ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជាមួយនឹង ​អេ​ស៊ី​លី​ដា ​ម៉ូ​បាល មិន​ចាំបាច់​ទៅ​ធនាគារ​ក៏​អាច​ប្រើ​សេវា​ធនាគារ​បាន​យ៉ាង​ងាយស្រួល និង​សុវត្ថិភាព​ខ្ពស់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ បច្ចេកវិទ្យា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវភាព​ប្រជាពលរដ្ឋ ហើយ​ក្នុង​នោះ វិស័យ​ធនាគារ ក៏​កំពុង​មាន​វឌ្ឍនភាព​កាន់តែ​ប្រសើរ​ទាក់ទង​នឹង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ FinTech​ ។ ធនាគារ អេ​ស៊ី​លី​ដា…

រាជធានី​ភ្នំពេញ ​៖ បច្ចេកវិទ្យា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវភាព​ប្រជាពលរដ្ឋ ហើយ​ក្នុង​នោះ វិស័យ​ធនាគារ ក៏​កំពុង​មាន​វឌ្ឍនភាព​កាន់តែ​ប្រសើរ​ទាក់ទង​នឹង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ FinTech​ ។ ធនាគារ អេ​ស៊ី​លី​ដា ជា​ធនាគារពាណិជ្ជ​ដ៏​ធំ​មួយ​នៅ​កម្ពុជា កំពុង​អភិវឌ្ឍ App អេ​ស៊ី​លី​ ដា​ម៉ូ​បាល​ របស់​ខ្លួន​កាន់តែ​ជឿនលឿន និង​ទំនើប​ជាង​មុន ដើម្បី​ផ្ដល់​ភាព​ងាយស្រួល សុវត្ថិភាព និង​ចំណេញ​ពេលវេលា​សម្រាប់​អ្នក​ប្រើប្រាស់ ​។

អ្វី​ដែល​ពិសេស​ជាង​នេះ ជាមួយនឹង​ការ​ដោ​ន​ឡូត App អេ​ស៊ី​លី​ដា ​ម៉ូ​បាល ដើម្បី​ចុះ​ឈ្មោះ​ប្រើប្រាស់ លោក​អ្នក​មិន​ចាំបាច់​ទៅ​ធនាគារ​ដោយ​ផ្ទាល់ ក៏​អាច​ប្រើប្រាស់​សេវា​ធនាគារ​បាន​យ៉ាង​ងាយស្រួល និង​សម្បូរ​បែប​បាន​ដែរ​ ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ​នៃ​ធនាគារ ​អេ​ស៊ី​លី​ដា​ បាន​មាន​ប្រសាសន៍​ថា ស្ថិត​ក្នុង​ស្ថានភាព​កូ​វី​ដ​-១៩ កំពុង​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​សហគមន៍ ការ​មិន​ចេញពីផ្ទះ និង​គោរព​តាម​សារាចរ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺជា​ជម្រើស​ដ៏​ល្អ​ដើម្បី​ការពារ​សុវត្ថិភាព និង​ក្រុម​គ្រួសារ​ ។

លោកស្រី​បាន​បញ្ជាក់​ថា ៖ «​មិន​ចាំបាច់​ទៅ​ធនាគារ មិន​ចាំបាច់​ចេញពីផ្ទះ​ក៏​អាច​ប្រើប្រាស់​សេវា​ធនាគារ​បាន​ដែរ ដោយសារ​ធនាគារ អេ​ស៊ី​លី​ដា មាន​មធ្យោបាយ​ងាយ​ៗ​អាច​ជួយ​ឲ្យ​អតិថិជន​ប្រើប្រាស់​សេវាកម្ម​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ដោយ​មិន​ចាំបាច់​ចាក​ចេញពី​លំនៅ​ឋាន ឬ​ទៅ​កាន់​ធនាគារ ដោយ​អតិថិជន​អាច​ទាញ​យក​កម្មវិធី​អេ​ស៊ី​លី​ដា​ម៉ូ​បាល​អេប តាម​រយៈ App Store, Google Paly ឬ AppGallery មក​ដាក់​ក្នុង​ទូរស័ព្ទ​ដៃ​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ បាន​គ្រប់ពេលវេលា សម​តាម​បំណងប្រាថ្នា​»​ ។

លោកស្រី​បាន​បន្ត​ទៀត​ថា អេ​ស៊ី​លី​ដា ​ម៉ូ​បាល អាច​ប្រើប្រាស់​បាន​គ្រប់​បែប​យ៉ាង និង​ងាយស្រួល​ជាទី​បំផុត​ដូច​ជា ផ្ទេរ​ប្រាក់ ទទួល​ប្រាក់ បង់ថ្លៃ​ទឹក​-​ភ្លើង ប​ញ្ជូ​ល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ ទូទាត់​ថ្លៃ​ទំនិញ​តាម​រយៈ​ស្កេ​ន​ឃ្យូ​អរ​កូដ ។​ល​។ ជាង​នេះ​ទៀត​ការ​ប្រើ​អេ​ស៊ី​លី​ដា​ម៉ូ​បាល ​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ពី​ហាង​ទំនិញ​ដែល​ជា​ដៃគូ​ធនាគារ អេ​ស៊ី​លី​ដា ទៀត​ផង​ ។

ចំពោះ​ព័ត៌មាន​ផ្សេង​ៗ ​សូម​លោក​អ្នក​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន តាម​រយៈ​ទូរស័ព្ទ​លេខ ​៖ 015 999 233 ឬ 023 99 4444 (​បម្រើ​២៤​ម៉ោង​) ៕ ដោយសហការ