ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិតជា​អស្ចារ្យ​! ទូរទស្សន៍ ហង្ស​មាស និង រស្មី​ហង្ស​មាស បំពេញ​បំណង​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា ផ្សាយ​បន្ត​ផ្ទាល់​ជា​ពិសេស​ក្នុង​ការ​ប្រកួត​ពាន AFF Suzuki Cup

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ព្រឹត្តិការណ៍​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន AFF Suzuki Cup នឹង​ចាប់ផ្តើម​ប្រកួត ​ក្នុង​រយៈពេល​ដ៏​ខ្លី ខាង​មុខ​នេះ​ហើយ ដោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​សិង្ហ​បុរី…

រាជធានី​ភ្នំពេញ​៖ ព្រឹត្តិការណ៍​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន AFF Suzuki Cup នឹង​ចាប់ផ្តើម​ប្រកួត ​ក្នុង​រយៈពេល​ដ៏​ខ្លី ខាង​មុខ​នេះ​ហើយ ដោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​សិង្ហ​បុរី ដើម្បីត្រៀម​ប្រកួត​រួច​ជា​ស្រេច​ផង​ដែរ ​។

យោង​តាម​កាលវិភាគ​ចុង​ក្រោយ ​ដែល​ចេញផ្សាយ​ដោយ​អ្នក​រៀបចំ​ការ​ប្រកួត ការ​ប្រកួត​ដំបូង​របស់ កម្ពុជា នឹង​ប៉ះជាមួយម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី 6 ខែធ្នូ ឆ្នាំ2021 ដែល​ការ​ប្រកួត​នេះ​ មាន​ផ្សាយ​បន្ត​ផ្ទាល់​ជា​ពិសេស តែ​មួយ​គត់​តាម​ទូរទស្សន៍​នៅ​កម្ពុជា​ ដោយទូរទស្សន៍ ហង្ស​មាស HDTV និង រស្មី​ហង្ស​មាស HDTV ។

តាម​រយៈ​ផេ​ក​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​ដែល តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​នេះ​ មាន​ដូច​ជា ចាន់ វឌ្ឍនាកា​, កែវ សុខ​ផេង​, ប្រាក់ មុន្នី​ឧត្តម​, សៀង ច​ន្ធា​, មីន រតនៈ និង ច្រឹង ពលរដ្ឋ ជាដើម ​។

នៅ​ក្នុង​ការ​ប្រកួត AFF Suzuki Cup នេះ កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូ​ល B រួម​ជាមួយ​ម្ចាស់​ជើងឯក​ពីរ​សម័យកាល វៀតណាម ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​ឡាវ​។ ពូ​ល A មាន​ហ្វី​លី​ពី​ន ថៃ មី​យ៉ា​ន់​ម៉ា សិង្ហ​បុរី និង​ជាមួយ​ក្រុម​ឈ្នះ​ក្នុង​ការ​ប្រកួត​វគ្គ Play-off ទី​ម័​រ​ខាងកើត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទូរទស្សន៍ ហង្ស​មាស HDTV និង រស្មី​ហង្ស​មាស HDTV បាន​ទទួល​សិទ្ធ​ជា​ទូរទស្សន៍​ក្នុងស្រុក​ តែ​មួយ​គត់​សម្រាប់​ការ​ផ្សាយ​បន្ត​ផ្ទាល់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ លោក​អ្នក​អាច​ទស្សនា​បាន​រាល់​ការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV និង រស្មី​ហង្ស​មាស HDTV និង​រាល់​គ្រប់ការ​ប្រកួត​រវាង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ទាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ទាំង​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្ថានីយទូរទស្សន៍​ឈានមុខ​គេ​មួយ​នេះ​ដូច​គ្នា ​។

កុំ​ខកខាន​! រង់ចាំ​ទស្សនា និង​គាំទ្រ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្នុង​កា​ប្រកួត​ដណ្តើម​ពានរង្វាន់ AFF Suzuki Cup នេះ​ទាំងអស់​គ្នា ៕ ដោយ​សហការ