ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ អេ​ស៊ី​លី​ដា បម្រើ​អតិថិជន​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់ !​

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គឺជា​ធនាគារពាណិជ្ជ​ខ្មែរ​នាំមុខ​មួយ​នៅ​កម្ពុជា​ដែល​មាន​ទស្សនៈ និង​បេសកកម្ម​ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ល្អ​បំផុត​ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ និង​ផ្តល់​ជូន​សហគ្រិន​ខ្នាត​តូច​បំផុត ខ្នាត​តូច ខ្នាត​មធ្យម…

រាជធានីភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គឺជា​ធនាគារពាណិជ្ជ​ខ្មែរ​នាំមុខ​មួយ​នៅ​កម្ពុជា​ដែល​មាន​ទស្សនៈ និង​បេសកកម្ម​ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ល្អ​បំផុត​ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ និង​ផ្តល់​ជូន​សហគ្រិន​ខ្នាត​តូច​បំផុត ខ្នាត​តូច ខ្នាត​មធ្យម និង​សាធារណជន​នូវ​មធ្យោបាយ​ក្នុង​ការ​គ្រប់គ្រង ចាត់ចែង​ធនធាន​ហិរញ្ញវត្ថុ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​ឱ្យ​ប្រសើរ​ឡើង ដោយ​អនុវត្ត​ឱ្យ​បាន​នូវ​និរន្តរភាព និង​បង្កើន​នូវ​អត្ថប្រយោជន៍​ជូន​ដល់​ភាគ​ហ៊ុ​និក កម្មករនិយោជិត ព្រមទាំង​សហគមន៍​ទាំងអស់ ។ លើស​ពី​នេះ​ទៀត ធនាគារ​នេះ​ក៏​បាន​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​គោលការណ៍​សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និង​បរិស្ថាន​ប្រកបដោយ​កម្រិត​ខ្ពស់​បំផុត ​។ ការ​ប្រកាន់ខ្ជាប់​នូវ​ការ​ទទួល​បម្រើ​អតិថី​ជន​ជាមួយ​ការ​ធ្វើ​គារវកិច្ច​ដោយ​លើកដៃ​សំពះ​ជាមួយ​ស្នាមញញឹម​ដែល​ជា​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​យើង ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ បាន​មាន​ប្រសាសន៍​ថា ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី «​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត​» បម្រើ​អតិថិជន​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ដោយ​ការ​ស្តាប់​អតិថិជន ហើយ​បំពេញតម្រូវការ​ជូន​អតិថិជន​ដោយ​យកចិត្តទុកដាក់​បំផុត ​។ រាល់​បញ្ហា​របស់​អតិថិជន ធនាគារ​តែងតែ​យក​មក​ដោះស្រាយ​ជូន​ពួក​គាត់​ភ្លាម​ៗ​ប្រកបដោយ​គុណធម៌ ព្រោះ​ធនាគារ អេ​ស៊ី​លី​ដា តែង​ចាត់​ទុក​អតិថិជន​ជា​ដៃគូ​អាជីវកម្ម​ដែល​មិន​អាច​ខ្វះ​គ្នា​បាន ​។ ទាំង​អស់នេះ​ដោយសារ​ធនាគារ អេ​ស៊ី​លី​ដា មាន​ធនធាន​ប្រកបដោយ​ជំនាញ​តាម​មុខងារ តួនាទី​ជា​អ្នក​ប្រឹក្សា​យោបល់​ជូន​អតិថិជន​លើ​ដំណើ​ការ​អាជីវកម្ម​របស់​ពួក​គាត់​ឲ្យ​ទទួល​បាន​ជោគជ័យ ។

លោកស្រី​បាន​បន្ត​ថា យើង​ប្រកាន់​យក​ទស្សនៈ​មួយ​គឺ «​អតិថិជន​រីក​ចម្រើន ធនាគារ​រីក​ចម្រើន យើង​រីក​លូតលាស់​ជាមួយ​គ្នា​» ។ ឆ្លើយ តប​នឹង​សំណួរ​សួរ​ថា ​៖ តើ​លោកស្រី​អាច​ដឹង​បាន​ទេ​អំពី​កម្រិត​នៃ​ការ​ពេញចិត្ត​របស់​អតិថិជន​មក​លើ​ការ​បម្រើ​សេវាកម្ម​របស់​ធនាគារ អេ​ស៊ី​លី​ដា ? លោកស្រី​ញញឹម ហើយ​ឆ្លើយ​តប​មក​វិញ​ដោយ​ជឿជាក់​ថា ​៖ «​ជា​ការ​ពិត​, យើង​ជា​អ្នកបម្រើ​អតិថិជន ពិត​ណាស់​ថា ​យើង​មិន​អាច​ដឹង​ពី​កម្រិត​ថា​ តើ​អតិថិជន​របស់​យើង​ពេញចិត្ត​នឹង​ការ​បម្រើ​សេវាកម្ម​យើង​កម្រិត​ណា​នោះ​ទេ មាន​តែ​អតិថិជន​ទេ​ដែល​លោក​អាច​វិនិច្ឆ័យ​ពី​គុណភាព​នៃ​ការ​បម្រើ​សេវាកម្ម​របស់​យើង​» ​។

លោកស្រី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ ធនាគារ អេ​ស៊ី​លី​ដា មានបទពិសោធន៍​បម្រើសេវា​កម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន សាធារណជន ជិត​ ៣០ ​ឆ្នាំ មក​ហើយ ​។ ធនាគារ​មាន​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប ហើយ​បន្ត​អភិ​វ​ឌ្ឃ​ឥត​ឈប់​ឈរ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​ដើម្បី​បម្រើ​ដល់​អតិថិជន​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល និង​ផាសុកភាព ប្រកប ដោយ​ក្តី​រីករាយ សប្បាយចិត្ត ។

ធនាគារ អេ​ស៊ី​លី​ដា មាន​ការិយាល័យ​ទំនាក់ទំនង សម្រាប់​អតិថិជន​មាន​ច​ម្ង​ល់ ឬ​សំណូមពរ​ផ្សេង​ៗ (​បម្រើ ២៤ ​ម៉ោង​) តាម​រយៈ​ទូរស័ព្ទ​លេខ ​៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬ email: inquiry@acledabank.com.kh