ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធ្វើបុណ្យទាន់​ខែភ្លឺ​! ផ្តល់​ក្តី​ស្រឡាញ់​ទៅ​កាន់​អ្នក​មានគុណ និង​សាច់ញាតិ តាម​អេ​ស៊ី​លី​ដា​ម៉ូ​បាល

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ លោក​អ្នក​មានគុណ​តែង​ខ្វល់ខ្វាយ បារម្ភ និង​ទន្ទឹង​ចាំ​ផ្លូវ​កូន​ៗ​ជា​និច្ច ទោះបី​កូន​ៗ​ធំ​ដឹងក្តី ឬ​មានគ្រួសារ​រៀង​ៗ​ខ្លួន​ហើយ​ក៏​ដោយ ​។ ធ្វើ​បុណ្យ​ទាន់​ខែភ្លឺ​! នៅ​ពេល​រដូវ​បុណ្យ​ទាន​មក​ដល់​ម្តង​ៗ ជា​ពិសេស​បុណ្យ​ភ្ជុំបិណ្ឌ…

រាជធានី​ភ្នំពេញ​៖ លោក​អ្នក​មានគុណ​តែង​ខ្វល់ខ្វាយ បារម្ភ និង​ទន្ទឹង​ចាំ​ផ្លូវ​កូន​ៗ​ជា​និច្ច ទោះបី​កូន​ៗ​ធំ​ដឹងក្តី ឬ​មានគ្រួសារ​រៀង​ៗ​ខ្លួន​ហើយ​ក៏​ដោយ ​។

ធ្វើ​បុណ្យ​ទាន់​ខែភ្លឺ​!

នៅ​ពេល​រដូវ​បុណ្យ​ទាន​មក​ដល់​ម្តង​ៗ ជា​ពិសេស​បុណ្យ​ភ្ជុំបិណ្ឌ ក្នុង​ចិត្ត​នឹក​រំពៃ​តែ​ឪពុក​ម្តាយ បងប្អូន និង​សាច់ញាតិ​នៅ​ឯ​ស្រុក​កំ​ណើត ថា​នឹង​បាន​ជួបជុំ​ធ្វើបុណ្យ​ទាន​ជាមួយ​គ្នា ។ ប៉ុន្តែ គួរ​អោយ​ស្តា​​យ​ពិធីបុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​ត្រូវ​បាន​ផ្អាក​ដោយ​ការ​បារម្ភ​ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ​។ ពេល​នេះ​មិន​ដូច​ពេល​មុន​ឡើយ មុន​នឹង​សម្រេចចិត្ត​ទៅ​ណា​មក​ណា​ គឺ​យើង​តែង​គិតគូរ​ពី​សុវត្ថិភាព​ នៃ​ការ​ឆ្លង​ជំងឺ​ទាំង​ខ្លួន​យើង និង​អ្នកជា​ទីស្រឡាញ់ ​។

ទោះជា​យ៉ាងនេះ​ក្តី យើង​នៅ​តែ​អាច​ផ្ញើក្តី​នឹករឭក ក្តី​ស្រលាញ់ និង​គិតដល់​អ្នក​មានគុណ​យើ​ង​បាន តាម​រយៈ អេ​ស៊ី​លី​ដា​ម៉ូ​បាល ផ្ទេរ​ប្រាក់​ជូន​គាត់​ដើម្បី​បាន​ធ្វើ​បុណ្យ​ទាន ប្រគេន​ទ័យ​ទាន និង​បច្ច័យ​ដល់​ព្រះសង្ឃ​តាម​វត្ត​អារាម​នានា ។

បច្ចុប្បន្ននេះ បច្ចេកវិទ្យា កាន់តែ​ទំនើប ធ្វើ​អោយ​ការ​ធ្វើបុណ្យ​ទាន​ក៏​កាន់តែ​ងាយស្រួល​ផង​ដែរ ​។ ធនាគារ ចល័ត (Mobile Banking) ត្រូវបាន​ប្រើនៅ​តាម​វត្ត​អារាម ហើ​យ​ក្នុងនោះយើ​ង​សង្កេត​ឃេី​ញថា វត្ត​អា​រ៉ា​ម​នានា​ជា​ច្រើ​ន​រយ​វត្ត​ បាន​ប្រេី អេ​ស៊ី​លី​ដា​ម៉ូ​បាល ក្ន​ងការ​ទទួល​បច្ច័យ​ពី​ពុទ្ធបរិស័ទ​ ដេី​ម្បី​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ​តាម​រយៈ​ក្រដាស់ប្រាក់ ​។

លោក​អ្នក​អាច​ធ្វេី​បុណ្យ សន្សំ​កុស​ល្យ ជាមួយ​អ្នក​មានគុណ និង​សាច់ញាតិ​នៅ​ឯ​ស្រុក​កំ​ណេី​ត ​ដោយ​មិន​ចាំបាច់​ទៅ​ជួបជុំ​គ្នា​ដោយ​ផ្ទាល់ តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​តាម អេ​ស៊ី​លី​ដា ម៉ូ​បាល និង​អាច​ចូល​បុណ្យ​ប្រគេន​បច្ច័យ​ព្រះសង្ឃ​តាម​រយៈ​ការ​ស្គែ​ន QR Code អេ​ស៊ី​លី​ដា​ម៉ូ​បាល របស់​វត្តបាន​យ៉ាង​ងាយស្រួល ​។

អតិថិជន និង​សាធារណជន អាច​ទាញ​យក​កម្មវិធី​អេ​ស៊ី​លី​ដា​ម៉ូ​បាល (ACLEDA Mobile) តាម​រយៈ App Store, Play Store, App gallery នោះ​លោក​អ្នក​នឹង​ទទួល​បានការ ​ប្រើប្រាស់​សេវាកម្ម​យ៉ាងច្រើន ​តាម​សេចក្តី​ត្រូវការ និង​ដោយ​មិន​អស់​ថ្លៃ​សេវា ។

ប្រសិនបើ​មាន​ច​ម្ង​ល់ ឬ​សំណូមពរ​ផ្សេង​ៗ សូម​ទូរស័ព្ទ​ទៅ​កាន់​លេខ​៖ 023 994 444, 015 999 233 (​បម្រើសេវា 24 ម៉ោង​) ឬ​ផ្ញើ​សារ​អ៉ី​ម៉ែ​ល​ទៅ​កាន់ ៖ emailinquiry@acledabank.com.kh