ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន មិត្ត​ហ្វូ​ន និង​ក្រុមហ៊ុន លី ហួរ វេរ​លុយ ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​គ្នា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍ និងបច្ចេកវិទ្យា​ឌី​ជី​ថ​ល កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ជាមួយ​ក្រុមហ៊ុន លី…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍ និងបច្ចេកវិទ្យា​ឌី​ជី​ថ​ល កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ជាមួយ​ក្រុមហ៊ុន លី ហួរ វេរ​លុយ ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នាំមុខ​គេ​មួយ ​និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន លី ហួរ គ្រុប ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ ។

បើ​យោង​តាម​ក្រុមហ៊ុន មិត្ត​ហ្វូ​ន កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ជួយ​លើក​ស្ទួយ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ទាំង​ពីរ តាម​រយៈ​ការ​ប្រើប្រាស់​សេវាកម្ម​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។ នៅ​ក្រោម​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ផ្សព្វផ្សាយ​ និង​ប្រើប្រាស់​សេវាកម្ម​របស់​គ្នា​ទៅ​វិញ​ទៅ​មក និង​ណែនាំ​សេវាកម្ម​របស់​ដៃគូ​ទៅ​ដល់​អតិថិជន​របស់​ខ្លួន ។

លោក ហ្វុ​ង វ៉ា​ន់ គឿ​ង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​មាន​ប្រសាសន៍​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ នឹង​ជួយ​ដល់​ការ​លូតលាស់​អាជីវកម្ម​សម្រាប់​ទាំង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន និង​ទាំងក្រុមហ៊ុន លី ហួរ វេរ​លុយ ។ លោក ហ្វុ​ង វ៉ា​ន់ គឿ​ង មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ជួយ​ដល់​ទាំង​មិត្ត​ហ្វូ​ន និង​ទាំង លី ហួរ វេរ​លុយ ដើម្បី​បង្កើន​អាជីវកម្ម​របស់​យើង និង​ផ្ដល់​លទ្ធភាព​ដល់​ក្រុមហ៊ុន​ទាំង​ពីរ ក្នុង​ការ​ផ្ដល់​សេវាកម្ម​ទូរ​សព្ទ​ចល័ត​និង​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង ដល់​អតិថិជន​របស់​យើង» ។​

លោក​បាន​បន្ថែម​ទៀត​ថា «​នៅ​ក្រោម​កិច្ចព្រមព្រៀង​នេះ មិត្ត​ហ្វូ​ន ក៏​ប្ដេជ្ញា​ចិត្ត​ផ្ដល់​សេវាកម្ម​ល្អ​បំផុត និង​ផលប្រយោជន៍​ជា​ច្រើន ដល់​ក្រុមហ៊ុន លី ហួរ វេរ​លុយ ផង​ដែរ» ។​

លោក យុន ផន​ ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន លី ហួរ វេរ​លុយ បាន​មាន​ប្រសាសន៍​ថា កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​ទាំង​ពីរ ក៏​ដូច​ជា​អតិថិជន​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ផង​ដែរ ។ លោក យុន ផន​ ថ្លែង​យ៉ាង​ដូច្នេះ ៖ «​ខ្ញុំ​មាន​សេចក្ដី​រីករាយ​ដែល​ក្រុមហ៊ុន លី ហួរ វេរ​លុយ និង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ជា​ផ្លូវការ នៅ​លើ​សេវាកម្ម​ជា​ច្រើន ដើម្បី​ជួយ​សម្រួល កាត់​បន្ថយ​ចំណាយ និង​សន្សំ​សំចៃ​ពេលវេលា ដល់​អតិថិជន​របស់​ក្រុមហ៊ុន​ទាំង​ពីរ ។ កិច្ចសហការ​គ្នា​នេះ​នឹង​ផ្ដល់​លទ្ធភាព​ដល់​ក្រុមហ៊ុន​ទាំង​ពីរ​ក្នុង​ការ​បង្កើន​សក្ដានុពល​របស់​ខ្លួន ក៏​ដូច​ជា​ពង្រីក​ចំណែកទីផ្សារ​របស់​ក្រុមហ៊ុន​នីមួយ​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ» ។​

មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​មានហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ធំ​ជាងគេ​បំផុត មាន​ស្ថានីយ​ជាង ១១.០០០ ​កន្លែង ខ្សែកាប​អុ​ប​ទិ​ក​ប្រវែង​ជាង ២៣.០០០​ គីឡូម៉ែត្រ ដែល​គ្របដណ្ដប់​លើ​គ្រប់​តំបន់​លំនៅ​ដ្ឋា​ន​ទូ​ទាំង​ប្រទេស និង​ផ្ដល់​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជា ជិត ៩ ​លាន​នាក់ ។ ទន្ទឹម​នឹង​នេះ មិត្ត​ហ្វូ​ន ក៏​ដើរតួ​នាទី​នាំមុខ​គេ​នៅ​ក្នុង​ការ​នាំ​យក​បច្ចេកវិទ្យា​ចុង​ក្រោយ មក​ផ្ដល់​ជូន​ដល់​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន និង​ប្រជាជន​ទូទៅ ជា​ច្រើន​ផង​ដែរ ដោយ​រាប់​តាំងពី​បច្ចេកវិទ្យា 3G, 4G រហូត​ដល់ 5G និង​បច្ចេកវិទ្យា​ខ្សែកាប​អុ​ប​ទិ​ក FTTx Ultra-Wide Fiber Cable, ដំណោះស្រាយ សម្រាប់​ទីក្រុង​ឆ្លាត​វៃ និង​ប្រព័ន្ធ​រដ្ឋាភិបាល​អេ​ឡិច​ត្រូ​និក បរិវត្តន៍​ឌី​ជី​ថ​ល សម្រាប់​ក្រុមហ៊ុន សហគមន៍ និង​សង្គម​ជាតិ​ទាំងមូល ៕ ដោយ​សហការ