ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រថយន្ត​នី​សាន់ អាល់​ម៉េ​រ៉ា Nissan ALMERA ជាង 20 លាន​គ្រឿង បាន​លក់​អស់​ចាប់តាំងពី​ការ​ដាក់​លក់​ជា​លើក​ដំបូង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (TCMC)…

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (TCMC) ជា​ក្រុមហ៊ុន​លក់ និងចែកចាយ​ផ្ដាច់មុខ​ផ្លូវការ​នូវ​រថយន្ត​នី​សាន់ Nissan ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Tan Chong Motor Holdings Berhad ប្រទេស​ម៉ា​ឡេ​ស៊ី បាន​នាំ​ចូល​នូវរ​ថ​យន្ត​ជា​ច្រើន​ជម្រើស​សម្រាប់​អតិថិជន ចាប់តាំងពី​ក្រុមហ៊ុន​បាន​ឈាន​ជើង​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល 7 ឆ្នាំ​មកនេះ​ ។

ដោយសារ​ទីផ្សារ​កាន់តែ​រីក​ចម្រើន តម្រូវការ​ប្រើប្រាស់​រថយន្ត​ក៏​បាន​កើនឡើង​ ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន ក្រុមហ៊ុន Tan Chong Motor Cambodia មាន​សេចក្ដី​រំភើប​រីករាយ​ក្នុង​ការ​នាំ​ចូល​នូវ​រថយន្ត​ប្រភេទ Sedan ដែល​លក់ដាច់​បំផុត​នោះ ​គឺ​រថយន្ត​នី​សាន់ Almera ដែល​ជា​រថយន្ត Sedan បាន​បំពាក់​មក​គ្រប់​នូវ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បំផុត​ជាមួយ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ដ៏​វៃឆ្លាត​ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​នា​ពេល​បច្ចុប្បន្ន​នេះ​ ។ ក្រុមហ៊ុន​យើងខ្ញុំ​សូម​ណែនាំ​អំពី​ប្រវត្តិ​ដ៏​យូរលង់​របស់​ខ្លួន​ដូច​ខាងក្រោម​ ៖

ឆ្នាំ 1966 – 1969 រថយន្ត​នី​សាន់ ជំនាន់​ទី 1 ម៉ូ​ឌែ​ល 1000cc ត្រូវ​បាន​ដាក់​លក់​ក្នុង​ប្រទេស​ជប៉ុន​ ។ រថយន្ត​ម៉ាក Datsun Sunny ជា​រថយន្ត​ធុន​តូច អាច​ផ្ទុក​មនុស្ស​បាន 5 នាក់ ងាយស្រួល​បើកបរ និង​បត់បែន​ក្នុង​ក្រុង​ជាមួយ​តម្លៃ​សមរម្យ​ ។

ឆ្នាំ 1970 – 1973 រថយន្ត​នី​សាន់​ជំនាន់​ទី 2 មាន​ម៉ាស៊ីន​កាន់តែ​ធំ 1.2 លី​ត្រ & 1.4 លី​ត្រ (​ជា​រថយន្ត​ទ្វារ​ពីរ​សងខាង​ដំបូង​បំផុត​ក្នុង​ប្រទេស​ជប៉ុន​) មាន​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​បាន​ល្អ ផ្ដល់​នូវ​ផាសុកភាព សុវត្ថិភាព និង​សន្សំ​សំចៃ​ប្រេង ​។

ឆ្នាំ 1973 – 1977 រថយន្ត​ជំនាន់​ទី 3 មាន​តួ​រថយន្ត​កាន់តែ​ធំ រាង​មូល​ស័ក្តិសម​ជាមួយនឹង​យុវវ័យ ​។ រថយន្ត​នី​សាន់ Sunny ទទួល​បាន​ចំណាត់ថ្នាក់​លេខ 1 ក្នុង​ការ​សន្សំ​សំចៃ​ប្រេង ពី​ភ្នាក់ងារ​ការពារ​បរិស្ថាន​របស់​សហរដ្ឋអាមេរិក ហៅ​កាត់​ថា អ៊ី​ប៉ា (EPA)​ ។

ឆ្នាំ 1977 – 1981 រថយន្ត​ជំនាន់​ទី 4 មាន​កម្លាំង​ម៉ាស៊ីន 1.4L មាន​កញ្ចក់​មុខធំ​ទូលាយ និង កម្ពស់​ត្រឹម​ពាក់កណ្ដាល​ចង្កេះ ដែល​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​មើលផ្លូវ​ខាង​មុខ និងផ្នែក​ខាងក្នុង​មាន​លក្ខណៈ​ទូលាយ​សម្រាប់​សមាជិកគ្រួសារ​ផង​ដែរ​ ។

ឆ្នាំ 1981 – 1985 រថយន្ត​ជំនាន់​ទី 5 ដែល​ជា​ឆ្នាំ​កែប្រែ​នូវ​រូបរាង​ថ្មី ក៏​ដូច​ជា​ឆ្នាំ​ដែល​ទទួល​បាន​ជោគជ័យ​ទូ​ទាំង​ពិភពលោក ​។ ជា​ឆ្នាំ​ដែល​ចាប់ផ្ដើម​ដំណើរ​នូវ​រថយន្ត​ដែល​វិល​កង់​ទាំង​បួន និង​បំពាក់​ម៉ាស៊ីន​ខាង​មុខ​ថ្មី​ប្រភេទ E-type OHC 1.3 លី​ត្រ និង 1.5 លី​ត្រ ។

ក្រុមហ៊ុន​នី​សាន់ បាន​បង្កើត​រោងចក្រ​បន្ថែម​នៅ​សហរដ្ឋអាមេរិក អេ​ស្ប៉ា​ញ និង​អង់គ្លេស​ដើម្បី​បំពេញតម្រូវការ​បង្កើន​ការ​ផលិត​បន្ថែម​ ។ ក្នុង​ឆ្នាំ 1983 រថយន្ត​នី​សាន់ Sunny បាន​ក្លាយជា​រថយន្ត​លក់ដាច់​បំផុត​នៅ​ទូ​ទាំង​ពិភពលោក​នាំមុខ​រថយន្ត Volkswagen Golf និង Toyota Corolla ផង​ដែរ​ ។ រថយន្ត​ដ៏​មានកេរ្តិ៍ឈ្មោះ​ទូ​ទាំង​ពិភពលោក​មួយ​នេះ​ត្រូវ​បាន​ដាក់​លក់​នៅ​ជាង 130 ប្រទេស​ ។

ឆ្នាំ 1985 – 1990 រថយន្ត​ជំនាន់​ទី 6 ដែល​បាន​បង្កើន​នូវ​គុណភាព និងលំនឹង​រថយន្ត​បាន​ល្អ​ទ្វេ​ដង​ ។

ឆ្នាំ 1990 – ការ​វិវត្តន៍​នៃ​រថយន្ត​ជំនាន់​ទី 7 ដែល​បាន​បង្កើត​ឡើង​តាម​ទស្សនៈ «​រូបរាង​ទំនើប​ស៊ី​វិ​ល័យ និង​បើកបរ​ដោយ​សប្បាយ​រីករាយ​» ជាមួយ​រូបរាង​ខាងក្រៅ​មាន​លក្ខណៈ​ស្ព័​រ រំលេច​នូវ​ភាព​ស្រស់​ស្អាត​ដែល​សាក​សម​ទៅ​នឹង​តម្លៃ​នៃ​រថយន្ត​ ។

ឆ្នាំ 1994 – 1998 ការ​វិវត្តន៍​នៃ​រថយន្ត​ជំនាន់​ទី 8 គឺជា​ជំនាន់​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​ទៅ​លើ​ការ​រចនា​រូបរាង និង​ប្រព័ន្ធ​ដំណើរការ​របស់​រថយន្ត​ ។ ការ​រួម​បញ្ចូល​គ្នា​លើក​ដំបូង​នៃ​ប៊ូ​ម​ប្រភេទ Multi-Link និង​ជ​ន្ទៀ​ស​ខាងក្រោយ រឹតតែ​ផ្ដល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​បើកបរ និង​គ្រប់គ្រង​លំនឹង​រថយន្ត​ ។ សាក់​ស៊ី​រថយន្ត​ត្រូវ​បាន​បង្កើត​ឡើង​ទៅ​តាម​ទម្រង់​នៃ Fairlady Z, Silvia, និង Skyline ។

ឆ្នាំ 1998 – 2010 រថយន្ត​ជំនាន់​ទី 9 ផ្តោត​លើ​ម៉ាស៊ីន​កម្លាំង 4 ថ្មី ប្រអប់លេខ​ស្វ័យប្រវត្តិ (CVT) ក្បាល​នៃ​កៅអី​អាច​កំណត់​បាន និង​ប្រព័ន្ធ​ជំនួយ​ហ្វ្រាំងរថយន្ត (​ប្រព័ន្ធ​វិវត្តន៍​ថ្មី​របស់​នី​សាន់​)​។ ជា​រថយន្ត​ផ្ដោត​ទៅ​លើ​ប្រណីតភាព និង​ភាព​ទាន់សម័យ ​។

ឆ្នាំ 2010 – 2019 – រថយន្ត​នី​សាន់ Almera ជំនាន់​ទី 10 ដ៏​ទំនើប​ពេញ​និយម និង​ទាន់សម័យ​ដែល​រក្សា​បាន​នូវ​អត្តសញ្ញាណ «រថយន្ត​ខ្នាត​កណ្តាល​ដ៏​ស័ក្តិសម​សម្រាប់​គ្រួសារ​ប្រកបដោយ​ប្រណិត​ភាព​» ។ រថយន្ត​នី​សាន់ Almera នេះ​បាន​បង្កើត​ឡើងជា​ច្រើន​ជំនាន់ ដោយ​បាន​ក្លាយជា​ម៉ាក​រថយន្ត​ដែល​ទទួលស្គាល់​ពាសពេញ​ពិភពលោក​ក្នុង​រយៈពេល​ជាង 50 ឆ្នាំ​មកនេះ ។ រថយន្ត​នី​សាន់ Almera បាន​លក់​អស់​ជាង 2.7 លាន​គ្រឿង​នៅ​ក្នុង 108 ប្រទេស​ ។

ឆ្នាំ 2021 – រថយន្ត​នី​សាន់ Almera ស៊េរី​ថ្មី​មាន​ប៉ា​ណា​រាង​អក្សរ V កាន់តែ​ធំ ភ្លឺ​រលើបរលោង​ជាមួយនឹង​ផ្នែក​ខាងក្នុង​ប្រកបដោយ​គុណភាព​ខ្ពស់ ។

ជា​រថយន្ត​ដែល​សន្សំ​សំចៃ​ប្រេង​បាន​ច្រើន មាន​សមត្ថភាព​ខ្លាំង ផ្ដល់​នូវ​ផាសុកភាព មាន​សុវត្ថិភាព​ខ្ពស់ និង​ប្រណីតភាព​ ។ លើស​ពី​នេះ​ក៏​បាន​បន្ថែម​មក​នូវ​បច្ចេកវិទ្យា​ន​ដ៏​វៃឆ្លាត​ដែល​មាន​ក្នុង​រថយន្ត​នី​សាន់​ប្រភេទ SUV ផង​ដែរ​ ។ ហើយ​រឹតតែ​ពិសេស​ជាមួយ​តម្លៃ​ដែល​អតិថិជន​អាច​ទទួលយក​បាន ​។

រថយន្ត​នី​សាន់ Almera ស៊េរី​ថ្មី​នឹង​មាន​វត្តមាន​ជា​ផ្លូវការ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ខាង​មុខ​ ។ សូម​រង់ចាំ​តាមដាន​ការ​ដាក់​ជា​លក់​ផ្លូវការ​របស់​យើងខ្ញុំ​តាម​រយៈ ទំព័រ​ហ្វេ​ស​ប៊ុ​ក ​៖ Nissan Cambodia ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ម៉ូ​ឌែ​ល​រថយន្ត​នី​សាន់ Nissan នៅ​ប្រទេស​កម្ពុជា សូម​ចូល​ទៅ​កាន់ ​៖
-​ ​គេហទំព័រ​រថយន្ត​នី​សាន់ Nissan ប្រទេស​កម្ពុជា ​៖ www.nissan.com.kh
-​ ​ទំព័រ​ហេ្វ​ស​ប៊ុ​ក Nissan Cambodia
ឬ​ទំនាក់ទំនង​មក​កាន់​អគារ​តាំង​បង្ហាញ​រថយន្ត Nissan របស់​ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. ដែល​មាន​ទីតាំង​ស្ថិត​នៅ ​៖
-​ ​រាជធានី​ភ្នំពេញ​៖ ផ្លូវ 271 ទូរស័ព្ទ​លេខ ​៖ 023 993 338, ផ្លូវ 598 ទូរស័ព្ទ​លេខ ​៖ 098 470 446
-​ ​ខេត្តសៀមរាប ​៖ ទូរស័ព្ទ​លេខ ​៖ 063 966 588
-​ ​ខេត្តបាត់ដំបង ​៖ ទូរស័ព្ទ​លេខ ​៖ 053 953 688 ៕ ដោយសហការ