ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន អេ​ច ជី ប៊ី ហ្វ៊ូ​ដ អ៊ិ​ន​ដាស​ស្ទ្រី ទទួល​បាន​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នៅ​កម្ពុជា នូវ​ផលិតផល​ទឹក​ពិសា​ម៉ាក Evian

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទឹក​ពិសា​បរិសុទ្ធ​ធម្មជាតិ Evian ជា​ស្លាក​សញ្ញា​បង្ហាញ​ពី​គុណភាព ឧត្តមភាព និង​កិត្យានុភាព ពេ​ស​ពេញ​សកលលោក ហើយ​ក៏​មាន​វត្ត​មាននៅ​កម្ពុជា​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ ទឹក​ពិសា​បរិសុទ្ធ​ធម្មជាតិ Evian ជា​ស្លាក​សញ្ញា​បង្ហាញ​ពី​គុណភាព ឧត្តមភាព និង​កិត្យានុភាព ពេ​ស​ពេញ​សកលលោក ហើយ​ក៏​មាន​វត្ត​មាននៅ​កម្ពុជា​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ផង​ដែរ ។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន អេ​ច ជី ប៊ី ហ្វ៊ូ​ដ អ៊ិ​ន​ដាស​ស្ទ្រី គឺជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ទទួល​បាន​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នៅ​កម្ពុជា​នូវ​ផលិតផល​ទឹករ៉ែ​ធម្មជាតិ Evian របស់​ក្រុមហ៊ុន SOCIETE ANONYME DES EAUX MINERALS DEVIAN ដែល​មាន​អាសយដ្ឋាន​នៅ​ប្រទេស​បារាំង នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម លេខ ២៧៦២ ព​.​ណ​. ក​សប ចុះ​ថ្ងៃ​ពុធ ១៣ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ។

ទឹក​ពិសា​បរិសុទ្ធ​ធម្មជាតិ Evian ជា​ទឹកបរិសុទ្ធ​ដែល​មាន​រសជាតិ​ដើម​ពី​ជួរ​ភ្នំ French Alps ។ Evian មិន​ត្រឹមតែ​ផ្តល់​នូវ​ភាព​បរិសុទ្ធ​នោះ​ទេ វា​ថែម​ទាំង​ផ្តល់​នូវ​ប្រណីតភាព ភាព​ថ្លៃថ្នូរ និង​ភាព​ទាន់សម័យ​នៃ​វប្បធម៌​របស់​ប្រទេស​បារាំង​ថែម​ទៀត​ផង ។

ក្រៅពី​ទឹក​ពិសា​បរិសុទ្ធ​ធម្មជាតិ Evian ក៏​មាន​ស្លាក​សញ្ញា​ជា​ច្រើន​ទៀត​ដូច​ជា Volvic, Ferrarelle ដែល​សុទ្ធតែ​ប្រភេទ​ទឹក​ពិសា​បរិសុទ្ធ​ធម្មជាតិ ធានា​បាន​នូវ​គុណភាព និង​សមាសធាតុ​រ៉ែ​ជា​ច្រើន ក៏​ត្រូវ​បាន​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន អេ​ច ជី ប៊ី ហ្វ៊ូ​ដ អ៊ិ​ន​ដាស​ស្ទ្រី នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ ។ ការ​ចាប់​ដៃគូ​នេះ​នឹង​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុន អេ​ច ជី ប៊ី ហ្វ៊ូ​ដ អ៊ិ​ន​ដាស​ស្ទ្រី បន្ត​នូវ​បេសកកម្ម​នេះ ក្នុង​ការ​ចែកចាយ​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ ផលិត​ដោយ​ក្រុមហ៊ុន​លំដាប់ថ្នាក់​ពិភពលោក ជូន​ទៅ​ដល់​បណ្តា​អតិថិជន​គោលដៅ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ម៉ាក​ផលិតផល ឬ​សេចក្តី​ប្រកាស​នេះ លោក​អ្នក​អាច​ទាក់ទង​មក​ការិយាល័យ ក្រុមហ៊ុន អេ​ច ជី ប៊ី ហ្វ៊ូ​ដ អ៊ិ​ន​ដាស​ស្ទ្រី តាម​រយៈ​លេខ​ទូរស័ព្ទ ៖ 095 999 815 ឬ តាម​រយៈ​ទំព័រ Facebook https://www.facebook.com/EvianCambodia/ ៕ ដោយ​សហការ