ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ កា​ណា​ឌី​យ៉ា ផ្តល់​ជូន​កញ្ចប់​ប្រូ​ម៉ូ​សិន​ពិសេស ដល់​អតិថិជន​រាល់​ការ​បើក​គណនី​ប្រតិបត្តិការ នៅ​សាខា​បឹង​កេងកង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្មវិធី​សម្ពោធ​សាខា​បឹង​កេងកង​របស់​ធនាគារ កា​ណា​ឌី​យ៉ា ក​.​អ រួច​មក ត្រឹមតែ​រយៈពេល ២ ស​ប្តា​ហ៍​ប៉ុណ្ណោះ សង្កេត​ឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្មវិធី​សម្ពោធ​សាខា​បឹង​កេងកង​របស់​ធនាគារ កា​ណា​ឌី​យ៉ា ក​.​អ រួច​មក ត្រឹមតែ​រយៈពេល ២ ស​ប្តា​ហ៍​ប៉ុណ្ណោះ សង្កេត​ឃើញ​ថា សាខា​ថ្មី​នេះ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ជា​ច្រើន រួម​ទាំង​ការ​បង្ហាញ​ការ​ចាប់អារម្មណ៍ និង​ពេញចិត្ត​ទៅ​លើ​បទ​ពិសោធន៍​ដ៏​ថ្មីស្រឡាង លើ​ផ្នែក​បច្ចេកវិទ្យា​ធនាគារ ដ៏​ទំនើប​របស់​ធនាគារ កា​ណា​ឌី​យ៉ា ផង​ដែរ​ ។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សន្ទុះ​នៃ​ការ​គាំទ្រ​សាខា​ថ្មី ព្រម​គ្នា​ជាមួយនឹង​ការ​អបអរសាទរ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​ផង​ដែរ រាល់​ការ​បើក​គណនី​ប្រតិបត្តិការ នៅ​សាខា​បឹង​កេងកង អតិថិជន​នឹង​ទទួល​បាន​នូវ កញ្ចប់​កាដូ​ប្រូ​ម៉ូ​សិន ដ៏​ពិសេស​ដែល​រួម​មាន ​៖ ការ​ទទួល​បាន​ទឹកប្រាក់​ត្រឡប់​មក​វិញ $3, ការ​បញ្ចុះតម្លៃ $5 លើ Food Delivery App, និង​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ទៀត ​។ ការ​ផ្ដល់​ជូន​នេះ​ចាប់ពី​ថ្ងៃ​ទី ​៩ ខែកញ្ញា ឆ្នាំ​ ២០២១ រហូត​ដល់ ថ្ងៃ​ទី ​៩ ខែតុលា ឆ្នាំ​ ២០២១ ។

គួរ​រំឭក​ផង​ដែរ​ថា ធនាគារ កា​ណា​ឌី​យ៉ា សាខា​បឹង​កេងកង ដែល​បាន​លេច​រូបរាង​ឡើង​នៅ​ក្នុង​អគារ Amass Central Tower ផ្លូវ ៦៣ សង្កាត់​បឹង​កេងកង​ទី​ ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​នេះ​ត្រូវ​បាន​បើក​ដំណើរការ ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ​២៤ ខែសីហា ឆ្នាំ​ ២០២១ ជាមួយនឹង​រូបរាង​រចនា​បែបផែន​ថ្មី ទំនើប បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ចុង​ក្រោយ ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​អតិថិជន​មួយ​កម្រិត​ទៀត ក្នុង​ការ​ស្វែងរក​ព័ត៌មាន​អំពី​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេង​ៗ របស់​ធនាគារ កា​ណា​ឌី​យ៉ា ​។ ជាមួយនឹង​ម៉ាស៊ីន​ដក​ប្រាក់ និង​ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​ជាង ១០ តម្រៀប​គ្នា​នឹង​ជួយ​បង្កើន​ល្បឿន នៃ​តម្រូវការ​សេវាកម្ម​ហិរញ្ញវត្ថុ ដក​-​ដាក់​ប្រាក់ របស់​អតិថិជន​កាន់តែ​រហ័ស ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​ក្រុមការងា​យើងខ្ញុំ លោកស្រី ឈី​ម សុជាតា តាម​រយៈ​ទូរស័ព្ទ​លេខ​៖ ០១២ ៨៨៨ ០៣៥ ឬ​មជ្ឈមណ្ឌល​សេវាកម្ម ២៤ ម៉ោង​តាម​រយៈ​លេខ​ទូរស័ព្ទ​៖ ០២៣ ៨៦៨ ២២២ ៕ ដោយ​សហការ