ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

និយាយទៅខ្ញុំស្អាត ! ខ្ញុំស្អាត ខ្ញុំប្រើសាប៊ូលីប៉ាយ សាប៊ូលីប៉ាយ ប្រកាសផ្តល់សាប៊ូអនាម័យទូទំាងប្រទេស គាំទ្រក្រសួង និងសិស្សានុសិស្សថ្ងៃចូលរៀនវិញ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រោមពាក្យស្លោក លីប៉ាយ គិតគូពីសុខភាពប្រជាជនជាធំ ដើម្បីជាការចូលរួមចំណែកជួយដល់កិច្ចការងារសង្គម ពិសេសដើម្បីចូលរួមការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា…

រាជធានីភ្នំពេញ ៖ ក្រោមពាក្យស្លោក លីប៉ាយ គិតគូពីសុខភាពប្រជាជនជាធំ ដើម្បីជាការចូលរួមចំណែកជួយដល់កិច្ចការងារសង្គម ពិសេសដើម្បីចូលរួមការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា ក្នុងឱកាសបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ ក្រុមហ៊ុនសាប៊ូលីប៉ាយ បានប្រកាសក្នុងការផ្តល់ជូនគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់នូវសាប៊ូលីប៉ាយ សម្រាប់ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្សបានប្រើប្រាស់ ។ ការប្រកាសនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះគ្រាដែល ក្រុមហ៊ុនសាប៊ូលីប៉ាយ បានរៀបចំកម្មវិធីសប្បុរសធម៌ក្នុងបរិវេណវិទ្យាល័យច្បារអំពៅ រាជធានីភ្នំពេញ ក្រោមវត្តមានតំណាងមន្ត្រីសាលាខណ្ឌច្បារអំពៅ តំណាងក្រុមហ៊ុន គណនាយក និងលោកគ្រូអ្នកគ្រូ ។ 

លោក ម៉ាន់ ពន្លឺពេជ្រ តំណាងក្រុមហ៊ុនសាប៊ូលីប៉ាយ បានបញ្ជាក់ថា ស្របទៅតាមវិធានការនៃការចូលរួមការបង្ការ ទប់ស្កាត់ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលលើវិធានការ «៣កុំ ៣ការពារ» និងការគាំទ្រក្នុងការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសាធារណៈ និងឯកជន តាមគន្លងប្រក្រតីភាពថ្មី ។ ដោយមើលឃើញពីសារៈសំខាន់ និងតម្រូវការចាំបាច់នៃការប្រើប្រាស់សាប៊ូដើម្បីលាងសម្អាតដៃ និងសាប៊ូសម្អាតអនាម័យក្នុងបន្ទប់ទឹក ទើបក្រុមហ៊ុនសម្រេចផ្តល់ជូនសាប៊ូទាំងនេះទៅកាន់គ្រឹះស្ថានសិក្សាទាំងអស់អាចប្រើប្រាស់បានតាមតម្រូវការភ្លាមៗផងដែរ ។ លោកបានគូសបញ្ជាក់ដែរថា គម្រោងផ្តល់ជូននេះនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ចាប់ពីថ្ងៃប្រកាសនេះតទៅ ។ 

លោកតំណាងក្រុមហ៊ុនសាប៊ូលីប៉ាយ រំពឹងដែរថា ការផ្តល់ជូននេះនឹងបានចូលរួមចំណែកយ៉ាងសំខាន់ និងចូលរួមគាំទ្រការពារធានាសុខមាលភាពរបស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដោយសាប៊ូទាំងនេះអាចប្រើប្រាស់បានក្នុងកន្លែងលាងដៃ និងកន្លែងដែលមានមនុស្សចេញចូលញឹកញាប់ដូចជាបន្ទប់ទឹក ដែលសាលាបានរៀបចំសម្រាប់សិស្ស និងលោកគ្រូអ្នកគ្រូ ។ លោក ម៉ាន់ ពន្លឺពេជ្រ បានរំពឹងផងដែរថា ការផ្តល់ជូនដល់គ្រឹះស្ថានសិក្សានានានូវសាប៊ូនេះនឹងចូលរួមចំណែកជួយសម្រួល និងបង្កើនអនាម័យតាមគ្រឹះស្ថានឲ្យកាន់តែល្អប្រសើរឡើងផងដែរ ហើយនេះគឺជាអ្វីដែលក្រុមហ៊ុនអាចចូលរួមចំណែកជួយដល់សង្គមវិញផងដែរ ។

ក្នុងពិធីប្រគល់ទទួលសាប៊ូលីប៉ាយ នៅវិទ្យាល័យច្បារអំពៅ នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចាត់ទុកថា ការផ្តល់ក្រុមហ៊ុន សាប៊ូលីប៉ាយ នេះជាការចូលរួមចំណែករបស់ផ្នែកឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការរីករាតត្បាតមេរោគកូវីដ ១៩ ។ លោកអភិបាលខណ្ឌច្បារអំពៅ ក៏បានថ្លែងកោតសរសើរ ដល់គុណបំណាច់របស់សម្តេចតេជោ មិនត្រឹមតែជួយរំដោះជីវិតប្រជាពលរដ្ឋកម្ពុជាពីរបបខ្មែរក្រហមប៉ុណ្ណោះទេ ថែមទាំងបានការពារអាយុប្រជាពលរដ្ឋកម្ពុជា តាមរយៈការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដែលមកដល់ពេលនេះ ស្ទើរតែគ្រប់ ១០០ ភាគរយ នៅទូទាំងប្រទេស ។

បើតាមលោក ចេង មុនីរ៉ា បានឲ្យដឹងថា ក្នុងខណ្ឌច្បារអំពៅ មានវិទ្យាល័យចំនួន ៤ និងអនុវិទ្យាល័យចំនួន ៤ នឹងបើកដំណើរជាលើកដំបូងនៅថ្ងៃទី ១៥ ខែកញ្ញា ។ ជាមួយនេះដែរ លោកក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូបង្កើតការអនុវត្តវិធានការណ៍ «៣កុំ ៣ការពារ» និងជំរុញសិស្សានុសិស្ស ឲ្យធ្វើការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូដែលក្រុមហ៊ុនលីប៉ាយ បានចែកជូន ។ គួរបញ្ជាក់ផងដែរថា សាប៊ូ លីប៉ាយ កំពុងចរាចរយ៉ាងជោគជ័យនៅលើទីផ្សារ ។ សូមទំនាក់ទំនងព័ត៌មាន ៖ 096 678 5551 ៕ ដោយសហការ