ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Toyota ខេ​ម​បូ​ឌា​គ្រោង​ដាក់​លក់​ភី​ក​អាប់​សេ​រី 2022 ដែល​មានកម្លាំង​ខ្លាំង និង​មាន​តម្លៃ​ពិសេស​បំផុត !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ឆ្នាំ​នេះ Toyota ខេ​ម​បូ​ឌា​គ្រោង​ដាក់​លក់​ភី​ក​អាប់​សេ​រ៊ី 2022 ដែល​មានកម្លាំង​ខ្លាំង និង​មាន​តម្លៃ​ពិសេស​បំផុត​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក រឺ​ឯ​សមត្ថភាព​រឹតតែ​បង្កើន​ឡើង​ខ្លាំង​ជាង​មុន​ ។…

រាជធានីភ្នំពេញ ៖ ឆ្នាំ​នេះ Toyota ខេ​ម​បូ​ឌា​គ្រោង​ដាក់​លក់​ភី​ក​អាប់​សេ​រ៊ី 2022 ដែល​មានកម្លាំង​ខ្លាំង និង​មាន​តម្លៃ​ពិសេស​បំផុត​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក រឺ​ឯ​សមត្ថភាព​រឹតតែ​បង្កើន​ឡើង​ខ្លាំង​ជាង​មុន​ ។ អតិថិជន​ដែល​ជ្រើសរើស​យក​រថយន្ត​ភី​ក​អាប់​តូ​យ៉ូ​តា​មាន​ហេតុផល​ធំ​ៗ 3 ​គឺ គុណភាព​ប្រើប្រាស់​បាន​យូរ ធន់​គ្រប់ការ​ដឹក ​និង​ធ្វើ​ដំណើរ ប្រព័ន្ធ​សុវត្ថិភាព​ពោ​ពេញ​ដោយ​ទំនុកចិត្ត​លំដាប់​ផ្កាយ​ប្រាំ និង​ពិសេស​បំផុត​នោះ​ គឺ​មិន​ងាយ​ធ្លាក់​ថ្លៃ​ពេល​លក់​រឺ​ប្តូរ​សេ​រ៊ី​ ។

បច្ចុប្បន្ន​រាល់​ការ​ចំណាយ​របស់​បងប្អូន​អ្នក​ប្រើប្រាស់​ គឺ​រមែង​ថ្លឹងថ្លែង​នឹង​ចំណូល​សេដ្ឋកិច្ច​គ្រួសារ ក្នុង​ស្ថានការណ៍​កូ​វី​ដ ​១៩ ដែល​កំពុង​តែ​រាល​ត្បាល​ជុំវិញ​ពិភពលោក​និង​ក្នុងស្រុក​ដែរ​នោះ តូ​យ៉ូ​តា​តែងតែ​ចង់​ផ្តល់​នូវ​គុណ​តម្លៃ និង​ចូលរួម​ជ្រោមជ្រែង​អតិថិជន​របស់​ខ្លួន អាស្រ័យ​ទៅ​លើ​មូលហេតុ​នេះ ទើប​ធ្វើ​អោយ​ខាង​ក្រុមហ៊ុន​តូ​យ៉ូ​តា នឹង​នាំ​យក​នូវ​កូនពៅ​របស់​ត្រកូល Hilux Revo ដែល​មានឈ្មោះ​ថា Hilux Revo V-Edtion 2022 ដែល​ជា​រថយន្ត​ត្រូវ​បាន​រចនា​រូបរាង​ខាង​មុខ​ថ្មី​ទាំងស្រុង សមត្ថភាព​ខ្លាំង និង​បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ចុង​ក្រោយបង្អស់​របស់​ក្រុមហ៊ុន ឯ​តម្លៃ​វិញ​កាន់តែ​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន ​។

ថ្មី​ៗ​នេះ​យើង​ឃើញ​មានការ​សាក​កម្លាំង​របស់ Hilux Revo 2022 ដោយ​ធ្វើការ​អូស​រថយន្ត​ដែល​មាន​មាឌធំ​ជាង​ខ្លួន​ដល់​ទៅ ​10 ​ដង​ ។ ក្នុង​វី​ដេ​អូ​នេះ​បាន​បង្ហាញ​សមត្ថភាព​ខ្លាំង​មិនធម្មតា និង​អាច​អូស​បាន​នូវ​ទំងន់​មហាសាល អ្នក​អាន​ទាំងអស់​គ្នា​អាច​ចូល​ទៅ​កាន់​លីង​នេះ​ដើម្បី​ដឹង​បន្ថែម ៖ ไฮลักซ์ รีโว่ ภารกิจลากรถยักษ์ให้โลกทึ่ง!! – YouTube

បន្ទាប់​ពី​បាន​ទស្សនា​នៅ​វី​ដេ​អូ​ខាងលើ​នេះ​ហើយ ខាងក្រោម​នេះ ជា​ចំណុច​សំខាន់​ៗ​នៃ​រថយន្ត​នេះ ៖
•​ ​Hilux Revo V-Edition គឺជា​រថយន្ត​ភី​ក​អាប់​ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​ទាំងស្រុង​ ។ តូ​យ៉ូ​តា​បញ្ជាក់​ថា​ឈ្មោះ V-Edition ត្រូវ​បាន​កំណត់​ដោយ​យោង​លើ​តម្លៃ​និង​ការ​ប្រើប្រាស់​រាល់ថ្ងៃ (Value for Money) ដែល​ស័ក្តិសម​សម្រាប់​អតិថិជន​ដែល​សន្សំ​សំចៃ​ថវិកា​សម្រាប់​គ្រួសារ​រឺ​អាជីវកម្ម​។
•​ ​Hilux Revo V-Edition ម៉ូ​ឌែ​ល ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន GD ជំនាន់​ថ្មី​ព្រម​នឹង​ការ​អភិវឌ្ឍន៍​អោយ​កាន់តែ​ប្រសើរ​បំផុត​នូវ កម្លាំង​ដ៏​អស្ចារ្យ ។

•​ ​បំពាក់​មក​ជាមួយ​កម្លាំង​ម៉ាស៊ីន ២.៨ លី​ត្រ អាច​បង្កើត​កំលាំង​រហូត​ដល់ ២០១ ​សេះ និង កម្លាំង​អូស​រហូត​ដល់ ៥០០ ញ៉ូ​វ​តុ​ន​ម៉ែត្រ​ ។ បន្ថែម​ពី​នេះ​ដែរ ម៉ាស៊ីន​ប្រព័ន្ធ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​លំនឹង និង​ការ​បញ្ជា​ប៉ុង​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិន​ចាំបាច់​បញ្ឈប់រថយន្ត ធ្វើ​អោយ​សមត្ថភាព​នៃ​ការ​បើកបរ Off-Road កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង ងាយស្រួល​ ។
•​ ​រថយន្ត​នេះ បាន​បំពាក់​នូវ Passive Safety System ប្រព័ន្ធ​សុវត្ថិភាព​អសកម្ម ៖

o​ ​GOA Body Structure តួ​រថយន្ត​ដែល​រឹង​មាំ​បំផុត​កាត់​បន្ថយ​សម្ពាធ​រាល់​ការ​ប៉ះទង្គិច
o​ ​SRS Airbag 9 ពោង​សុវត្ថិភាព​ចំនួន 9 ការពារ​សុវត្ថិភាព​ខ្ពស់​ដល់​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ
o​ ​ក្រៅពី​នេះ មាន​ប៊ូ​តុង Eco Mode និង Power Mode ថែម​ទៀត​ផង

•​ ​កាន់តែ​ទំនើប​សម្រាប់ មុខងារ (Dual Zone Air Con) ដែល​មាន​មុខងារ​កំណត់​សីតុណ្ហភាព​ដាច់​ដោយឡែក​រវាង​អ្នកបើកបរ និង អ្នក​ធ្វើ​ដំណើរ ។ ពិសេស​ម៉ាស៊ីនត្រជាក់​សម្រាប់​អ្នកដំណើរ​នៅ កាប៊ី​ន​ក្រោយ ​។

•​ ​បំពាក់​នូវ​ប្រព័ន្ធ​កម្សាន្ត Touch Screen 8 អ៊ី​ង មាន​ដូច​ជា Android Auto & Apple Car play ដែល​អនុញ្ញាត្តិ​អោយ​អ្នកបើកបរ​អាច​ភ្ជាប់​ទូរស័ព្ទ​និង​ការ​ប្រើប្រាស់​ផែនទី​កម្ពុជា
•​ ​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព ៖
•​ ​ABS (​ប្រព័ន្ធ​បញ្ឈប់រថយន្ត​មិន​អោយ​អូស​កង់​), BA (​ប្រព័ន្ធ​ប្រាំង​បញ្ឈប់រថយន្ត​ពេល​មាន​អាសន្ន​និង​បញ្ឈប់រថយន្ត​អោយ​ឈប់​ក្នុង​រយៈ​ចំងាយ​ខ្លី​ជាង​រថយន្ត​ដទៃ​), EBD (​ប្រព័ន្ធ​ប្រាំង​ជំនួយ​ពេល​ដឹក​ធ្ងន់​រឺ​អូស​សណ្តោង​ទំនិញ​ពី​ខាងក្រោយ​),

•​ ​Hill-Start Assist Control ប្រព័ន្ធ​ប្រាំង​ជំនួយ​ពេល​ឡើង​ចំណោត​មិន​អោយ​រអិល​ថយក្រោយ
•​ ​Emergency Brake Signal (​ប្រព័ន្ធ​ប្រកាស​អាសន្ន​ជា​សំឡេង​)

បើ​យើង​ប្រៀបធៀប​ពី​សមត្ថភាព​មហាសាល​របស់​ម៉ាស៊ីន​ជំនាន់​ថ្មី និង​ភាព​ល្បីល្បាញ​លើ​ភាព​ធន់​និង​រឹង​មាំ​ប្រើប្រាស់​បាន​យូរ​ឆ្នាំ នោះ​Hilux Revo V-Edition គឺជា​ដៃគូ​ដ៏​អស្ចារ្យ​បំផុត​របស់​គ្រប់​ក្រុម​គ្រួសារ​ដែល​កំពុង​ពិចារណា​លើ​រថយន្ត​ដែល​មានគុណ​ភាព​ខ្ពស់​ប្រើ​បាន​គ្រប់​កាលៈទេសៈ​និង​ដំណើរ​កំសាន្ត​គ្រប់​ស្ថានភាព​ផ្លូវ ​។

ព័​ត៌​មាន​លម្អិត​របស់ Hilux Revo V-Edtion 2022 នៅ​កម្ពុជា​លោក​អ្នក​អាច​ធ្វើការ​តាមដាន​ទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​តូ​យ៉ូ​តា​(​ខេ​ម​បូ​ឌា​)​ ដែល​មាន​ដូច​ជា ៖ Facebook Telegram Youtube Website Instagram ឬ​ក៏​អាច​អាច​ទំនាក់ទំនង​ទៅ​កាន់​ក្រុមហ៊ុន តូ​យ៉ូ​តាខេ​ម​បូ​ឌា បាន​តាម​រយៈ 017 333 503 រឺ 086 333 503 ៕ ដោយសហការ