ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ត​ហ្វូ​ន​ បរិ​ច្ចាគប្រាក់​ជិត ៥០០០ ​ដុល្លារ ពី​កម្មវិធី​«កាដូ​បុណ្យ​ភ្ជុំបិណ្ឌ​» ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន កាលពី​ពេល​ថ្មី​ៗ​នេះ បរិ​ច្ចាគ​ថវិកា​ជិត ៥​ ពាន់​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​មក​ពី​ការ​ចូលរួម​របស់​អតិថិជន​ពី​កម្មវិធី «​កាដូ​បុណ្យ​ភ្ជុំបិណ្ឌ​» របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន កាលពី​ពេល​ថ្មី​ៗ​នេះ បរិ​ច្ចាគ​ថវិកា​ជិត ៥​ ពាន់​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​មក​ពី​ការ​ចូលរួម​របស់​អតិថិជន​ពី​កម្មវិធី «​កាដូ​បុណ្យ​ភ្ជុំបិណ្ឌ​» របស់​ខ្លួន និង​បាន​បរិច្ចាគ​ថវិកា​នេះ​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធ​បុប្ផា នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន ។ កាលពី​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ នា​ពេល​កន្លង​ទៅ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ​បាន​បង្កើត​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ខ្លួន​ឈ្នះ​រង្វាន់​ពិសេស​ នៅ​រៀង​រាល់ពេល​ដែល​ពួក​គេ​ធ្វើការ​ស្កេ​ន QR ហើយ​រាល់​ការ​ស្កេ​ន QR ម្ដង​ៗ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​បរិ​ច្ចាកទឹក​ប្រាក់ ០,០៥​ ដុល្លារ ដើម្បី​បរិច្ចាគ​ជូន​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

ឥឡូវនេះ តាម​រយៈ​កម្មវិធី​ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ​២០ ខែកញ្ញា ដល់​ថ្ងៃ​ទី​ ១០ ខែតុលា ឆ្នាំ​ ២០២១ អតិថិជន​មិត្ត​ហ្វូ​ន ​បាន​ធ្វើ​ប្រតិបត្តិការ​ស្កេ​ន QR Code សរុប​ចំនួន ៩៦.២៩២ ដង ហើយ​ទឹកប្រាក់​ចំនួន ៤.៨១៥​ ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​បរិ​ច្ចាគ​សម្រាប់​ជា​អំណោយ​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​ប្រគល់​អំណោយ​ជា​ថវិកា​នេះ ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធ​បុប្ផា នា​ថ្ងៃ​ទី ​២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ។ លោក ឌិន​ថន បាន​ថ្លែង​ថា អំណោយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​ជា​ហូរហែ​របស់​ក្រុមហ៊ុន ដើម្បី​ផ្ដល់​ត្រឡប់​ទៅ​វិញ​ទៅ​ឲ្យ​សង្គម​កម្ពុជា ។ លោក ឌិន​ថន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «​មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ និង​ទារក​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ហើយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ​តែងតែ​រីករាយ​ក្នុង​ការ​ជួយ​រួមចំណែក​ជា​វិភាគទាន​ថវិកា​ទៅ​ឲ្យ​មន្ទីរពេទ្យ ។ យើង​នឹង​បន្ត​រៃ​អង្គាស​មូលនិធិ​ច្រើន​ថែម​ទៀត​ សម្រាប់​ធ្វើ​អំណោយ​ទៅ​កាន់​មន្ទីរពេទ្យ» ។​

លោក​វេជ្ជបណ្ឌិត Denis Laurent ដែល​ជា​អគ្គនាយក​មន្ទីរពេទ្យ គន្ធ​បុប្ផា បាន​សម្ដែង​នូវ​ការ​អរគុណ​ដល់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ដែល​តែងតែ​បង្កើត​កម្មវិធី​ថ្មី​ៗ​ ដើម្បី​រៃ​អង្គាស​មូលនិធិ​គាំទ្រ​ដល់​មន្ទីរពេទ្យ ។ លោក​វេជ្ជបណ្ឌិត Laurent បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «យើង​នឹង​ប្រើប្រាស់​ថវិកា​ទាំងនេះ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​សុខភាព​កុមារ​និង​ទារក​នៅ​កម្ពុជា កាន់តែ​ប្រសើរ​ឡើង តាម​រយៈ​ការ​គាំទ្រ​ដល់​សកម្មភាព​នានា​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​» ។​

ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​និង​កំពុង​នាំមុខ​គេ​នៅ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ឌី​ជី​ថ​ល​ជាតិ​របស់​ខ្លួន ។ កន្លង​មក ក្រុមហ៊ុន​បាន​ធ្វើការ​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយ​ក្រសួង​ស្ថាប័នរដ្ឋ​សំខាន់​ៗ ដើម្បី​អនុវត្ត​គម្រោង​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​នៅ​ក្នុង​វិស័យ​ជា​ច្រើន ដូច​ជា វិស័យ​អប់រ សុខាភិបាល និង​ដឹក​ជញ្ជូន ។ មិន​ត្រឹមតែ​ផ្តោត​លើ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ មិត្ត​ហ្វូ​ន​គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​តែងតែ​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម ហើយ​ចាត់​ទុក​វា​ជា​សកម្មភាព​ទំនួល​ខុស​ត្រូវ និង​កាតព្វកិច្ច​របស់​អាជីវកម្ម​ ៕ ដោយសហការ