ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​កៀរគរ​ថវិកា​ជូន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ​តាម​បណ្តាញ​ធនាគារ ​វី​ង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក និង មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា បាន​សហការ​គ្នា​ដើម្បី​កៀរគរ​ថវិកា​សម្រាប់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដែល​ជា​មន្ទីរពេទ្យ​សប្បុរសធម៌​ដ៏​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ​៖ ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក និង មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា បាន​សហការ​គ្នា​ដើម្បី​កៀរគរ​ថវិកា​សម្រាប់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដែល​ជា​មន្ទីរពេទ្យ​សប្បុរសធម៌​ដ៏​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​។ មន្ទីរពេទ្យ​គន្ធ​បុប្ផា​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប បាន​ផ្តល់​ការ​ព្យាបាល​ប្រកប ដោយ​គុណភាព និង​វិជ្ជាជីវ​:​ខ្ពស់ ដល់​ទារក និង​កុមារ​ដោយ​ឥត​គិតថ្លៃ​ចាប់តាំងពី​ការ​បង្កើត​ឡើង​វិញ​នៅ​ឆ្នាំ ​១៩៩២ ដោយលោក​វេជ្ជបណ្ឌិត Beat Richner​ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​រីក​រាតត្បាត​ពី​វីរុស​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ចំនួន​ថវិកា​បរិច្ចាគ តាម​រយៈ​មូលនិធិ​គន្ធ​​បុប្ផា​កម្ពុជា​ ។

លោក ហោ ប៊ុ​ន​ថែ អគ្គនាយករង​នៃ​ធនាគារ វី​ង បាន​មាន​ប្រសាសន៍​ថា ​៖ “​មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​ព្យាបាល​កុមារ​រាប់​មិន​អស់ និង​បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ​រាប់​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជិត ​៣០ ​ឆ្នាំកន្លង​មកនេះ​ ។ ខណៈ​ពេល​ដែល​អនាគត​នៃ​ប្រទេស​កម្ពុជា​ពឹងផ្អែក​លើ​ការ​រីក​ចម្រើន ក៏​ដូច​ជា​ការ​អភិវឌ្ឍ​កុមារ​, រាល់​ការ​បរិច្ចាគ​ដើម្បី​គាំទ្រ​ចំពោះ​មន្ទីរពេទ្យ​ដ៏​អស្ចារ្យ​នេះ គឺ​ពិតជា​មាន​អត្ថន័យ​ខ្លាំង​ណាស់ ដោយសារ​តែ​ឥទ្ធិពល​របស់​វា​ចំពោះ​សហគមន៍​”​ ។

តាម​រយៈ​កិច្ចសហការ​នេះ ធនាគារ ​វី​ង ​គាំទ្រ​ដល់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ក្នុង​ការ​ទទួល​ការ​បរិច្ចាគ និង​កៀរគរ​វិភាគទាន​សប្បុរសធម៌​នានា​ ។ យុទ្ធនាការ​នេះ នឹង​ត្រូវធ្វើ​ឡើង​ជាមួយនឹង​បណ្តាញ​នៃ​ធនាគារ​ វី​ង ដែល​រួម​មាន ​៖ គេហទំព័រ​របស់ ​វី​ង បណ្តាញ​សង្គម កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង និង​ភ្នាក់ងារ​វី​ង​ដែល​មាន​ជិត ​១០ ០០០ កន្លែង​ជាដើម​ ។

តាង​នាម​ឱ្យ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ឯកឧត្ដម​បណ្ឌិត ច​ន ណា​រិ​ទ្ធ ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ បាន​ថ្លែងអំណរគុណ​ធនាគារ ​វី​ង ​ចំពោះ​កិច្ចសហការ​នេះ​ ។ «​ធនាគារ ​វី​ង ក៏​ដូច​ជា​ក្រុមហ៊ុន​នានា​ជា​ច្រើន​ទៀត​នៅ​កម្ពុជា ដឹង​ពីសារ​សំខាន់​ក្នុង​ការ​គាំទ្រ​សហគមន៍ និង​ជា​ពិសេស​កុមារ​ៗ​ដែល​កំពុង​ត្រូវការ​ជំនួយ​ ។ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា រីករាយ​ និង​ស្វាគមន៍​កិច្ចសហការ រយៈពេល​វែង​ជាមួយ​ធនាគារ ​វី​ង នេះ និង​ការ​ខិតខំ​ប្រឹងប្រែង ក៏​ដូច​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​របស់​ធនាគារ​ក្នុង​ការ​ផ្តល់​នូវ​ការ​គាំទ្រពី​បុគ្គលិក និង​អតិថិជនចូលរួម​ក្នុង​យុទ្ធនាកា​រនះ​»​ ។

មន្ទីរពេទ្យ​គន្ធ​បុប្ផា​ចំណាយ​ថវិកា​អស់​ជិត ៤០ លាន​ដុល្លារ សម្រាប់​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​កន្លង​ទៅ ​។ កុមារ​ជាង ៦៣៩ ២៦០ នាក់ បាន​មក​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ។ អ្នកជំងឺ​ធ្ងន់ធ្ងរ​ចំនួន ១៣៣ ០២៦ នាក់ បាន​មក​សម្រាក និង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ដោយ​ឥត​គិតថ្លៃ នៅ​ក្នុង​ឆ្នាំ​២០២០ ក​នុ្ល​ង​ទៅ​នេះ​ ។ ក្រៅពី​ការ​ព្យាបាល​កុមារ មន្ទីរពេទ្យ​គន្ធ​បុប្ផា (​ឬ​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី ​៧) នៅ​ក្នុង​ខេត្តសៀមរាប​ ក៏​មាន​បន្ទប់​សម្ភព និង​សម្រាលកូន​ផង​ដែរ​ ។ នៅ​ឆ្នាំ ​២០២០ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ១៣២ ៤៤៣ នាក់ បាន​មក​ពិនិត្យ និង​ព្យាបាល ហើយ​មាន​ស្ត្រី​ចំនួន ២៥ ៧៧១ នាក់ បាន​សម្រាលកូន​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នេះ​ ។ សាធារណជន​ទាំងឡាយ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ផ្តល់​ការ​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក្នុង​គោលបំណង​ដើម្បី​បន្ត​កិច្ច​ដំណើ​ការ​របស់​មន្ទីរពេទ្យ ក៏​ដូច​ជា​ផ្តល់​ការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ដល់​កុមារ ផង​ដែរ​ ។

អ្នក​ប្រើប្រាស់​សេវាកម្ម​ វី​ង​ អាច​ចូលរួម​ចំណែក​ដល់​កិច្ចការ​សប្បុរសធម៌​នេះ តាម​រយ​:​ការ​បរិច្ចាគ​ទៅ​គណនី​លេខ ៥៥៥៩ ជា​ប្រាក់​រៀល ឬ ៥៥៥៨ ជា​ប្រាក់​ដុល្លារ​ ។ មិនតែប៉ុណ្ណោះ ការ​បរិច្ចាគ​ក៏​អាច​ធ្វើ​បាន​នៅ​តាម​ភ្នាក់ងារ ​វី​ង នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ មិន​គិតថ្លៃ​សេវា ​។ ធនាគារ ​វី​ង​ ធានា​ថា ​ប្រាក់​វិភាគទាន​សប្បុរសធម៌ ១០០ % នឹង​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ៕ ដោយ​សហការ