ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ​១ ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​តម្លៃ​ទិន្នន័យ​អ៉ីនធឺណិត​ទាប​បំផុត

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​វិភាគ​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ Cable.co.uk ដែល​ជា​ក្រុមហ៊ុន​ធ្វើការ​ស្ទង់​មតិ​ប្រចាំឆ្នាំ​ អំពី​តម្លៃប្រើប្រាស់​ទិន្នន័យ​ទូរស័ព្ទ​ចល័ត​ពិភពលោក​ ។ ប្រទេស​កម្ពុជា ​មាន​តម្លៃ​ទិន្នន័យ​អ៉ីនធឺណិត​ទាប​ជាងគេ​បំផុត​ នៅ​ក្នុង​តំបន់…

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​វិភាគ​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ Cable.co.uk ដែល​ជា​ក្រុមហ៊ុន​ធ្វើការ​ស្ទង់​មតិ​ប្រចាំឆ្នាំ​ អំពី​តម្លៃប្រើប្រាស់​ទិន្នន័យ​ទូរស័ព្ទ​ចល័ត​ពិភពលោក​ ។ ប្រទេស​កម្ពុជា ​មាន​តម្លៃ​ទិន្នន័យ​អ៉ីនធឺណិត​ទាប​ជាងគេ​បំផុត​ នៅ​ក្នុង​តំបន់ ​។

Cable.co.uk បាន​ធ្វើការ​ត្រួតពិនិត្យ​តម្លៃ​ទិន្នន័យ​អ៊ីនធឺណិត​ទូរស័ព្ទ​ចល័ត​ នៅ​ក្នុង​ប្រទេស ​និង​តំបន់​ចំនួន ២២៨ ។ ជា​លទ្ធផល​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅ​អាស៊ី​អាគ្នេយ៍​និង​លេខ ៣ នៅ​អាស៊ី​ ។

មិន​គួរ​ឱ្យ​ជឿ​តម្លៃ​នៅ​ប្រទេស​កម្ពុជា​ សម្រាប់​ការ​ចូល​ប្រើ​ទិន្នន័យ​អ៉ីនធឺណិត​ចល័ត ​នៅ​ពេល​នេះ​គឺ​ប្រហែល ០.២ ដុល្លារ​អា​មេ​រិ​ក​សម្រាប់​អ៉ីនធឺណិត​ល្បឿន​លឿន ១ ជី​កា​បៃ ​។ ការ​ប្រកួតប្រជែង​ទីផ្សារ​គឺ​ទាក់ទង​ទៅ​នឹង​តម្លៃ​សមរម្យ​ ដែល​មាន​ស្រាប់ និង​ផ្តល់​លទ្ធភាព​ដល់​អ្នក​រាល់គ្នា​ នូវ​សមត្ថភាព​ប្រើប្រាស់​អ៉ីនធឺណិត ​ជាមួយ​តម្លៃ​ថោក​ ។ ជា​មធ្យម​វា​ចំណាយ​ត្រឹម​ប្រហែល ៤ ដុល្លារ​ក្នុង​មួយ​ខែ​ ដែល​ស្មើនឹង​ថ្លៃ​ផឹក​កាហ្វេ​មួយ ​ឬ​ពីរ​កែវ អតិថិជន​អាច​បំពេញតម្រូវការ​ទាំងអស់​បាន​ ។ វា​បាន​ផ្តល់​លទ្ធភាព​ដល់​បុគ្គល​ម្នាក់​ៗ ​ដើម្បី​ងាយស្រួល​ទទួល​បាន​ព័ត៌មាន ការ​អប់រំ ការងារ និង​ការ​កម្សាន្ត​ ។

ទន្ទឹម​នឹង​នេះ​អត្រា​ទិន្នន័យ​អ៉ីនធឺណិត​ចល័ត ​នៅ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត ​នៅ​តែ​ខ្ពស់​នៅឡើយ​សម្រាប់​ការ​ចូល​ប្រើ​ទិន្នន័យ​សម្រាប់​ ១​ ជី​កា​បៃ ប្រជាជន​ឡាវ​ត្រូវ​ចំនាយ ៣,១៩​ ដុល្លារ ប្រ៊ុ​យ​ណេ ២,២៣ ​ដុល្លារ ហ្វី​លី​ពី​ន ១,៧៧ ​ដុល្លារ​ ។ អ់ី​ស្រា​អែ​ល​ជា​ប្រទេស​ ដែល​មាន​តម្លៃ​ទិន្នន័យ​អ៉ីនធឺណិត​ទូរស័ព្ទ​ទាប​ជាងគេ​បំផុត ​នៅ​លើពិភពលោក ​ដោយ​ទិន្នន័យ​ល្បឿន​លឿន​មាន​តម្លៃ​ត្រឹមតែ​ ប្រមាណ ០.០៥ ដុល្លារ​ក្នុង​មួយ​ជី​កា​បៃ បន្ទាប់​មក​កៀ​ហ្ស៊ី​ស៊ី​ស្ថាន (០.១៥ ដុល្លារ​) ហ្វី​ជី (០.១៩ ដុល្លារ​) កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ៤ នៅ​លើ​ពិភពលោក (០.២ ដុល្លារ​) ។

ផ្ទុយ​ទៅ​វិញ​ក្រុម​ប្រទេស​ និង​ដែនដី​ចំនួន ៥ ដែល​មាន​តម្លៃ​ទិន្នន័យ​អ៉ីនធឺណិត​ទូរស័ព្ទ​ចល័ត​ ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ ដូច​ជា ហ្គី​ណេ​អេក្វាទ័រ (៤៩.៦៧ ដុល្លារ​) កោះ​ហ្វ​ក់​ឡែ​ន (៤៤.៥៦ ដុល្លារ​) សាំង​ហេ​ឡេ​ណា (៣៩.៨៧ ដុល្លារ​) សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប (៣០.៩៧ ដុល្លារ​) និង​ម៉ា​ឡា​វី ( ២៥.៤៦ ដុល្លារ​) ។

ក្នុង​ខែកក្កដា តាម​ចំណាត់ថ្នាក់​ពី Speedtest.net ដែល​ជា​គេហទំព័រ​របស់ Ookla និង​ជា​អ្នក​ផ្តល់​សេវាកម្ម​វាយតម្លៃ​គុណភាព ​សេវាកម្ម​ទិន្នន័យ​ឈានមុខ​គេ ​នៅ​លើ​ពិភពលោក​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​មាន​ល្បឿន​ត​ភ្ជាប់​បណ្តាញទូរស័ព្ទ​ចល័ត​លឿន​ជាងគេ​ទី ៨ នៅ​អាស៊ី​អាគ្នេយ៍​ ៕ ដោយ​សហការ