រាជធានីភ្នំពេញ ៖ រថយន្តថ្មីៗ គឺឺមានភាពខុសប្លែកគ្នា ។ សម្រាប់មនុស្សភាគច្រើន រថយន្តគឺជារបស់មានតម្លៃទីពីរ ដែលពួកគាត់នឹងទិញបន្ទាប់ពីទិញផ្ទះ ។ ជាទូទៅការចំណាយប្រាក់ច្រើន គឺច្រើនតែយកទៅវិនិយោគ ដោយមិនរាប់បញ្ចូលលើសុភមង្គលរយៈពេលយូរ ជាមួយនឹងការទិញរថយន្តឡើយ ។ ដូច្នេះហើយទើបវាជារឿងមួយសំខាន់ក្នុងការជ្រើសរើសរថយន្តថ្មី ហើយក៏ត្រូវមានការសម្រេចចិត្តយ៉ាងម៉ត់ចត់ក្នុងកំឡុងពេលជ្រើសរើស និងទិញវាដែរ ។
មុននឹងលោកអ្នកធ្វើការសម្រេចចិត្តទិញ លោកអ្នកតែងតែគិតទៅដល់តម្លៃ ដែលលោកអ្នកគួរតែចំណាយទៅលើរថយន្តថ្មីមួយ ។ លោកអ្នកក៏បានពិចារណាថា តើគួរទិញដោយលុយសុទ្ធ ឬក៏កម្ចីហើយលោកអ្នកក៏សិក្សារទៅលើចំនួនដែរត្រូវបង់ប្រចាំខែ ។ ដូច្នេះ លោកអ្នកគួរតែជ្រើសរើសរថយន្តថ្មីណា ដែលមានតម្លៃសមរម្យ ស្របទៅតាមលទ្ធិភាពរបស់ខ្លួន ។ រថយន្ត Ford Territory លក់ក្នុងតម្លៃ 46,900 USD ហើយមានបន្ថែម សេវាកម្មថែរទាំរយៈពេលមួយឆ្នាំ និងការធានារយៈពេល 3 ឆ្នាំ ។ រថយន្ត MG RX5 លក់ក្នុងតម្លៃ 36,990 USD ឬការបង់ប្រចាំខែត្រឹមតែ 305 USD ហើយមានបន្ថែមកញ្ចប់ប្រូម៉ូសិនដូចជា ស្លាកលេខវែង កម្រាលជើងរថយន្ត សេវាកម្មប្តូរប្រេងម៉ាស៊ីនរយៈពេលមួយឆ្នាំ បិទកញ្ចក់ការពារកម្តៅ និងការធានារយៈពេល 3 ឆ្នាំ ។ វាគឺជាភាពខុលប្លែកគ្នា ហើយបើយើងប្រៀបធៀបគ្នា នោះរថយន្ត MG RX5 មានតម្លៃសមរម្យជាង ។
ដំណើរការយ៉ាងល្អនៃរថយន្ត MG RX5 ដោយមានការបំពាក់ជាមួយម៉ាស៊ីនTurbo 1.5T ដែលបង្កើតបានកំលាំងបាន 169hp និងកំលាំងរមួល250Nm ។ ស្របជាមួយគ្នានេះផងដែរ រថយន្ត Ford Territory បំពាក់ជាមួយម៉ាស៊ីន Ecoboost 1.5L ដែលបង្កើតកំលាំងបាន 143PS និងកំលាំងរមួល 225Nm ។ ចំណុះធុងសាំងរបស់រថយន្ត MG RX5 គឺ 55L ដែលវាធំជាងចំណុះធុងសាំងរបស់រថយន្ត Ford Territory ដែលផ្ទុកបាន 52L ។ បើយើងប្រៀបធៀបលើ Specification វិញ រថយន្ត Ford Territory ទំហំស៊ីឡាំង 1490CC រីឯ រថយន្ត MG RX5 មានទំហំស៊ីឡាំង 1498CC។
មុខងារគួរឲ្យកត់សំគាល់នៃរថយន្ត Ford Territory នោះគឺវាមានមុខងារច្រើនដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ ។ ផ្នែកខាងក្នុងក៏ទាក់ទាញការចាប់អារម្មណ៍តាមរយៈរចនាបថពណ៌ខ្មៅ ដែលវាងាយស្រួលសម្អាត មុខងារក្នុងអេក្រង់ Touch Screen ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់និងទាន់សម័យ ។
រថយន្ត MG RX5 ជារថយន្តដែលមានតម្លៃសមរម្យ ។ វាបង្កើតឡើ់ងដោយការលាយបញ្ចូលគ្នារវាង ផាសុខភាព ទំហំធំទូលាយ និងមុខងារពិសេសៗជាច្រើនទៀត ។ ម៉ាស៊ីនដំណើរការបានល្អ ដែលផ្តល់បទពិសោធន៍ថ្មីនៃការបើកបរ ។ ប្រព័ន្ធកំសាន្តក៏ផ្តល់នៅបទពិសោធន៍ថ្មី ជាមួយនិងមុខងារស្តង់ដារជាច្រើនដែលបំពាក់ក្នុងរថយន្តផងដែរ ។ ផ្នែកខាងក្នុងបំពាក់ជាមួយពូកស្បែកយ៉ាងប្រណិត និងមុខងារជាច្រើនទៀតដែលផ្តល់ភាពងាយស្រួលផងដែរ ៕ ដោយសហការ
ចែករំលែកព័តមាននេះ