ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អេ​ស៊ី​លី​ដា បាន​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ប​ច្ចេ​វិទ្យា​ឌី​ជី​ថ​ល​កាន់តែ​ខ្លាំង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ធនាគារ អេ​ស៊ី​លី​ដា ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា បាន​ធ្វើការ​វិនិយោគ អភិវឌ្ឍ​លើ​វិស័យ​ឌី​ជី​ថ​ល ក៏​ដូច​ជា​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) កាន់តែ​ខ្លាំង​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ…

រាជធានី​ភ្នំពេញ​៖ ធនាគារ អេ​ស៊ី​លី​ដា ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា បាន​ធ្វើការ​វិនិយោគ អភិវឌ្ឍ​លើ​វិស័យ​ឌី​ជី​ថ​ល ក៏​ដូច​ជា​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) កាន់តែ​ខ្លាំង​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​កម្ពុជា​រួម​ទាំង​ពិភពលោក​ទាំងមូល កំពុង​ដើរ​ឆ្ពោះទៅ​រក​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​៤ ដែល​ផ្ដោត​ជា​ចម្បង​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា ។

និយាយ​ក្នុង​បរិបទ​បច្ចេកវិទ្យា​នេះ អេ​ស៊ី​លី​ដា អាច​ចាត់​ទុក​បាន​ថា ជា​ធនាគារពាណិជ្ជ​ក្នុងស្រុក​ធំ​ជាងគេ​មួយ ដែល​បាន​វិ​វត្ត​ខ្លួន​ទៅ​រក​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ខ្លាំង​ឡើង​ៗ ស្រប​ទៅ​តាម​សម័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ដែល​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​តំបន់ ។

ក្នុង​នោះ​ដែរ អេ​ស៊ី​លី​ដា​ម៉ូ​បាល ដែល​ជា​កម្មវិធី​ធនាគារ​តាម​ទូរ​សព្ទ​ដៃ ដ៏​ទំនើប​របស់​ធនាគារ អេ​ស៊ី​លី​ដា បាន​និង​កំពុង​ដើរតួ​នាទី​កាន់តែ​សំខាន់ ក្នុង​ការ​ជួយ​ដល់​អ្នក​ប្រើប្រាស់​សេវា​ធនាគារ ពិសេស​នៅ​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩​នេះ ។ តាម​រយៈ ការ​ប្រើប្រាស់ អេ​ស៊ី​លី​ដា​ម៉ូ​បាល អ្នក​ប្រើប្រាស់​មិន​ចាំបាច់​មក​កាន់​ទីស្នាក់ការ ឬ​ការិយាល័យ​ធនាគារ​ដោយ​ផ្ទាល់ ដើម្បី​ធ្វើការ​ប្រើប្រាស់​សេវា​ធនាគារ​នោះ​ទេ ពោល​គឺ​គ្រាន់តែ​បើក​ប្រើប្រាស់ អេ​ស៊ី​លី​ដា​ម៉ូ​បាល ជាមួយនឹង​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន គេ​អាច​ធ្វើការ​ផ្ទេរ​ប្រាក់ ទូទាត់​ប្រាក់ បង់ថ្លៃ​សេវា​ទឹក​-​ភ្លើង និង​សេវា​ផ្សេង​ៗ​ជា​ច្រើន​ទៀត បាន​យ៉ាង​ងាយស្រួល លឿន​រហ័ស ប្រកបដោយ​ទំនុកចិត្ត និង​សុវត្ថិភាព​ខ្ពស់ ។ អ្វី​កាន់តែ​ពិសេស​ទៀត​នោះ ថ្មី​ៗ​នេះ អេ​ស៊ី​លី​ដា ទើបតែ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​សេវា​អេ​ស៊ី​លី​ដា អ៊ី​ស៊ប ថ្មី​មួយ​បន្ថែម​ទៀត ដែល​ជា​មុខងារ​ថ្មី​បន្ថែម​នៅ​លើ​កម្មវិធី​អេ​ស៊ី​លី​ដា​ម៉ូ​បាល សម្រាប់​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ទិញ​រាប់​ពាន់ រាប់​ម៉ឺន​មុខ និង​អាច​ទូទាត់​ប្រាក់​តាម​អេ​ស៊ី​លី​ដា​ម៉ូ​បាល បាន​ផង​ដែរ ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់នៃ ធនាគារ អេ​ស៊ី​លី​ដា

បើ​តាម​នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់ ធនាគារ អេ​ស៊ី​លី​ដា លោកស្រី សុខ សោភា បាន​បញ្ជាក់​ថា សព្វថ្ងៃ អេ​ស៊ី​លី​ដា មាន​អ្នក​កំពុង​ប្រើប្រាស់​គណនី​ធនាគារ​ជិត ៣ លាន​គណនី ។ ក្នុង​នោះ អ្នក​កំពុង​ប្រើប្រាស់ អេ​ស៊ី​លី​ដា​ម៉ូ​ល​បាល មាន​ជាង ២ លាន​នាក់ និង​ដៃគូ​ទទួល​ប្រតិបត្តិការ​ទូទាត់ តាម​អេ​ស៊ី​លី​ដា​ម៉ូ​បាល មាន​ជាង ១០ ម៉ឺន កន្លែង​នៅ​ទូ​ទាំង​ប្រទេស និង​ទីតាំង​អាច​ទូទាត់​តាម​ម៉ាស៊ីន​ឆូត​កាត បាន​មាន​ជាង​ជិត ៥ ពាន់​កន្លែង​ផង​ដែរ ។

ចំពោះ​ព័ត៌មាន​ផ្សេង​ៗ សូម​លោក​អ្នក​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន តាម​រយៈ​ទូរស័ព្ទ​លេខ​៖ 015 999 233 ឬ 023 994 444 ៕