ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឡើងទៅត្រួតពិនិត្យទាំងយប់ដោះស្រាយឱ្យកម្មករសិន បន្ទាប់ពីឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនម៉ៅការ KMB បើកលុយហើយ មិនយកទៅបើកឱ្យកម្មករ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ នេះ អ្នកឧកញ៉ា ឡេង…

រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអញ្ជើញទៅកាន់តំបន់ទីតាំងគម្រោងអភិវឌ្ឍទីក្រុងរណប Poipet Satellite City ជាប់នឹងព្រំដែនថៃ ទាំងយប់ដើម្បីបើកប្រាក់ជូនបងប្អូនកម្មករ ខណៈអ្នកម៉ៅការត្រូវបានអាជ្ញាធរឃាត់ខ្លួន ។

 អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ត្រា មានប្រសាសន៍នៅលើទំព័រហ្វេសប៊ុកមុននេះបន្តិចថា ៖ «ខ្ញុំធ្វើដំណើរទាំងយប់មកព្រំដែនថៃ ក្នុងគម្រោងទីក្រុងរណប Poipet  Satellite City ហើយបង្ខំចិត្តឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនម៉ៅការ KMB ធ្វើតាមផ្លូវច្បាប់ ដែលក្រុមហ៊ុនម៉ៅការនេះមិនបើកប្រាក់អោយកម្មករ» ។

បើតាមអ្នកឧកញ៉ា ឱ្យដឹងថា ក្រុមហ៊ុនខ្ញុំបាទ បានទូទាត់ទៅក្រុមហ៊ុនម៉ៅការតាមកិច្ចសន្យាអស់ទៅហើយ  តែក្រុមហ៊ុនម៉ៅការ KMB បែរជាមិនបើកឲ្យកម្មករទៅវិញ ដែលធ្វើឲ្យកម្មករយល់ច្រឡំមកលើក្រុមហ៊ុន ។ អ្នកឧកញ៉ាបានបញ្ជាក់ថា តែទោះជាយ៉ាងខ្ញុំបានអោយក្រុមកាងារចេញលុយផ្ទាល់ខ្លួនបើកបញ្ចប់អោយកម្មករសិន ចំពោះក្រុមហ៊ុនម៉ៅការ KMB យើងបន្តនិតិវិធីដោះស្រាយតាមក្រោយ ។

គួររឱឭកជូនផងដែរថា ថ្មីៗនេះផ្ទុះកាតវ៉ា​​ពី​បងប្អូន​កម្មករបម្រើការងារឲ្យ «គម្រោងទីក្រុងរណប Poipet Satellite City​»​ របស់​មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា ថា​មិន​បាន​បើក​លុយ​ឲ្យ​កម្មករ​ ។ ខណៈអ្នកគ្រប់គ្រងនៅគម្រោងទីក្រុងរណបរបស់អ្នកឧកញ៉ា បានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB ដែលម៉ៅការសាងសង់ ដើម្បីមកទទួលខុសត្រូវនឹងបើកលុយជូនកម្មករជាកំហិត ។

គម្រោងសាងសង់ទីក្រុងរណប របស់អ្នកឧកញ៉ា មានផ្ទៃដីទំហំរហូតជិត ៤000 (បួនពាន់) ហិចតា នោះ បានម៉ៅការទៅអោយក្រុមហ៊ុន KMB សាងសង់អាគាពាណិជ្ជកម្មគ្រោង ៣០អាគារ មានដូចជា ៖ កាស៊ីណូ ហូតែល រីស៊ត ខុនដូ នឹងអាគាពាណិជ្ជកម្មជាច្រើនទៀត ៕