដ៍ទុកជាអនុស្សាវរីយ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិនជាមួយគ្នា  

ក្នុង​ឱកាស​ដ៏​រីករាយ​នេះ ណា​ហ្គា​វើ​ល​ដ៍ ក៏​មាន​ផ្តល់​ជូន​កញ្ចប់​ស្នាក់​នៅ​បញ្ចុះតម្លៃ​ដ៏​អស្ចារ្យ​ផង​ដែរ​ដែល​រួម​បញ្ចូល​ការ​ស្នាក់​នៅ អាហារ​ប៊ុ​ហ្វេ និង​សេវាកម្ម​ស្ប៉ា ជាដើម​ ។ កញ្ចប់​ស្នាក់​នៅ​សុភមង្គល​តម្លៃ $៩៨ រួម​មាន ការ​ស្នាក់​នៅ ១ យប់​ក្នុង​បន្ទប់ Superior នៅ​ណា​ហ្គា​វើ​ល​ដ៍​ទី​ ២ និង​ប៊ុ​ហ្វេ​អន្តរជាតិ​ពេល​ល្ងាច​សម្រាប់ ២ នាក់ នៅ​ភោជនីយដ្ឋាន 2Pangea ។ កញ្ចប់​បន្ទប់​នាំ​សំណាង តម្លៃ $១៦៨ រួម​មាន ការ​ស្នាក់​នៅ ២ យប់ ប៊ុ​ហ្វេ​ពេល​ល្ងាច​សម្រាប់ ២ នាក់ បណ្ណ​ភេសជ្ជៈ និង​អាហារ​ឈុត​ហា​យ​ធី​ ។ កញ្ចប់​បន្ទប់​សិរី​មង្គល តម្លៃ $២៦៨ រួម​មាន ការ​ស្នាក់​នៅ ២ យប់ ប៊ុ​ហ្វេ​ពេល​ល្ងាច​សម្រាប់ ២ នាក់ បណ្ណ​ភេសជ្ជៈ និង​កញ្ចប់​ស្ប៉ា​សុខភាព​សម្រាប់ ២ នាក់​ ។ ប្រូ​ម៉ូ​សិន​ការ​ស្នាក់​នៅ ផ្តល់​ជូន​ពី​ចន្លោះ​ថ្ងៃ​ទី​ ២២ ខែមករា រហូត​ដល់​ថ្ងៃ​ទី​ ១៣ ខែកុម្ភៈ​ ។ សូម​ចូល​ទៅ​កាន់ www.nagaworld.com សម្រាប់​ព័ត៌មាន​បន្ថែម ​។

ការ​តុបតែង​លម្អ​ដើម្បី​អបអរ​ឆ្នាំខាល បង្កើត​នូវ​បរិយាកាស​ដ៏​ប្លែក​អារម្មណ៍​នៅ​ក្នុង​អគារ ខណៈ​ការ​តុបតែង​នៅ​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​មុខ​ណា​ហ្គា​វើ​ល​ដ៍ មាន​ពន្លឺ​ភ្លឺ​ចែងចាំង​ដ៏​ទាក់ទាញ​សម្រាប់​ថត​ទុកជា​អនុស្សាវរីយ៍ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ​។ លោក​អ្នក​នឹង​ឃើញ​រូបសំណាក​រូប​ខ្លា​កម្ពស់ ៤ ម៉ែត្រ និង​រូបសំណាក​ទេវតា​ទ្រព្យ​ដ៏​ធំ​ផង​ដែរ​នៅ​ពេល​ទៅ​កម្សាន្ត​នៅ​លើ​សួន​ ។

សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង Instagram របស់​ណា​ហ្គា​វើ​ល​ដ៍​ដើម្បី​ទទួល​បានការ​ផ្តល់​ជូន​ថ្មី​ៗ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន និង​ចូលរួម​ការ​ប្រកួតប្រជែង​ដើម្បី​ឈ្នះ​រង្វាន់​ផង​ដែរ​ ។

ណា​ហ្គា​វើ​ល​ដ៍ បាន និង​កំពុង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ភ្ញៀវ និង​បុគ្គលិក​ទាំងអស់ រួម​មាន ការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ ការ​រក្សា​គម្លាត​សង្គម និង​ការ​ផ្តល់​ជូន​ជែ​ល​លាងដៃ​សម្លា.ប់​មេរោគ​នៅ​ទូ​ទាំង​អគារ ​។ ដូចនេះ សូម​អញ្ជើញ​ទៅ​កម្សាន្ត​នៅ​ណា​ហ្គា​វើ​ល​ដ៍​ប្រកបដោយ​សុវត្ថិភាព​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​។ ណា​ហ្គា​វើ​ល​ដ៍ សូម​ជូនពរ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​មាន​សុខភាព​ល្អ សំណាងល្អ និង​ទ្រព្យសម្បត្តិ​សម្បូរហូរហៀរ​គ្រប់​ៗ​គ្នា ​! ៕ ដោយសហការ