ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍ AFF Suzuki Cup 2020 និង OPPO ចុះកិច្ចព្រមព្រៀងសហការគ្នាលើកដំបូងលើសង្វៀនកីឡាបាល់ទាត់

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អ្នកស្រលាញ់ និងគាំទ្រវិស័យបាល់ទាត់ប្រាកដជាទន្ទឹងរង់ចាំព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2020 ដែលជាកម្មវិធីប្រកួតជម្រើសជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី…

រាជធានីភ្នំពេញ ៖ អ្នកស្រលាញ់ និងគាំទ្រវិស័យបាល់ទាត់ប្រាកដជាទន្ទឹងរង់ចាំព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2020 ដែលជាកម្មវិធីប្រកួតជម្រើសជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2020 រហូតដល់ថ្ងៃទី 1 ខែមករា ឆ្នាំ 2021 ខាងមុខនេះ ។ ក្នុងនោះផងដែរអ្វីដែលភ្ញាក់ផ្អើល ក្រុមហ៊ុនផលិតស្មាតហ្វូនឈានមុខ OPPO ដ៏ល្បីប្រចាំតំបន់អាស៊ីអាគ្នេយ៍ក៏បានបោះជំហានបង្ហាញខ្លួនក្នុងការចុះកិច្ចព្រមព្រៀងសហការគ្នាលើកដំបូង លើសង្វៀនប្រកួតកីឡាបាល់ទាត់ AFF Suzuki Cup 2020 នេះផងដែរ ដើម្បី​​ផ្សព្វផ្សាយ​ម៉ាក​ផលិតផល​លើ​វេទិកាប្រកួត​ ឬឆាក​អន្តរជាតិ ព្រមទាំងដាក់ឈ្មោះកីឡាល្អប្រចាំការប្រកួតថា «​OPPO Man of the Match» ដែលអាចនិយាយបានថានេះគឺជាយុទ្ធសាស្រ្តរបស់ OPPO ក្នុងការបង្កើនថាមពលខាងវិស័យកីឡាបាល់ទាត់ ដើម្បីជាផ្នែកមួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ និងបង្កើននូវឥទ្ធិពល Brand របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ តាមរយៈកិច្ចព្រមព្រៀងសហការនេះផងដែរ ប្រ៊េន OPPO នឹងត្រូវបានដាក់តាំងបង្ហាញនៅតាមផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មជុំវិញទីលានបាល់ទាត់រាល់ការប្រកួតក្នុងព្រឹត្តិការពានរង្វាន់ AFF Suzuki Cup 2020 នេះផ្ទាល់តែម្តង ។

ដោយឡែកកាលពីឆ្នាំ 2018 OPPO ក៏ទទួលជោគជ័យខ្លាំង លើការសហការជាមួយតារាបាល់ទាត់ឆ្នើមប្រចាំប្រទេសប្រេស៊ីលគឺ Neymar, ហើយក្រៅពីនេះក៏បានសហការជាមួយក្រុម FC Barcelona, the International Cricket Council (ICC), Roland Garros, Wimbledon, the Africa Cup and the Boston Marathon ។ ចុះសម្រាប់ឆ្នាំនេះ តើអ្នកត្រៀមខ្លួនទស្សនាការប្រកួត AFF Suzuki Cup 2020 ឬនៅ ? ហើយត្រៀមស្មាតហ្វូនដែលអាចទស្សនាការប្រកួតបានយ៉ាងរលូនឬនៅ ?

នេះនែ៎.. OPPO A95 ស៊េរីថ្មីត្រកូល A បង្កប់ដោយសមត្ថភាពខ្លាំង និងលក្ខណៈសម្បត្តិល្អជាងគេ បើធៀបជាមួយស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែលគ្នា ។ ដោយ OPPO A95 អាចជួយកំដរការកម្សាន្តរបស់លោកគ្រប់ពេលវេលា ជាមួយនឹង RAM 8GB & ROM 128GB ហើយអាចធ្វើការបន្ថែមទំហំ RAM ដល់ទៅ 5GB ដែល RAM សរុបមានរហូតដល់ទៅ 13GB ធ្វើឲ្យដំណើរការទូរស័ព្ទរលូន ជាមួយនឹងអេក្រង់ទម្លុះ AMOLED ការពារភ្នែកដែលអាចឲ្យអ្នកទស្សនាការផ្សាយបន្តផ្ទាល់បានយ៉ាងរីករាយ ។ លើសពីនេះ ក៏លែងបារម្ភទូរស័ព្ទឆាប់អស់ថ្ម ឆាប់ឡើងកម្តៅ ចំណាយពេលសាកយូរដែរ OPPO A95 បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន 33W ចំណាយពេលតែ 30 នាទីទទួលបានថាមពលថ្មដល់ទៅ 54% ធ្វើឲ្យអ្នកទស្សនាបានយ៉ាងរលូន និងមិនធ្វើឲ្យលោកអ្នកខកខានទស្សនាការប្រកួតឡើយ ។

អ្វីដែលកាន់តែពិសេស ប្រិយមិត្តអាចចូលរួម Comment គាំទ្រលើកទឹកចិត្តដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជា នៅក្នុងផេគហ្វ៊េសប៊ុក OPPO នឹងមានឱកាសឈ្នះបាល់ពី AFF Suzuki Cup 2020 ដែលមានហត្ថលេខាកីឡាករជម្រើសជាតិគ្រប់ប្រទេសពីការប្រកួត AFF Suzuki Cup 2020 ដោយធ្វើតាមលក្ខខណ្ឌខាងក្រោម ៖

– ចុច Like / Follow ផេគ OPPO (KH)

– Comment ពាក្យជូនពរ ហើយចែករំលែកផុសមួយនេះជាសាធារណៈ

– រើសយកអ្នកធ្វើគ្រប់តាមលក្ខខណ្ឌ ហើយយកមកចាប់ផ្សងសំណាង តាមរយៈការ Random

– ចាប់ផ្តើមលេងពីថ្ងៃទី 05 ដល់ 31 ធ្នូ 2021 ។ ប្រកាសឈ្មោះអ្នកឈ្នះនៅថ្ងៃទី 4 មករា 2021 ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ AFF Suzuki Cup 2020 នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2020 រហូតដល់ថ្ងៃទី 1 ខែមករា ឆ្នាំ 2021 នៅលើ ទឹកដីនៃប្រទេសសង្ហឹបុរី ដែលមានបណ្តាប្រទេសក្នុងតំបន់អាស៊ានចូលរួមប្រកួត ដោយក្នុងនោះក៏មានប្រទេសកម្ពុជាចូលរួមផងដែរ ដោយពាននេះកម្ពុជាស្ថិតនៅពូល B ផងដែរ ។ ហើយខាងក្រោមនេះគឺជាកម្មវិធី​ប្រកួត​ក្នុង​ពូល B ​របស់​កម្ពុជា​គឺ ៖​

​កម្ពុជា ប៉ះ ម៉ាឡេស៊ី ​​ថ្ងៃ​ទី​ ៦ ខែ​ធ្នូ ឆ្នាំ​​ ២០២១ វេលា​ម៉ោង​ ៤:៣០ នាទី (​ម៉ោង​នៅ​កម្ពុជា​)
កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ថ្ងៃទី ​៩ ខែ​ធ្នូ ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ៧:០០ យប់​ (ម៉ោង​នៅ​កម្ពុជា)
កម្ពុជា ប៉ះ ​ឡាវ ថ្ងៃ​ទី​ ១៥ ខែ​ធ្នូ ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ៧:០០ នាទី​ (ម៉ោង​នៅ​កម្ពុជា )
កម្ពុជា ប៉ះ​ វៀតណាម​ ថ្ងៃទី ១៩ ខែ​ធ្នូ ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ៤:៣០ នាទី (​ម៉ោង​នៅ​កម្ពុជា) ៕ ​​​​​ ដោយសហការ