ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថ្ងៃភ្ជុំបិណ្ឌមកដល់ ឧកញ៉ា ឡេង និមល ទិញរថយន្តទំនើប Rolls-Royce ពីរគ្រឿងជានិមិត្តរូបគូស្នេហ៍អមត !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្តលំដាប់អភិជន Rolls-Royce ស៊េរីទំនើបចំនួនពីរគ្រឿង ត្រូវបានអ្នកជំនួញអចលនទ្រព្យវ័យក្មេងឧកញ៉ា ឡេង និមល បញ្ជាទិញដោយកុម្ម៉ង់ option…

រាជធានីភ្នំពេញ ៖ រថយន្តលំដាប់អភិជន Rolls-Royce ស៊េរីទំនើបចំនួនពីរគ្រឿង ត្រូវបានអ្នកជំនួញអចលនទ្រព្យវ័យក្មេងឧកញ៉ា ឡេង និមល បញ្ជាទិញដោយកុម្ម៉ង់ option ពិសេសៗមានតម្លៃខ្ទង់លានដុល្លារអាមេរិក ។

រថយន្ត Rolls-Royce ២ គ្រឿងដែលលោកឧកញ៉ាកុម្ម៉ង់នោះ បានមកដល់ភូមិគ្រឹះទាំងយប់កាលពីថ្ងៃសុក្រ ទី ២៤ ខែកញ្ញា ដើម្បីនិមិត្តរូបជាគូស្នេហ៍ អមត ។ តាមរយៈការបង្ហោះសារលើទំព័រហ្វេសបុ៊ុកផ្ទាល់ខ្លួន បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានអ្នកគាំទ្រជាច្រើនអបអរសាទរជូនពរលោកឧកញ៉ា និងលោកជំទាវវ័យក្មេងទាំងពីរ ក្នុងការទទួលបានកាដូជីវិតថ្មីបន្ថែម បន្ទាប់ជោគជ័យជាមួយនឹងដំណើរជីវិតជាច្រើនផ្សេងទៀត ។ សូមបញ្ជាក់ផងដែរថា សម្រាប់រថយន្តទំនើបលំដាប់អភិជន Rolls-Royce ស៊េរីទំនើបនេះ គឺតម្លៃរបស់វាមានការប្រែប្រួលទៅតាមការកុម្ម៉ង់ Option ។

សូមបញ្ជាក់ជូនថា ម្ចាស់បុរី ឡេង និមល ត្រូវបានគេចាត់ទុកថា កំពុងជោគជ័យក្នុងជីវិតស្នេហា គ្រួសារ និងមុខជំនួញខ្លាំង ខណៈដែលពួកគាត់សុទ្ធសឹង តែមានអ្វីៗគ្រប់យ៉ាងសម្រាប់បំពេញតម្រូវការជីវិត មិនតែប៉ុណ្ណោះហ៊ានចំណាយទឹកប្រាក់ខ្ទង់លានដុល្លារដើម្បីធ្វើកិច្ចការមនុស្សធម៌ និងទិញរថយន្តស៊េរីទំនើបៗ ម៉ាក Rolls-Royce ដែលរថយន្តមួយនេះធ្លាប់តែឃើញមហាេសដ្ឋីលំដាប់ៗជិះ ។  បើតាមប្រភពច្បាស់ការមួយបានខ្សឹបប្រាប់ថា លោកឧកញ៉ាមានរថយន្តម៉ាកផ្សេងទៀតរាប់សិបគ្រឿងកំពុងចតជាជួរពេញភូមិគ្រឹះទៀតផង ៕ ដោយសហការ