ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម អូ​ស្មាន ហា​ស្សាន់ ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​ផលិតផល​ហា​ទ្បា​ល​កម្ពុជា ទស្សនកិច្ច​រោងចក្រ​មី​ជាតិ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ជុំរុញ​លើកទឹកចិត្ត​ដល់​សហគ្រាស​រោងចក្រ ដែល​កំពុង​ប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ស្តង់ដារ​ផលិតផល ហា​ឡា​ល​កម្ពុជា ឯកឧត្តម អូ​ស្មាន ហា​ស្សាន់ ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេស​សកម្ម​ពិសេស…

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ជុំរុញ​លើកទឹកចិត្ត​ដល់​សហគ្រាស​រោងចក្រ ដែល​កំពុង​ប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ស្តង់ដារ​ផលិតផល ហា​ឡា​ល​កម្ពុជា ឯកឧត្តម អូ​ស្មាន ហា​ស្សាន់ ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេស​សកម្ម​ពិសេស និង​ជា​អនុប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​ផលិតផល​ហា​ទ្បា​ល​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ចុះ​ពិនិត្យ និង​ស្វែង​យល់​ពី​ដំណើរ​ប្រតិបត្តិការ រោងចក្រ និង​ខ្សែ​សង្វា​ក់​ផលិតកម្ម ផលិតផល​មី​ជាតិ ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​ភ្លូ​ផ្អែម សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

កាលពីព្រឹក​ថ្ងៃ​ទី ​០៧ ខែធ្នូ ឆ្នាំ ​២០២១ នៅឯ​រោងចក្រ​មី​ជាតិ ឯកឧត្តម ទេស​រដ្ឋមន្ត្រី អូ​ស្មាន ហា​ស្សាន់ បានដឹង​នាំ​ប្រតិភូ​អន្ត​ក្រសួង ដោយ​មាន​សមាសភាព​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ខ្មែរឥស្លាម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូ​រាជរដ្ឋាភិបាល អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម និង​ប្រតិភូ​អមដំណើរ​ជា​ច្រើន​នាក់​ទៀត អ​ញ្ចើ​ញ​ចុះ​ពិនិត្យ និង​ស្វែង​យល់​អំពី​សង្វា​ក់​ផលិតកម្ម មី​ជាតិ ដែល​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ស្តង់ដារ​ផលិតផល​ហា​ឡា​ល​កម្ពុជា ។

ឯកឧត្តម អូ​ស្មាន ហា​ស្សាន់ ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេស​សកម្ម​ពិសេស និង​ជា​អនុប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​ផលិតផល​ហា​ទ្បា​ល​កម្ពុជា

ក្នុង​ដំណើរ​ទស្សនកិច្ច ឯកឧត្តម ទេស​រដ្ឋមន្ត្រី អូ​ស្មាន ហា​ស្សាន់ បាន​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនើប​កម្ម បច្ចេកវិទ្យា និង​គុណភាព អនាម័យ របស់​រោងចក្រ​មី​ជាតិ ដែល​ជា​ផលិតផល​របស់ ក្រុមហ៊ុន វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង ។ ជាមួយ​គ្នា​នេះ ឯកឧត្តម ទេស​រដ្ឋមន្ត្រី បាន​បន្ថែម​ទៀត​ថា ផលិតផល​ហា​ឡា​ល​មិន​សំដៅ​សម្រាប់​តែ​តម្រូវការ​ចាំបាច់ របស់​អ្នក​កាន់សាសនា​ឥ​ស្លា​ម​ប៉ុណ្ណោះ​ទេ ផលិតផល​ហា​ទ្បា​ល គឺ​មាន​វិសាលភាព​ទីផ្សារ​ធំធេង​ណាស់ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​មុ​ស្លិ​ម​លើ​សកលលោក ដែល​មាន​អ្នក​កាន់សាសនា​ឥ​ស្លា​ម​ស្មើនឹង​១​ភាគ​៣​ឯណោះ​ ។

លោក ឡាវ វ៉ា​ន់ នាយក​គ្រប់គ្រង ក្រុមហ៊ុន វ៉​ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង

មាន​ប្រសា​ស​ន៌ ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែង​យល់ របស់​គណៈកម្មការ​ត្រួតពិនិត្យ​ផលិតផល​ហា​ទ្បា​ល​កម្ពុជា លោក ឡាវ វ៉ា​ន់ នាយក​គ្រប់គ្រង ក្រុមហ៊ុន វ៉​ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង បានឱ្យ​ដឹង​ថា ការ​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ស្តង់ដា​ហា​ឡា​ល គឺ​ពិតជា​បាន​ជំរុញ​ទីផ្សារ​ឱ្យ​ផលិតផល មី​ជាតិ កាន់តែ​មាន​ទំនុកចិត្ត​ពី​អតិថិជន​បន្ថែម​ទៀត​ជា​ពិសេស​ក្នុង​ស្រទាប់​បងប្អូន​សាសនិក​ឥ​ស្លា​ម ​។ លោក​បន្ត​ថា ទស្សនកិច្ច​របស់​ប្រតិភូ​ជាន់ខ្ពស់​ខ្មែរឥស្លាម​នា​ថ្ងៃនេះ គឺ​ពិតជា​សា​ក្ខី​ភាព មួយទៀត ដែល​បញ្ជាក់​ថា​ផលិតផល មី​ជាតិ គឺ​សុវត្ថិភាព និង​មាន​ស្តង់ដារ​គុណភាព​គួរ​ឱ្យ​ទុកចិត្ត​ពី​អ្នក​ប្រើប្រាស់ ។

គួរ​បញ្ជាក់​ផង​ដែរ ផលិតផល​មី​ជាតិ រសជាតិ​ស៊ុប​មាន់ និង​រសជាតិ​ខ​គោ បាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ស្តង់ដា​ផលិតផល​ហា​ឡា​ល (HALAL) កម្ពុជា តាំងពី​ដើមឆ្នាំ ​២០២០ ដោយ​មានការ​ត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​យកចិត្តទុកដាក់ ពី​ក្រុម​ឯកទេស​នៃ​គណៈកម្មការ​ត្រួតពិនិត្យ​ផលិតផល​ហា​ទ្បា​ល​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​ ។ មី​ជាតិ ស្នាដៃ​ខ្មែរ រសជាតិ​ខ្មែរ ៕ ដោយ​សហការ