ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​អាហារ​បំប៉ន យូ​នី​ស៊ី​ធី បរិច្ចាគ ១០ ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA)

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាហារ​បំប៉ន យូ​នី​ស៊ី​ធី បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០ ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ជូន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) ដើម្បី​គាំទ្រ​ដល់​សកម្មភាព​របស់​ក្រុម​គ្រូពេទ្យ​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាហារ​បំប៉ន យូ​នី​ស៊ី​ធី បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០ ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ជូន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) ដើម្បី​គាំទ្រ​ដល់​សកម្មភាព​របស់​ក្រុម​គ្រូពេទ្យ​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​ ១៩ ក៏​ដូច​ជា​សកម្មភាព​ផ្សេង​ទៀត​របស់​សមាគម​ផង​ដែរ​ ។

នៅ​ថ្ងៃ​ទី ​២៣ ខែកញ្ញា ២០២១ នេះ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ក្រុមហ៊ុន​បាន​រៀបចំ​នូវ​សន្និសីទ​សារព័ត៌ ដើម្បី​ប្រកាស​ពី​ការ​ចូលរួម​ចំណែក​ជាមួយ​សង្គម​កម្ពុជា ​។ ក្រៅពី​នេះ ក្រុមហ៊ុន​ក៏​បាន​ផ្តល់​ជា​ចំណេះដឹង​ទូទៅ​ក្នុង​ការ​ថែ​ទាំង​សុខភាព​តាម​រយៈ​ការ​ប្រើប្រាស់​ផលិតផល​ផ្សេង​ៗ​របស់​ក្រុមហ៊ុន និង​តាម​រយៈ​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​ការ​ទទួល​បាន​នូវ​របប​អារ​ហារ​អោយ​បាន​ត្រឹមត្រូវ ដែល​ទាំង​អស់នេះ​គឺជា​ផ្នែក​មួយ​ជួយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​នៅ​ក្នុង​រាង​កាយ​របស់​មនុស្ស ដែល​អាច​ជំរុញ​ភាព​ខ្លាំង​នៅ​ក្នុង​ខ្លួន​របស់​យើង​អោយ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ក្នុងអំឡុងពេល​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩​ នេះ​ ។

ថ្លែង​ក្នុង​ឳ​កាស​នេះ​ផង​ដែរ លោក Christopher Kim នាយក​ជាន់ខ្ពស់ ក្រុមហ៊ុន យូ​នី​ស៊ី​ធី អន្តរជាតិ បាន​មាន​ប្រសាសន៍​តាម​ប្រព័ន្ធ​អន​ឡាញ​យ៉ាងដូច​ច្នេះ​ថា ក្រុមហ៊ុន យូ​នី​ស៊ី​ធី របស់​យើង​មានដំណើរ​ការប្រមាណ​ជាង ៥០ ​ប្រទេស ប៉ុន្តែ​គោលដៅ​រួម​តែ​មួយ​របស់​យើង ​គឺ​ការ​ធ្វើ​យ៉ាងណា​អោយ​មនុស្ស​ម្នា​មានការ​រស់នៅ និង​សុខភាព​ល្អ ស្រប​ទៅ​តាម​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​គឺ​ការ​ធ្វើ​អោយ​ជីវិត​កាន់តែ​ប្រសើរ​ឡើង ដោយសារ​យើង​មាន​ផលិតផល​ដ៏​អស្ចារ្យ រួម​ជាមួយនឹង​ឱកាស​អាជីវកម្ម ក៏​ដូច​ជា​បេះដូង​រួម​មួយ​ពី​អ្នក​ចែកចាយ​របស់​យើង​ទាំងអស់​មិន​ថា​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ ហើយ​យើង​នៅ​តែ​បន្ត​ធ្វើ​ការងារ​មនុស្សធម៌​បែប​នេះ​តទៅ​ទៀត​នៅ​ក្នុង​សហគមន៍ ដោយសារ​យើង​មាន​ដៃគូ​សហការ​ដ៏​ល្អ អ្នក​ចែកចាយ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​របស់​យើង យើង​នៅ​តែ​បន្ត​ជួយ​មនុស្ស​ដើម្បី​អោយ​ពួក​គេ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​ ។ លោក​បន្ត​ថា យើង​មើលឃើញ​កន្លង​មក ក្រុមហ៊ុន​បាន​នាំ​យក​ផលិតផល​ជា​ច្រើន​មក​លក់​នៅ​ទីផ្សារ​កម្ពុជា​តាម​រយៈ​ការ​លក់​ដោយ​ផ្ទាល់​ទៅ​អតិថិជន​ពី​តំណាង​ចែកចាយ​របស់​ខ្លួន ដែល​ផ្តល់​ទាំង​សុខភាព និង​ឱ​កាស​ការងារ​ជា​ច្រើន​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​សុទ្ធ​សឹង​ជា​ផលិតផល​មក​ពី​សហរដ្ឋអាមេរិក ក្នុង​ការ​ធ្វើ​យ៉ាងណា​ជួយ​ដល់​សុខុមាលភាព​របស់​មនុស្ស​ជា​ចំបង​ ។

លោក Bobby Kim ជា​អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ក៏​បាន​ថ្លែង​យ៉ាងដូច​ច្នេះ​ថា ក្រុមហ៊ុន យូ​នី​ស៊ី​ធី គឺជា​ក្រុមហ៊ុន​ដែល​តែងតែ​គោរព​ទៅ​តាម​ច្បាប់​ក្នុង​តំបន់​របស់​ប្រទេស​មួយ​ៗ​ដែល​យើង​តាំងនៅ យើង​មាន​អ្នក​ចែកចាយ​ដែល​មាន​បទ​ពិសោធ និង​ប្រកបដោយ​ក្រមសីលធម៌ ហើយ​បេសកកម្ម​របស់​យើង​គឺ​មិនមែន​ការ​លក់​ផលិតផល ឬ​ការ​រ​ធ្វើ​អាជីវកម្ម​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​យើង​ចង់អោយ​មនុស្ស​ម្នា​ទាំងអស់ ទាំង​សមាជិក ទាំង​ប្រជាជន​កម្ពុជា ទាំង​មនុស្ស​ទាំងអស់​នៅ​លើ​ពិភពលោក​ទទួល​បាន​នូវ​ជីវិត​កាន់តែ​ប្រសើរ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន យូ​នី​ស៊ី​ធី កម្ពុជា គឺជា​ក្រុមហ៊ុន​អារ​ហារ​បំប៉ន​លំដាប់​អន្តរជាតិ​មួយ​ដែល​មា​នទី​តាំងនៅ​រដ្ឋ Utah សហរដ្ឋអាមេរិក​ដែល​បាន​បើក​ដំណើរការ​អស់​រយៈពេល​ជាង ​១០០ ​ឆ្នាំ​មក​ហើយ និង​មាន​វត្តមាន​ជាង ៥០ ​ប្រទេស ក្នុង​នោះ​ដែរ​ក្រុមហ៊ុន​បាន​ឈាន​ជើង​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា​ប្រមាណ​ជា​ជិត ១០ ​ឆ្នាំ ដោយ​បាន​នាំ​យក​ផលិតផល​មក​លក់​លើ​ទីផ្សារ​ប្រមាណ​ជិត ៤០ ​មុខ ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​សុខុមាលភាព​ប្រជាជន ក៏​ដូច​ជា​ផ្តល់​នូវ​ឳ​កាស​អាជីវកម្ម​អោយ​ស្រប​ទៅ​តាម​ពាក្យស្លោក​របស់​ខ្លួន​គឺ «​ការ​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ​» ៕ ដោយ​សហការ