ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន FWD Cambodia ដាក់​ឱ្យដំណើរការ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល FWD Digital Academy និង​កម្មវិធី​ឌី​ជី​ថ​ល​ពីរ​សម្រាប់​អតិថិជន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ៦ ខែធ្នូ ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​បែប​ឌី​ជី​ថ​ល FWD Cambodia…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ៦ ខែធ្នូ ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​បែប​ឌី​ជី​ថ​ល FWD Cambodia បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល FWD Digital Academy ដែល​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ថ្មី​មួយ​សម្រាប់​ក្រុមការងារ​ផ្នែក​លក់​របស់​ខ្លួន និង​កម្មវិធី E-Gen Kid ដែល​ជា​កម្មវិធី​ផ្សារ​ភ្ជាប់​ជាមួយ​អតិថិជន​ដែល​ផ្ដល់​ជូន​នូវ​វគ្គ​ជំនាញ និង​ល្បែង​កម្សាន្ត​សម្រាប់​កុមារ ព្រមទាំង​ក្រុម​គ្រួសារ​របស់​អតិថិជន​ផង​ដែរ​ ។

FWD Digital Academy ផ្តោត​សំខាន់​លើ​ការ​បណ្ដុះបណ្ដាល​ក្រុមការងារ​ផ្នែក​លក់​ពី​ចំណេះដឹង​ក្នុង​ការ​ប្រឹក្សា​ពី​ផែនការ​ហិរញ្ញវត្ថុ និង​ការ​អនុវត្ត​ជាក់ស្តែង​ក្នុង​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​ ។ រាល់​ខ្លឹមសារ​ដែល​មាន​ក្នុង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​នេះ​នឹង​ជួយ​ឲ្យ​ក្រុមការងារ​ផ្នែក​លក់​ទាំងអស់​យល់​ច្បាស់​ពី​ផលិតផល​ថ្មី​ៗ​របស់​ក្រុមហ៊ុន កាលវិភាគ​នៃ​វគ្គ​បណ្តុះបណ្តាល និង​បច្ចេកទេស​ប្រឹក្សា​យោបល់​ដែល​នឹង​ធ្វើ​ឱ្យ​ពួក​គាត់​យល់​កាន់តែ​ច្បាស់​អំពី​ទីផ្សារ និង​ផ្ដល់​សេវាកម្ម​កាន់តែ​ប្រសើរ​ជូន​ដល់​អតិថិជន ​។ FWD Digital Academy និង​កម្មវិធី​សម្រាប់​បណ្តុះបណ្តាល​ទាំងអស់​ត្រូវ​បាន​អនុញ្ញាត និង​ទទួលស្គាល់​ពី​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា (IRC) និង​សមាគម​ធានា​រ៉ាប់រង​កម្ពុជា (IAC)​ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន FWD Cambodia បាន​ផ្ដល់​បន្ថែម​នូវ​វគ្គ​បណ្ដុះបណ្ដាល​អំពី​ភាព​ជា​អ្នកដឹកនាំ​ដែល​មានឈ្មោះ​ថា «​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​ចីរភាព​ក្នុង​សម័យ​ឌី​ជី​ថ​ល​»​ ។ វគ្គ​បណ្ដុះបណ្ដាល​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​សម្រាប់​តែ​អតិថិជន​របស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ ​។

ចំពោះ E-Gen Kid គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ផ្សារ​ភ្ជាប់​ជាមួយ​អតិថិជន​របស់​ក្រុមហ៊ុន FWD Cambodia ​។ កម្មវិធី​នេះ​ផ្ដល់​ជូន​នូវ​សកម្មភាព​អប់រំ​បែប​កម្សាន្ត​ដ៏​សម្បូរ​បែប​សម្រាប់​បុត្រ​ធីតា​របស់​អតិថិជន ​។ កម្មវិធី​ទាំងនេះ​រួម​មាន​បច្ចេកវិទ្យា​សម្រាប់​កុមារ ភាព​រីករាយ​ជាមួយ​ការ​ច្នៃប្រឌិត កម្មវិធី​សម្រាប់​គ្រួសារ ហ្គេ​ម Kahoot ការ​និទានរឿង និង​ការ​រៀន​ធ្វើ​ម្ហូប​ជាដើម​ ។ រាល់​អតិថិជន​របស់​ក្រុមហ៊ុន FWD Cambodia ទាំងអស់​អាច​ចុះ​ឈ្មោះ​សម្រាប់​កូន​ៗ​បាន​ ។

លោក ចាន់ រ​ដ្ឋា អគ្គនាយក​ក្រុមហ៊ុន FWD Cambodia មាន​ប្រសាសន៍​ថា ​៖ «​គំនិត​ផ្តួចផ្តើម​ថ្មី​ទាំងនេះ​ស្តែង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​យើង​ក្នុង​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​សម្រាប់​ក្រុមការងារ​ផ្នែក​ប្រឹក្សា​យោបល់ និង​សេវាកម្ម​តាម​រយៈ​បច្ចេកវិទ្យា​ដើម្បី​ឲ្យ​យើង​អាច​ផ្ដល់​បទ​ពិសោធន៍​ថ្មី​ដល់​អតិថិជន​លើ​វិស័យ​ធានា​រ៉ាប់រង ​។ កិច្ចការ​របស់​យើង​បន្ទាប់​គឺ​បន្ត​ផ្ដល់​ជូន​នូវ​ភាព​រីករាយ និង​កម្មវិធី​ថ្មី​ៗ​ជា​ច្រើន​បន្ថែម​ទៀត​សម្រាប់​អតិថិជន និង​ក្រុមការងារ​របស់​យើង​តាម​រយៈ​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មី​ៗ និង​ភាព​ជា​ដៃគូ​ជាមួយ​ស្ថាប័ន​ជា​ច្រើន​ទាំង​ក្នុង​ប្រទេស និង​អន្តរជាតិ​»​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ ៖ www.fwd.com.kh
ឬ​ទំនាក់ទំនង លោក តារា សៅ​យុទ្ធនា តាម​រយៈលេខ​ទូរ​ស័ព្ទ ​៖ 855 11 759 964 ៕ ដោយសហការ