ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភ​ទឹកបរិសុទ្ធ កម្ពុជា ជូន​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍ និង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នានា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វី​រី​ជី​ស កាលពីដើម​ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​បន្ត​ឧបត្ថម្ភ​ទឹកបរិសុទ្ធ កម្ពុជា ជូន​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍ និង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នានា​នៅ​តាម​បណ្តា​ខេត្ត…

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វី​រី​ជី​ស កាលពីដើម​ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​បន្ត​ឧបត្ថម្ភ​ទឹកបរិសុទ្ធ កម្ពុជា ជូន​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍ និង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នានា​នៅ​តាម​បណ្តា​ខេត្ត ដើម្បី​សម្រាល​ការ​លំបាក និង​កាត់​បន្ថយ​ចំណាយ​របស់​កងកម្លាំង ​ដែល​កំពុង​ឈរជើង​នៅ​តាម​គោលដៅ​ចំនួន ​១៩៤​ កន្លែង ដើម្បី​ការពារ​សន្តិសុខ និង​របៀបរៀបរយ​សង្គម​ដោយ​មិន​ខ្លាច​នឿយហត់​។

នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​បរិច្ចាគ​ប្រចាំខែ ​ជូន​គោលដៅ​ខាងលើ ​ក្រោម​យុទ្ធនាការ​សប្បុរសធម៌ «​ទឹកចិត្ត​កម្ពុជា​» ដែល​កំពុង​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​ជូន​ដល់​ស្ថាប័ន​នានា ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល ​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

គិត​មក​ដល់​ពេល​នេះ «​ទឹកចិត្ត​កម្ពុជា​» បាន​ឧបត្ថម្ភ​ទឹកបរិសុទ្ធ កម្ពុជា និង​ភេសជ្ជៈ​ប្រមាណ​ជិត​២​ម៉ឺន​កេស​ជូន​ដល់​ស្ថាប័ន​ផ្សេង​ៗ៕ ដោយ​សហការ