ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ភាព​ជា​ដៃគូ​អាជីវកម្ម​ប៊េ​ង​កា​សួ​រេ​ន ​រវាង អេ អាយ អេ ខេ​ម​បូ​ឌា និង​ធនាគារ ព្រី​ន​ស៍ នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន និង​បទ​ពិសោធ​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ នៅថ្ងៃ​ទី 12 ខែមករា ឆ្នាំ 2022 ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត អេ អាយ…

រាជធានី​ភ្នំពេញ​ ៖ នៅថ្ងៃ​ទី 12 ខែមករា ឆ្នាំ 2022 ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៉ិន​សួ​រេ​ន ម​.​ក (​អេ អាយ អាយ ខេ​ម​បូ​ឌា​) និង​ធនាគារ ព្រី​ន​ស៍ ម​.​ក បាន​ប្រកាស​ចាប់ផ្តើម​ភាព​ជា​ដៃគូ​អាជីវកម្ម​ប៊េ​ង​កា​សួ​រេ​ន ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ ដ៏​ងាយស្រួល និង​ល្អ​បំផុត​នៅ​នឹង​មួយ​កន្លែង រួម​មាន​ទាំង​ដំណោះស្រាយ​ផ្នែក​ធនាគារ និង​ធានា​រ៉ាប់រង​អាយុជីវិត​ ។

ពិធី​ចុះហត្ថលេខា​នេះ ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា ឯកឧត្តម រ​ត្ន័ សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា លោក ប៊ុ​ន យី​ន អនុប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មក​ពី អេ អាយ អាយ គ្រុប អេ អាយ អេ ខេ​ម​បូ​ឌា និង​ធនាគារ ព្រី​ន​ស៍​ ។

កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​រយៈពេល​ប្រាំ​ឆ្នាំ​រវាង​ស្ថាប័ន​ឈានមុខ​គេ​ទាំង​ពីរ​នេះ នឹង​ធ្វើ​ឱ្យ​សេវា​ធានា​រ៉ាប់រង កាន់តែ​មាន​ភាព​ងាយស្រួល ទូលំទូលាយ និង​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ ដែល​ផ្តោត​លើ​សុវត្ថិភាព ហិរញ្ញវត្ថុ​រយៈពេល​វែង ​។ គម្រោង​ផែនការ​ធានា​រ៉ាប់រង​អាយុជីវិត និង​សុខភាព​ដ៏​ពេញលេញ​របស់ អេ អាយ អេ ខេ​ម​បូ​ឌា នឹង​មាន​វត្តមាន​គ្រប់​ទីកន្លែង​ទៅ​តាម​បណ្តា​សាខា​ទាំង 32 របស់​ធនាគារ ព្រី​ន​ស៍ ក្នុង​ខេត្ត​ចំនួន 22 ទូ​ទាំង​ប្រទេស ។

កិច្ចសហការ​នេះ​គឺ​ស្រប​តាម​យុទ្ធសាស្ត្រ​ប៊េ​ង​កា​សួ​រេ​ន​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ ដើម្បី​បង្កើន​ការ​យល់​ដឹង និង​ការ​ជ្រៀតចូល​ទីផ្សារ​នៃ​សេវាកម្ម​ធានា​រ៉ាប់រង​អាយុជីវិត​ ។ នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា​កាន់ តែ​យល់​ដឹង​ច្បាស់​អំពី​សុខភាព និង​សុខុមាលភាព ភាព​ជា​ដៃគូ​នេះ​អនុញ្ញាត​ឱ្យ អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់​ជូន​ការ​ប្រឹក្សា​ពី​អ្នកជំនាញ តាម​រយៈ​ផ្តល់​ការ​ណែនាំ​នូវ​ដំណោះស្រាយ​ប្រកបដោយ​គុណភាព និង​ផែនការ​ផ្នែក​ហិរញ្ញវត្ថុ​ល្អ​ៗ​ដល់ អតិថិជន​របស់ ធនាគារ ព្រី​ន​ស៍ នៅ​ពេល​ដែល​ពួក​គាត់​ទៅ​ទទួលយក​សេវា​ធនាគារ ​។

ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ​និយតករ​ធានា​រ៉ាប់រង​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា និង​ធនាគារ ព្រី​ន​ស៍ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួមចំណែក​អភិវឌ្ឍ វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា និង​សូម​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​គ្រឹះស្ថាន​ទាំង​ពីរ​ដែល មាន​វត្ត​មាននៅ​ទី​នេះ ឲ្យ​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ឲ្យ​កាន់តែ​ទូលំទូលាយ បន្ថែម​ទៀត​ប្រកបដោយ​ចីរភាព​» ​។

លោក Andrew Loh អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត អេ អាយ អេ ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា​ ៖ «​ភាព​ជា​ដៃគូ​របស់​យើង​ផ្តល់​នូវ​បទ​ពិសោធ​ដ៏​ងាយស្រួល និង​អតិថិជន​ជា​អាទិភាព ចម្បង​ដល់​អតិថិជន​របស់ ធនាគារ ព្រី​ន​ស៍ ដែល​ស្រប​តាម​គោលបំណង របស់​យើង​ក្នុង​ការ ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​រស់នៅ​ប្រកបដោយ​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​។ នេះ​ក៏​ជា​ការ​បើក​ស្វាគមន៍ សម្រាប់​យើងខ្ញុំ​ក្នុង​ការ​ផ្តល់​នូវ​តម្លៃ​កាន់តែ ខ្លាំង​តាម​រយៈ​ការ​ចែករំលែក​ពី​របៀប​ដែល​សេវា​ធានា​រ៉ាប់រង អាយុជីវិត​ផ្តល់​ផល​វិជ្ជមាន​ដល់​សុខភាព និង​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​ពេល​បច្ចុប្បន្ន​ក៏​ដូច​ជានា​ពេល​អនាគត»​ ។

ក្នុង​ពិធី​នោះ ឯកឧត្តម រ​ត្ន័ សុវណ្ណ​នរៈ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​កម្ពុជា​បាន មាន​ប្រសាសន៍​ថា ៖ «​ក្នុង​ន័យ​នេះ ភាព​ជា​ដៃគូ​រវាង​ធនាគារ ព្រី​ន​ស៍ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត អេ អាយ អេ ខេ​ម​បូ​ឌា លើ​ទម្រង់​អាជីវកម្ម​ប៊េ​ង​កា​សូ​រេ​នតា​មរយៈ​ការ​ណែនាំ​អតិថិជន គឺជា​ចំណែក​មួយ​ក្នុង ការ​ចូលរួម​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ តាម​រយៈ​ការ​បង្កើន​លទ្ធភាព​ឱ្យ សាធារណជន​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​បន្ន និង​ការ​ពង្រឹង​កិច្ច​ការពារ​អតិថិជន​ព្រមទាំង ការ​បង្កើន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ​» ។​

លោក​ក៏​បាន​បន្ថែម​ទៀត​ថា៖ «​តាម​ទស្សនៈ​អាជីវកម្ម អេ អាយ អេ ខេ​ម​បូ​ឌា និង​ធនាគារ ព្រី​ន​ស៍ ក៏​អាច​ពង្រីក និង​ផ្លាស់​ប្តូរ​ជំនាញ​បច្ចេកវិទ្យា និង​ទីផ្សារ ដើម្បី​ពង្រីក​បណ្តាញ​ចែកចាយ និង​ជួយ​ដល់​អតិថិជន ស្រប​តាម​ការ​សន្យា​របស់​យើង​ក្នុង​ការ​ព​ន្លឿ​ន​កំណើន​វិស័យ​ធានា​រ៉ាប់រង និង​ប៊េ​ង​កា​សួ​រេ​ន​» ។

លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ និង​ជានា​យក​គ្រប់គ្រង ធនាគារ ព្រី​ន​ស៍ មាន​ប្រសាសន៍​ថា៖ «​ក្នុង​នាម​ជា​ធនាគារ​កម្ពុ​ជាមួយ​ដែល​ទទួល​បាន​ពានរង្វាន់ និង​ការ​ទទួលស្គាល់​ជា​ច្រើន​ពី​ស្ថាប័ន​អន្តរជាតិ អតិថិជន​របស់​យើង​បាន​ពឹងផ្អែក​ក្នុង​ការ​ចែកចាយ​ផលិតផល និង​សេវាកម្ម​លំដាប់​ពិភពលោក ដែល​ផ្តល់​ជូន​បន្ថែម​សម្រាប់​ពួក​គាត់​ ។ តាម​រយៈ​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឈានមុខ​គេ​មួយ​របស់​ពិភពលោក យើង​នឹង​អាច​ផ្តល់​ជូន​អតិថិជន​របស់​យើង​នូវ​លទ្ធភាព​ទទួល​បាន​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មានគុណ​ភាព​ខ្ពស់ ស្រប​តាម​តម្រូវការ និង​សេវាកម្ម​ដែល​ផ្តល់​ការ​ការពារ​ស្រប​តាម​តម្រូវការ​របស់​ពួក​គេ​ ។ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ណែនាំ និង​ការ​គាំទ្រ​ពីនិយ័ត​ករ ដែល​បាន​ធ្វើ​ឱ្យ​ភាព​ជា​ដៃគូ​នេះ​អាច​សម្រេច​ទៅ​បាន សម្រាប់​យើង និង​អតិថិជន​របស់​យើង​» ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ផ្តល់​ជូន​របស់ អេ អាយ អេ ខេ​ម​បូ​ឌា តាម​រយៈ​ធនាគារ ព្រី​ន​ស៍ និង​របៀប​ដែល​ជួយ​អ្នក​ក្នុង​ការ​រៀបចំ​ផែនការ និង​សន្សំ​សម្រាប់​ពេល​អនាគត សូម​ទៅ​កាន់​សាខា​ណា មួយ​របស់​ធនាគារ ព្រី​ន​ស៍ ឬ សូម​ទាក់ទង​មក​កាន់​សេវា​អតិថិជន អេ អាយ អេ តាម​រយៈ​លេខ 086 999 242 ឬ​ចូល​ទៅ​កាន់​គេហទំព័រ ៖ aia.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផលិតផល និង​សេវាកម្ម​របស់​ធនាគារ ព្រី​ន​ស៍ សូម​ទាក់ទង 1800 20 8888 ចូល​ទៅ​កាន់​គេហទំព័រ ៖ www.princebank.com.kh ឬ​ចូល​ទៅ​កាន់​សាខា​របស់​យើង​ដែល​មាន​ទីតាំង នៅ​ទូ​ទាំង​ប្រទេស​ ។

អំពី អេ អាយ អេ
អេ អាយ អេ គ្រុប លីមីត​ធី​ត និង សាខា (​តទៅ​ហៅ​ថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​សាធារណៈ​ឯករាជ្យ​ធំ​ជាងគេ ។ ក្រុមហ៊ុន​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ចំនួន ១៨ ប្រទេស​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក – សាខា​គ្រប់គ្រង​ទាំងស្រុង និង ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​ទីក្រុង​ហុងកុង SAR ប្រទេស​ថៃ សឹ​ង្ហ​បូ​រី ម៉ា​ឡេ​ស៊ី ចិនដីគោក កូរ៉េ​ខាងត្បូង ហ្វី​លី​ពិន អូស្ត្រាលី ឥណ្ឌូ​នេ​ស៊ី (​ចិន​) តៃវ៉ាន់ រៀត​ណា​ម ញ៉ូ​ហ្ស៊ី​លែ​ន ម៉ា​កាវ SAR ប្រ៊ុ​យ​ណេ កម្ពុជា មី​យ៉ា​ន់​ម៉ា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល ៩៩ ភាគរយ​នៅ​ប្រទេស​ស្រី​លង្កា និង ក្រុមហ៊ុន​បណ្ដាក់ទុន​រួម ៤៩ ភាគរយ​នៅ​ប្រទេស​ឥណ្ឌា​ ។

ក្នុង​ពេល​បច្ចុប្បន្ន អាជីវកម្ម​របស់​ក្រុមហ៊ុន គឺ​ដូច​គ្នា​និង អេ​អាយ​អេ ដែល​ត្រូវ​បាន​បង្កើត​ឡើង​លើក​ដំបូង​នៅ​ទីក្រុង​សៀង​ហៃ កាលពី​មួយ​សតវត្ស​កន្លង​ទៅ​ក្នុង​ឆ្នាំ ១៩១៩ ។ ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅ​លើ​ទីផ្សារ ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (​អតីត​-​ជប៉ុន​) ដោយ​ផ្តោត​ទៅ​លើ​បុព្វលាភ​ធានា​រ៉ាប់រង​ជីវិត និង មាន​តួនាទី​នាំមុខ​គេ​នៅ​គ្រប់​ទីផ្សារ​ភាគច្រើន​របស់​ខ្លួន ។ ក្រុមហ៊ុន​មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន ៣២៦ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ថ្ងៃ​ទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២០​ ។

អេ អាយ អេ ឆ្លើយ​តប​តាម​តម្រូវការ​នៃ​ប្រាក់​សន្សំ និងការ​ការពារ​រយៈពេល​វែង​របស់ ពលរដ្ឋ​ទូទៅ​តាម​រយៈ​ការ​ផ្ដល់​នូវ​ផលិតផល​ដ៏​សម្បូរ​បែប និង សេវាកម្ម​ជា​ច្រើន​រួម​មាន ការ​ធានា​រ៉ាប់រង​ជីវិត គ្រោះថ្នាក់ ការ​ធានា​រ៉ាប់រង​សុខភាព និង ផែនការ​សន្សំ​ប្រាក់ ។ ក្រុមហ៊ុន​គ្រុប ក៏​ផ្ដល់​ផង​ដែរ​នូវ​ប្រាក់​អត្ថប្រយោជន៍​សម្រាប់​បុគ្គលិក ផ្ដល់​ឥណទាន​អាយុជីវិត និង សេវាកម្ម​ប្រាក់​សោ​ធ​និវត្តន៍ ។ តាម​រយៈ​បណ្ដាញ​ភ្នាក់ងារ ដៃគូ និង បុគ្គលិក​ដ៏​ទូលំទូលាយ​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក អេ​អាយ​អេ បាន​ផ្ដល់​ដល់​ម្ចាស់​ប័ណ្ណធានា​នូវ ប័ណ្ណធានា​រ៉ាប់រង​រូប​វ័​ន្ត​បុគ្គល​ច្រើន​ជាង ៣៨ លាន​នាក់ និង សមាជិក​ដែល​បាន​ចូលរួម ផែនការ​ធានា​រ៉ាប់រង​ជា​ក្រុម​ជាង ១៦ លាន​នាក់​ ។

អេ អាយ អេ គ្រុប​លីមីត​ធិ​ត (AIA Group Limited) ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង តារាង​នៃ​ក្រុមប្រឹក្សាភិបាល​ចម្បង​នៃ គណកម្មាធិការ​ផ្សា​រមូល​ប​ត្រ​ទីក្រុង​ហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែល​ស្ថិត​ក្រោម​ច្បាប់​ផ្សា​រមូល​ប​ត្រ “១២៩៩” ស្រប​តាម​ច្បាប់​ស្ដី​ពី ការ​ទទួល​ប្រាក់​តម្កល់​នៃ​សហរដ្ឋអាមេរិក (​កម្រិត ១) A (American Depositary Receipts (Level 1) ដែល​ធ្វើ​ពាណិជ្ជកម្ម​លើ​ទីផ្សារ​ស្របច្បាប់ (​រូប​សញ្ញា​: “AAGIY”) ​។

ទំនាក់ទំនង​សារព័ត៌មាន
ម៉េ​ង ដា​ណែ​ត
ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់
អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិ​ន​សួ​រេ​ន ម​.​ក
Daneth-d.Meng@aia.com

អំពី​ធនាគារ ព្រី​ន​ស៍ ម​.​ក
ធនាគារ ព្រី​ន​ស៍ ម​.​ក បាន​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន ក្នុង​ឆ្នាំ​2015 ក្នុង​នាម​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​មួយ ដែល​មានឈ្មោះ​ចាស់​ថា “​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​ន​ស៍ ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី​” ហើយ​ត្រូវ​បាន​ប្រែ​ក្លាយទៅជា​ធនាគារពាណិជ្ជ ដែល​មាន​អាជ្ញាប័ណ្ណ​ធ្វើ​ប្រ​តិ​ប​តិ្ត​ការ​ធនាគារ​លេខ​ធ​46 ពី​ធនាគារជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃ​ទី​18 ខែកក្កដា ឆ្នាំ​2018​។ ដោយ​មាន​មូលដ្ឋាន​ដើមទុន​ដ៏​រឹង​មាំ ជាមួយនឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ប្រកបដោយ​ជំនាញ​ច្បាស់លាស់ និង​ការ​យល់​ដឹង​យ៉ាង​ទូលំទូលាយ​អំពី​ទីផ្សារ​ក្នុងស្រុក ធនាគារ ព្រី​ន​ស៍ ម​.​ក មាន​ភាព​ជឿជាក់​ក្នុង​ការ​ក្លាយជា​គ្រឹះស្ថាន​ឈានមុខ​ក្នុង​វិស័យ​ធនាគារ ដោយ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ច្រើន​ជម្រើស និង​សម្បូរ​បែប​ដល់​អតិថិជន​របស់​យើង តាម​រយៈ​សេវាកម្ម និង​ផលិតផល​ជា​ច្រើន​ប្រភេទ ដែល​ប្រកបដោយ​ភាព​ងាយស្រួល និង​បទ​ពិសោធន៍​ដ៏​ល្អ​ឥត​ខ្ចោះ ជូន​អតិថិជន​របស់​យើង​ ។ យើង​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍ សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​អតិថិជន​គោលដៅ​របស់​យើង​។ បច្ចុប្បន្ន​នេះ​យើង​មាន​សាខា​ចំនួន 32 និង​ទីតាំង​អេ​ធី​អឹ​ម​ចំនួន 74 នៅ​ទូ​ទាំង​ប្រទេស​ ៕ ដោយ​សហការ