ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម លឹ​ម គាន​ហោ ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា MRC លើក​ទី ​២៨ និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ លើក​ទី ​២៦

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​២៥ ខែវិច្ឆិកា ឆ្នាំ ​២០២១ នេះ ឯកឧត្តម លឹ​ម…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​២៥ ខែវិច្ឆិកា ឆ្នាំ ​២០២១ នេះ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេមេគង្គ (MRC) តំណាង​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ដែល​មាន​សមាសភាព​ជា​មន្ត្រី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា MRC លើក​ទី ​២៨ និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ លើក​ទី ​២៦ តាម​ប្រព័ន្ធ​វី​ដេ​អូ Zoom នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ រាជធានី​ភ្នំពេញ ​។

កិច្ចប្រជុំ​ក្រុមប្រឹក្សា MRC លើក​ទី​ ២៨ និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ លើក​ទី ​២៦ ដឹកនាំ​ដោយ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ Prawit Wngsuwon ឧបនាយករដ្ឋមន្ត្រី និង​ជា​សមាជិក​ក្រុមប្រឹក្សា MRC តំណាង​នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​ទទួល​វេន​ជា​ប្រធាន​ក្រុមប្រឹក្សា MRC សម្រាប់​ឆ្នាំ ២០២១ និង​មានការ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា MRC ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក MRC បី​ផ្សេង​ទៀត រួម​មាន ​៖ ឡាវ ថៃ និង​វៀតណាម តំណាង​នៃ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ ប្រទេស​ដៃគូ​សន្ទនា (​ចិន មី​យ៉ា​ន់​ម៉ា​) និង​អង្គការ​តំបន់ និង​អន្តរជាតិ​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​នៃ​លេខាធិការដ្ឋាន MRC សរុប ចំនួន ១៤៣ រូប ​។

កិច្ចប្រជុំ​ខាងលើ បាន​ពិនិត្យ ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​ការងារ​របស់ MRC ឆ្នាំ ​២០២១ ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​តំបន់​, ការ​លើកកម្ពស់​កិច្ច​ដំណើរការ​ស្ថាប័ន ​និង​ការ​អនុវត្ត​ការងារ​, ការ​ជ្រើសរើស​នាយក​ប្រតិបត្តិ​នៃ​លេខាធិការ ដ្ឋាន MRC ពី​ប្រទេស​ឡាវ សម្រាប់​ឆ្នាំ​២០២២-២០២៤, ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល MRC លើក​ទី ​៤ ក្នុង​ឆ្នាំ​ ២០២៣ ដែល​ប្រទេស​ឡាវ​ជា​ម្ចាស់ផ្ទះ​, ការ​ពង្រឹង​ប្រសិទ្ធភាព​លើ​ការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ទឹក ​និង​ការ​ពិនិត្យ​តាមដាន​ទន្លេ​, ស្ថានភាព​ជល​សាស្ត្រ​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម​, ផែន​ការងារ​បច្ចុប្បន្នភាព​របស់ MRC សម្រាប់​ឆ្នាំ ​២០២២ និង​កិច្ចការ​សំខាន់​មួយ​ចំនួន​ទៀត ។

កិច្ចប្រជុំ ក៏​បាន​ពិនិត្យ អនុម័ត​លើ​វិធាន​ផ្ទៃក្នុង​បច្ចុប្បន្នភាព​របស់​ក្រុមប្រឹក្សា និង​គណៈកម្មាធិការ​រួម MRC និង​ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម ។

នៅ​ក្នុង​កិច្ចប្រជុំ ប្រទេស​ជា​សមាជិក MRC ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍន៍ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ​ និង​សមិទ្ធផល ដែល MRC សម្រេច​បាន​ក្នុង​ឆ្នាំ​ ២០២១ ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​នៃជំងឺ​កូ​វី​ដ​ ១៩ និង​បាន​ប្តេជ្ញា​ចិត្ត​បន្ត​ធ្វើការ​រួម​គ្នា​ឲ្យ​កាន់តែ​សកម្ម​ថែម​ទៀត ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹង​មាំ គាំទ្រ​ដល់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ឆ្នាំ​ ២០២១-២០២៣ ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ ដើម្បី​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ ៕ ដោយសហការ