ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិមានសិល្បៈអាស៊ី-ពីកាសូ ស៊ីធី ហ្គាដិន ស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ និងមានតែមួយគត់នៅអាស៊ី

2 ឆ្នាំ មុន

រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ៖ វិមានសិល្បៈដែលមានតែមួយគត់នៅអាស៊ី-ពីកាសូ ស៊ីធី ហ្គាដិន…

រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ៖ វិមានសិល្បៈដែលមានតែមួយគត់នៅអាស៊ី-ពីកាសូ ស៊ីធី ហ្គាដិន ត្រូវបានបញ្ចប់ការសាងសង់ដែលទទួលបានការអបអរសាទរ និងកោតសរសើរពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។ ទីតាន ស្តូន គ្រុប នៅទីក្រុងហុងកុង មិនខ្លាចជំងឺកូវីដ-១៩ បានជម្នះរាល់ការលំបាក និងក្នុងគោលបំណងនាំយកអាគារខុនដូបែបសិល្បៈនេះបង្ហាញទៅកាន់ពិភពលោក។ ទីតាន ស្តូន គ្រុប រំពឹងថា ពីកាសូ ស៊ីធី ហ្គាដិននឹងក្លាយទៅជាស្តង់ដារថ្មីមួយនៃលំនៅដ្ឋានប្រណីត និងវិស័យអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ ។

វិមានសិល្បៈដែលមានតែមួយគត់នៅអាស៊ី​-​ពីកាសូ ស៊ីធី ហ្គាដិន (Picasso City Garden)

ឯកឧត្តម ហ៊ុន ម៉ាណែត អបអរសាទរការបញ្ចប់ការសាងសង់របស់ ពីកាសូ ស៊ីធី ហ្គាដិន​ និងស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់របស់ ទី​តាន ស្តូននៅទី ក្រុងហុងកុង ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានអបអរសាទរចំពោះការបញ្ចប់ការសាងសង់របស់ ពីកាសូ ស៊ីធី ហ្គាដិន និងកោតសសើរចំពោះការយកចិត្តទុកដាក់ក្នុងការនាំយកសិល្បៈដែលមានលក្ខណៈស្តង់ដារអន្តរជាតិចូលមកក្នុងប្រទេសកម្ពុជា ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បរិយាកាសវិនិយោគនៅប្រទេសកម្ពុជាបន្តមានការវិវត្តល្អ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបរទេសមកបណ្តាក់ទុននៅកម្ពុជា ។ ប្រទេសកម្ពុជា រឹតតែស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់នៃក្រុមហ៊ុនបរទេសដែលប្រកបដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់ ដូចជាក្រុមហ៊ុន ទីតាន ស្តូន គ្រុប នៅទីក្រុងហុងកុងដើម្បីរីកចម្រើនរួមគ្នាជាមួយប្រទេសកម្ពុជា ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចូលរួមកម្មវិធីគម្រោងបួនក្នុងពេលតែមួយរបស់ ទីតាន ស្តូន គ្រុប

ពីកាសូ ស៊ីធី ហ្គាដិន ជម្នះរាល់ឧបសគ្គ ដើម្បីពង្រីកទីផ្សារអចលនទ្រព្យ ៖ ការរីករាលដាលនៃជំងឺកូវីដ ធ្វើអោយមានការប៉ះពាល់ខ្លាំងលើគ្រប់វិស័យ ។ ប៉ុន្តែ ទីតាន ស្តូនគ្រុប នៅទីក្រុងហុងកុង មិនអនុញ្ញាតឱ្យជំងឺរាតត្បាតប៉ះពាល់ដល់គម្រោងសាងសង់មួយនេះឡើយ ។ ទីតាន ស្តូន គ្រុបនៅទីក្រុង ហុងកុងបានអនុវត្តវិធានការបង្ការជំងឺរាតត្បាតតាមស្តង់ដារខ្ពស់បំផុត និងរៀបចំការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិក កម្មករ និងក្រុមគ្រួសាររបស់ពួកគេ ។ ស្ថេរភាពនៃលំហូរហិរញ្ញវត្ថុបានជំរុញអោយការដ្ឋាននៅតែបន្តដំណើរការសាងសង់ និងធ្វើឱ្យ ពីកាសូ ស៊ីធី ហ្គាដិន ក្លាយជាគម្រោងមួយក្នុងចំណោមគម្រោងមួយចំនួនតូចក្នុងទីក្រុងភ្នំពេញដែលនឹងបញ្ចប់ក្នុងឆ្នាំនេះ ដែលជាការជួយជ្រោមជ្រែងមួយយ៉ាងសំខាន់ក្នុងការលើកតម្កើងវិស័យអចលនទ្រព្យដែលកំពុងតែធ្លាក់ចុះ ។ បង្កើតសោភ័ណភាពសិល្បៈ និងសំណង់ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងចំណុចកណ្តាលនៃរាជធានីភ្នំពេញ-បឹងកេងកង ១ (ហៅថា តំបន់ស្ថានទូតពិសេស) ។ អាគារទាំងមូលត្រូវបានសាងសង់តាមបែបបទ Picasso គ្រាន់តែ ឈានជើងចូលទៅក្នុងសាលធំទូលាយដែលមានពិដានកម្ពស់ 8.8 ម៉ែត្រគឺប្រៀបដូចជាការដើរចូលទៅក្នុងសាលសិល្បៈមួយ ។ ក្នុងពេលជាមួយគ្នានេះ លោក Luke Chu នាយកគ្រប់គ្រងទូទៅនៃគម្រោងសាងសង់កម្ពុជា-ចិន បានបញ្ជាក់ថា សំណង់របស់ពីកាសូ ស៊ីធី ហ្គាដិន ត្រូវបានសាងសង់ឡើងដោយប្រើវិធីសាស្រ្ត ដូចគ្នាទៅនឹងសណ្ឋាគារ Dubai Burj Al Arab ។ ពីកាសូ ស៊ីធី ហ្គាដិន មានគ្រឹះបាតសសរក្រោមដីទំហំ 3 ម៉ែត្រ និងរបារដែកស៊ីម៉ង់ត៍ស្តង់ដារខ្ពស់របស់អឺរ៉ុប និងអាមេរិក ដែលជាបច្ចេកវិទ្យាសាងសង់ដែលធ្វើអោយអាគារនេះមានសុវត្ថិភាពខ្ពស់បំផុត ។

ឡប់ប៊ីកម្ពស់ ៨.៨ ម៉ែត្ររបស់ពីកាសូ ស៊ីធី ហ្គាដិន (Picasso City Garden)
ផ្នែកខាងក្នុងបន្ទប់របស់ពីកាសូ ស៊ីធី ហ្គាដិន (Picasso City Garden)
ផ្នែកខាងក្នុងបន្ទប់របស់ពីកាសូ ស៊ីធី ហ្គាដិន (Picasso City Garden)
រូបថតក្រុមនៃសមាជិកក្រុមហ៊ុន Picasso City Garden និងសមាជិកនៃសំណង់ចិន-កម្ពុជា

បទពិសោធន៍គ្រប់គ្រងអាគារ និងឧបករណ៍ដ៏ប្រណីត ៖ ផ្តល់សេវាកម្មគ្រប់គ្រង ទ្រព្យសម្បត្តិ សេវាបម្រើអតិថិជន និងសេវាកម្មផ្សេងទៀតដូចគ្នាទៅនឹងសណ្ឋាគារលំដាប់ផ្កាយប្រាំមួយ ។ ពីកាសូ ស៊ីធី ហ្គាដិន ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មនៅជាន់ទី ១៩ និងសាលជប់លៀងរួមបញ្ចូលគ្នាជាមួយភោជនី យដ្ឋាន មី ឈី លីន ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលធ្វើការ ឬ អតិថិជនដែលបានចូលរួមកម្មវិធីជប់លៀងនៅអគារនេះ ។ នៅជាន់ទី ១៩ ក៏មាន អាងហែលទឹក និងកន្លែងហាត់ប្រាណ ផងដែរ ។ ពីកាសូ ស៊ីធី ហ្គាដិន ផ្តល់នូវបទពិសោធន៍កម្រិតអន្តរជាតិទៅកាន់ភ្ញៀវដែលកន្លែងហាត់ប្រាណត្រូវបានបំពាក់ដោយឧបករណ៍ទំនើប Technogym ដែលជាឧបករណ៍ដែល ក្រុមហ៊ុន Ferrari ក្រុមហ៊ុន McLaren ក្រុមបាល់ទាត់ជម្រើសជាតិ អ៉ីតាលី និងស្ថាប័នអន្តរជាតិកំពូលៗផ្សេងទៀតប្រើប្រាស់ ។

កន្លែងហាត់ប្រាណប្រកបដោយវិជ្ជាជីវៈ
សាលពិធីជប់លៀង

ផែនការបង្ការការរាតត្បាតសំខាន់ៗចំនួន ៧ ដើម្បីធានាសុខភាពរបស់អតិថិជន ៖ ការទប់ស្កាត់ជំងឺកូវីដនៅក្នុងបរិយាកាសរស់នៅបានក្លាយជាចំណុចសំខាន់នៃការរៀបចំផែនកាអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ។ ពីកាសូ ស៊ីធី ហ្គាដិន មានផែនការសំខាន់ៗចំនួន ៧ រួមមាន ៖ «ការការពារពេលចេញចូលអាគារ ការសម្លា.ប់មេរោគក្នុងទីសាធារណៈ ការបស្សុទ្ធខ្យល់ ការរក្សាអនាម័យ ការផ្គត់ផ្គង់ទឹកស្អាត ការប្រើប្រាស់សម្ភារៈប្រឆាំងនឹងបាក់តេរី និងសេវាកម្មបង្ការការរាតត្បាត» ។ ឧបករណ៍ទាំងនោះមានដូចជា ៖ បំពង់ស្រូបក្លិនមិនល្អ  ម៉ាស៊ីនកំចាត់បាក់តេរីដោយកាំរស្មីអ៊ុលត្រាវីយូឡេ និងបន្ទះថ្នាំសម្លា.ប់មេរោគ ទុយោស្តុកទឹក និងសន្ទះស្រូបក្លិនកខ្វក់ ដើម្បីធានាអោយការការពារកាន់តែមានប្រសិទ្ធិភាព និងធានាដល់សុខភាពអ្នករស់នៅ ។

កម្ពុជាស័ក្តិសមនូវលំនៅដ្ឋានលំដាប់ខ្ពស់ ទីតាន ស្តូន នៅទីក្រុងហុងកុងនឹងបន្តការចាក់ឬសនៅប្រទេសកម្ពុជា ៖ លោក Darren Teng នាយកគ្រប់គ្រងទូទៅនៃ ទីតាន ស្តូន គ្រុបនៅទីក្រុង ហុងកុង និងជាប្រធានក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ដីវេឡុបម៉ិន ឯ.ក បានមានប្រសាសន៍ថា «ទីតាន ស្តូន គ្រុបនៅទីក្រុង ហុងកុង បានមើលឃើញពីសក្តានុពលទៅលើការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយជឿជាក់ថា គ្រប់គ្នាសាកសមនឹងទទួលបានផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់នេះ ។ ដូច្នេះហើយការនាំយកស្លាកយីហោ ពីកាសូ លំដាប់អន្តរជាតិ គឺដើម្បីជាតម្រូវការអាជីវកម្មបង្កើតជាគំរូផ្ទះប្រណីត ។  យើងក៏បានបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទីតាន ស្តូន ឡាយហ្វ៍ និងតំបន់សេដ្ឋកិច្ចពិសេសទីតាន ស្តូន ដោយសង្ឃឹម ថា សកម្មភាពអាជីវកម្មទាំងអស់នេះនឹងក្លាយជាធនធានអន្តរជាតិសម្រាប់ផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ទៅកាន់មហាជន និងជួយអោយមានការអភិវឌ្ឍគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ។ បន្ថែមពីលើផែនការបច្ចុប្បន្ន យើងនឹងបន្តវិនិយោគក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នាពេលអនាគត ដើម្បីរីកចម្រើនជាមួយគ្នា ។

ពីកាសូ ស៊ីធី ហ្គាដិនធ្វើជាគំរូមួយដ៏ល្អសម្រាប់ខុនដូដែលមានលក្ខណៈល្អប្រណីត ៖ ការបញ្ចប់គម្រោង Picasso City Garden គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យអចលនទ្រព្យក្នុងទីក្រុងភ្នំពេញ ។ ទីតាន ស្តូន គ្រុបនៅទីក្រុង ហុងកុង រំពឹងថានឹងការលេចចេញនូវគំរូខុនដូប្រណីតមួយនេះអាចលើកកម្ពស់គុណភាពនៃលំនៅដ្ឋាន ដើម្បីឱ្យសាធារណជនអាចរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសោភ័ណ្ឌភាព ។ ពួកយើងសង្ឃឹមយ៉ាងមុតមាំថា ដំណឹងល្អនៃការបញ្ចប់គម្រោងនេះ អាចក្លាយជាកម្លាំងចលករសម្រាប់វិស័យអចលនទ្រព្យ និងជំនះការលំបាកក្នុងពេលបច្ចុប្បន្នជាមួយគ្នា និងទន្ទឹងរង់ចាំស្ថានភាពល្អប្រសើរឡើងនាពេលខាងមុខ ៕

អំពី ទីតាន ស្តូន​ គ្រុប

ទីតាន ស្តូន គ្រុប ត្រូវបានបង្កើតឡើងក្នុងទីក្រុងហុងកុងក្នុងឆ្នាំ 2003 ជាក្រុមហ៊ុន វិនិយោគហិរញ្ញវត្ថុដែលមានជំនាញវិជ្ជាជីវៈ ។ សកម្មភាពអាជីវកម្មរបស់ ទីតាន ស្តូន គ្រុប មានដូចជា ៖ អចលនទ្រព្យនៅក្រៅប្រទេស និងការទិញភាគហ៊ុន ការគ្រប់គ្រងទ្រព្យសកម្ម ការគ្រប់គ្រងទ្រព្យសម្បត្តិឯកជន ។ល ។ ទី តាន ស្តូន គ្រុបមានបទពិសោធន៍រហូតដល់ 18 ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុនិងមានបទពិសោធន៍ទៅលើការ វិនិយោគដ៏សំបូរបែប ។ ជាមួយនឹងចក្ខុវិស័យពិសេសលើសពីទីផ្សារ ពួកយើងបានផ្តល់ឱ្យសហគ្រាស និងអ្នកវិនិយោគនូវឱកាសវិនិយោគឈានមុខគេបំផុត ។ ទីតាន ស្តូន គ្រុបផ្តោតសំខាន់នៅក្នុងតំបន់អាស៊ី ដើម្បីអភិវឌ្ឍសេវាកម្មវិនិយោគពេញលេញ បង្កើនចំនួនវិនិយោគិននិងប្រកាន់ខ្ជាប់នយោបាយឈ្នះ-ឈ្នះសម្រាប់ រដ្ឋាភិបាលនិង សាធារណៈជន ក្នុងតំបន់ ។ ដើម្បីស្វែងយល់បន្ថែមអំពី ទីតាន ស្តូន គ្រុប សូមចូលទៅកាន់ ៖ http://www.titanstonegroup.com​ ៕ ដោយសហការ