រាជធានីភ្នំពេញ ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះកម្មវិធី «បុណ្យភូមិសៀមរាប» ដែលធ្វើនៅទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋាន ឡេង ណាវ៉ាត្រា ស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងមកដល់ហើយ ។ ក្រៅពីការច្រៀងរាំដោយផ្ទាល់ជាមួយកំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ជាង ១០០ បទ ពុកម៉ែបងប្អូនអាចទស្សនាទម្រង់សិល្បៈបុរាណជាច្រើនមុខ និងភ្លក់មុខម្ហូបអ្នកខេត្តសៀមរាបទាំង ១២ ស្រុក ដោយឥតគិតថ្លៃថែមទៀតផង ។
ពុកម៉ែបងប្អូនបានត្រៀមខ្លួនហើយ ឬនៅ ? សម្រាប់ផែនការដើរលេងកម្សាន្តថ្ងៃឆ្លងឆ្នាំនេះ ? សម្រាប់អ្នកទៅលេងកម្សាន្តក្នុងខេត្តសៀមរាប កុំភ្លេចទៅទទួលយកភាពសប្បាយរីករាយ «បុណ្យភូមិសៀមរាប» ស្ថិតក្នុងស្រុកបន្ទាយស្រី គឺជាជម្រើសល្អដាច់គេ ត្បិតក្រៅពីការប្រគំតន្ត្រីហើយនោះ ក៏មានកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀតផងដែរ ។
អន្សមទឹកគ្រឿង, នំបញ្ចុកប្រដាក់, នំកាឆាយស្រួយ នំកាឆាយរសជាតិការី, ក្រឡានដុត សាច់ក្រកឆាគ្រឿង, ភ្លាត្រីឆៅត្រយូងចេក, សម្លម្ជូរថ្លើមគោស្លឹកក្រឡាញ់, មាន់អាំង, កង្កែបបោក, អាម៉ុកខ្យង, សាច់គោជ្រលួច, ខ្នប់ផ្សិត, សម្លរទំពាំងវល្លិយាវ ទាំងនេះសុទ្ធតែជាមុខម្ហូបពិសេសប្រចាំតំបន់ ត្រៀមសម្រាប់ជូនពុកម៉ែបងប្អូនដែលបានអញ្ជើញមកចូលរួមកម្មវិធី «បុណ្យភូមិសៀមរាប» ភ្លក់រសជាតិដោយសេរី និងឥតគិតថ្លៃ ។
កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា បានត្រៀមបទចម្រៀង រហូតដល់ជាង ១០០ បទ ក្នុងការឡើង Concert ជាលើកដំបូងរបស់នាងជូនពុកម៉ែបងប្អូនរាំលេងកម្សាន្ត ។
សូមបញ្ជាក់ផងដែរ កម្មវិធី «បុណ្យភូមិសៀមរាប» នឹងធ្វើនៅថ្ងៃឆ្លងឆ្នាំទី ៣១ ខែធ្នូ ឆ្នាំ ២០២១ នេះ លើទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋាន ឡេង ណាវ៉ាត្រា ស្រុកបន្ទាយស្រី ចាប់ពីម៉ោង ១១ ព្រឹក ដល់ម៉ោង ៦ ល្ងាច ។ កម្មវិធីនេះក៏មានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ ៕ ដោយសហការ
ចែករំលែកព័តមាននេះ