
TOYOTA RAIZE 2022 តម្លៃតែជាង ២ ម៉ឺនដុល្លារ បានសម្ពោធជាផ្លូវការស្វាគមន៍ បិណ្ឌ ទី ១
រាជធានីភ្នំពេញ ៖ ទីបំផុតរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ 2022 ដែលមានតម្លៃត្រឹមតែជាង ២ ម៉ឺនដុល្លារជាងប៉ុណ្ណោះ…
រាជធានីភ្នំពេញ ៖ ទីបំផុតរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ 2022 ដែលមានតម្លៃត្រឹមតែជាង ២ ម៉ឺនដុល្លារជាងប៉ុណ្ណោះ…
រាជធានីភ្នំពេញ ៖ ទីបំផុតរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ 2022 ដែលមានតម្លៃត្រឹមតែជាង ២ ម៉ឺនដុល្លារជាងប៉ុណ្ណោះ ត្រូវបានសម្ពោធជាផ្លូវការហើយនាថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2021 ដើម្បីស្វាគមន៍ថ្ងៃដាក់បិណ្ឌទី ១ នារដូវកាលភ្ជុំបិណ្ឌ នេះបើយោងទៅតាមការផ្សាយផ្ទាល់លើផេកហ្វេសប៊ុកផ្លូវការ Toyota Cambodia ក្តៅៗថ្មីៗមុននេះ ។
រថយន្ត TOYOTA RAIZE ឆ្នាំ 2022 នេះត្រូវបានបង្កើតឡើងក្រោមបរិបទមនុស្សសម័យថ្មី ស៊ីវិល័យឆើតឆាយ ដែលស័ក្តិសមបំផុតសម្រាប់យុវវ័យ ក្រុមគ្រួសារខ្នាតតូច និងអ្នកជំនួញវ័យក្មេង ។ រថយន្តនេះផ្តោតលើការរចនាយ៉ាងពិសេស ឆ្លើយតបទៅតាមការរស់នៅដែលទាន់សម័យសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទាំងបំពេញការងារ និងការកម្សាន្ត ។
ទន្ទឹមនឹងនេះ រថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ 2022 ដែលអតិថិជនកំពុងតែចាប់អារម្មណ៍ ចែកចេញជា ២ ប្រភេទមានដូចជា Mono Tone (ពណ៌ទូទៅ) និង Two Tone (ដំបូលខ្មៅ) ។ រីឯតម្លៃវិញកាន់តែពិសេសសម្រាប់ស៊េរី Mono Tone គឺត្រឹមតែ 26,500 ដុល្លារ និង Two Tone (ដំបូលខ្មៅ) ត្រឹមតែ 26,900 ដុល្លារតែប៉ុណ្ណោះ ។ ក្រៅពីពណ៌ដែលគួរអោយចាប់អារម្មណ៍ដែលបង្ហាញពីការរស់នៅសម័យថ្មីហើយ រថយន្តបានផលិតឡើងដោយបំពាក់នូវបច្ចេកវិទ្យា និងការរចនាយ៉ាងពិសេសដូចខាងក្រោម ៖
១. ផ្នែកខាងក្នុងដ៏ទំនើប
• និយាយពី TOYOTA RAIZE ធ្វើឡើងដោយគ្រោងឆ្អឹងរឹងម៉ាំបំផុត ដែលហៅថា (DNGA) ដែលមានបណ្តោយ 4,030 ម.ម ទទឹងរថយន្ត 1,710 ម.ម កម្ពស់ពីផ្ទៃដីដល់ដំបូល 1,635 ម.ម គម្លាតកង់មុខក្រោយ 2,525 ម.ម និងកំពស់ពីដីដល់បាតរថយន្ត 200ម.ម ដែលអំណោយផលបំផុត សម្រាប់ការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ
• ការរចនាផ្នែកខាងក្នុងមានពណ៌ខ្មៅ ជាពណ៌ដែលពេញនិយមទូទៅ មាននៅក្នុងរថយន្តប្រណីត លក្ខណៈបែបស្ព័រប៉ុណ្ណោះ ។ លើសពីនេះកៅអីរថយន្តស្ព័រតែងតែមានប្រភេទស្បែក លាយ កាមីញ៉ីទន់ ប្រកបដោយផាសុកភាព និងសោភ័ណ្ឌភាព ហើយទាំងនេះត្រូវបានបំពាក់លើរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ 2022
• រថយន្ត TOYOTA RAIZE បំពាក់ដោយកុងទ័រសម័យថ្មីប្រភេទអេក្រង់ TFT បែបDigital ទំហំ 7
អ៊ីញ
• ប្រព័ន្ធកម្សាន្ត Touch Screen មានទំហំ 8 អ៊ីញដែលអាចភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអ៉ីនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល ។
២. ផ្នែកម៉ាស៊ីន
• ទំហំស៊ីឡាំងម៉ាស៊ីន 1.0L បំពាក់ Turbo Charger បង្កើតកម្លាំងបាន 96 សេះ និងកម្លាំងអូសរហូតដល់ 140 ញ៉ូវតុនម៉ែត្រ
• ប្រអប់លេខស្វ័យប្រវត្តិ ប្រភេទ CVT 7 វគ្គដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំង ទាំងសម្លេងស្ងាត់ និងជួយសន្សំសំចៃខ្ពស់
៣. ប្រព័ន្ធសុវត្ថិភាព
• បំពាក់នូវប្រព័ន្ធ Rear Cross Traffic Alert (RCTA) ជាប្រព័ន្ធជំនួយពេលចេញពីចំណត និង Blind Spot Monitoring (BSM) ជាប្រព័ន្ធសញ្ញាប្រាប់ពីឧបសគ្គ ដែលមិនអាចមើលឃើញពីក្នុងរថយន្ត
• ប្រ័ពន្ធហ្វ្រាំងជំនួយពេលឡើងចំណោត (HAC) ដែលជួយទប់រថយន្តមិនអោយរអិលថយក្រោយ ពេលឡើងចំណោតចោត
• ប្រព័ន្ធប្រកាសអាសន្នជាសំឡេង (EBS)
• ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តមិនអោយអូសកង់ (ABS)
• ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ (EBD)
• ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង (VSC)
• កាំម៉េរាជំនួយពេលថយក្រោយ Back Monitor, ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist, ប្រព័ន្ធ Smart Key, ប្រព័ន្ធជំនួយការចូលចត Parking Assist, និងពោងសុវត្ថិភាពចំនួន 8 ការពារអ្នកបើកបរ និងអ្នករួមដំណើរ ។
ចង់ដឹងច្បាស់ពីរូបរាង សមត្ថភាពខ្លាំង នៃរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ 2022 នេះ លោកអ្នកអាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយនេះ បានភ្លាមៗ ដើម្បីកក់ទុកមុន លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ 086 333 503 ៕ ដោយសហការ
ចែករំលែកព័តមាននេះ