
ម្ចាស់សំឡេង Are you ok ? លក់សិទ្ធិបានរាប់មឺនដុល្លារ យកលុយធ្វើផ្ទះ និងជួយឪពុកម្តាយ !
រាជធានីភ្នំពេញ ៖ “Are you ok ?” ជាពាក្យអ្នកលេង Tik Tok ម្នាក់និយាយលេង…
រាជធានីភ្នំពេញ ៖ “Are you ok ?” ជាពាក្យអ្នកលេង Tik Tok ម្នាក់និយាយលេង…
រាជធានីភ្នំពេញ ៖ “Are you ok ?” ជាពាក្យអ្នកលេង Tik Tok ម្នាក់និយាយលេង ហើយត្រូវបានអ្នកភ្លេងម្នាក់យកទៅ Remix ផុសលើ Tik Tok ហើយទទួលបានគាំទ្រពីមហាជនជុំវិញពិភពលោក ពេលនេះផលិតកម្ម Galaxy Navatra ទិញសិទ្ធិពាក្យនោះយកទៅផលិតជាបទចម្រៀងឲ្យមានលក្ខណៈស្ដង់ដារក្នុងតម្លៃរ ១២០០០ ដុល្លារអាមេរិកធ្វើឲ្យម្ចាស់ពាក្យមានលទ្ធភាពយកលុយនោះទៅធ្វើផ្ទះ និងជួយម្តាយឪពុករួចផុតពីភាពក្រីក្រ ។
បន្ទាប់ពីទទួលបានប្រាក់ ១២០០០ ដុល្លារ លោក ម៉ៅ វុធ ម្ចាស់សំឡេង “Are you ok ?” បានសម្ដែងនូវការសប្បាយចិត្តជាខ្លាំង លោកប្រាប់ថា ខ្លួនមិននឹកស្មានថា មានឱកាសមានលទ្ធភាពទទួលបានប្រាក់ចំនួនច្រើនបែបនេះឡើយ លោកនឹងយកប្រាក់នេះទៅធ្វើផ្ទះរស់នៅ ព្រមទាំងជូនឪពុកម្ដាយខ្លះ ហើយសល់មួយចំនួនទៀតទុកធ្វើដើមរកស៊ី ។
បច្ចុប្បន្នផលិតកម្ម Galaxy Navatra បានផលិត MV រួចហើយ កំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងតែម្នាក់គត់ដែលច្រៀងបទ “Are you ok ?” នេះ ប៉ុន្តែដោយសារតែការផលិតនោះមានចំណុចមួយចំនួនត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃពីអ្នកលេងលើបណ្ដាញសង្គមដោយចោទប្រកាន់ថា ប្រាសចាកក្រមសីលធម៌ ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាទៅលោក យឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងផលិតកម្មឲ្យលប់ចោលជាបន្ទាន់តែម្ដង ដោយតម្រូវឲ្យកែសម្រួលថតឡើងសារជាថ្មី ។
គិតមកដល់ពេលនេះ បទ ”Are you ok ?” ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Share ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថា បទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ ។ ជាមួយគ្នាននោះដែរលោក ម៉ៅ វុធ ក៏បានថ្លែងអំណរគុណដល់អ្នកលេង Tik Tok ទាំងអស់ជុំវិញពិភពលោក ដែលបានគាំទ្រពាក្យ បទ ”Are you ok ?” ហើយយកទៅ Cover រាំលេងយ៉ាងសប្បាយរីករាយ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែខ្លាំង ៕
ចែករំលែកព័តមាននេះ