បុរី ខេមរភូមិ ចាប់ផ្ដើមបើកការដ្ឋានសាងសង់ និងប្រកាសលក់ជាផ្លូវការហើយ !
រាជធានីភ្នំពេញ ៖ បុរី ខេមរភូមិ ដែលជាគម្រោងលំនៅឋាន បែបទំនើបទាន់សម័យបានបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ និងប្រកាសលក់នាថ្ងៃទី ១០ ខែមិថុនា…
រាជធានីភ្នំពេញ ៖ បុរី ខេមរភូមិ ដែលជាគម្រោងលំនៅឋាន បែបទំនើបទាន់សម័យបានបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ និងប្រកាសលក់នាថ្ងៃទី ១០ ខែមិថុនា…
រាជធានីភ្នំពេញ ៖ បុរី ខេមរភូមិ ដែលជាគម្រោងលំនៅឋាន បែបទំនើបទាន់សម័យបានបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ និងប្រកាសលក់នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ នេះហើយ ។ បើតាមលោកស្រី សុខ បូរី ប្រធានផ្នែកលក់បុរីខេមរភូមិ បានអោយដឹងថា គម្រោង បុរី ខេមរភូមិ នេះ ត្រូវបានវិនិយោគឡើងដោយក្រុមហ៊ុន Monarchy land & Investment នៅលើផ្ទៃដីចំនួន ៣ហិកតា នៅក្នុងភូមិសាស្ត្រនៃតំបន់សក្តានុពលថ្មី របស់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
លោកស្រីបន្តថា គម្រោងនេះនឹងអភិវឌ្ឍន៍ជាលំនៅឋានជាង 100 ផ្ទះដែលចែកចេញជា៣ប្រភេទផ្ទះ ក្នុងនោះមានប្រភេទផ្ទះវីឡាកូនកាត់មានតម្លៃចាប់ពី 48,800 ដុល្លារឡើងទៅ ប្រភេទផ្ទះអាជីវកម្មមានតម្លៃចាប់ពី 98,800 ដុល្លារឡើងទៅ និងប្រភេទផ្ទះវីឡាទោលមានតម្លៃចាប់ពី 138,800 ដុល្លារឡើងទៅ ហើយរាល់សំណង់នីមួយៗនឹងប្រើរយៈពេល 12 ទៅ 15 ខែ ក្នុងការបញ្ចប់គម្រោងជូនអតិថិជន ។
លោកស្រី ឃួន លក្ខិណា អគ្គនាយិការងក្រុមហ៊ុន Monarchy land & Investment និងជាតំណាងគម្រោង បុរី ខេមរភូមិ បានបន្ថែមដែរថា លក្ខណៈពិសេសនៃគម្រោងបែបទំនើបកម្ម ស៊ីវីល័យ រចនាបថប្លែក រួមផ្សំបរិស្ថានល្អ រស់នៅដោយភាពថ្លៃថ្នូរ និងមោទនភាព នៃបូរីខេមរភូមិរបស់យើងនេះគឺមានទីតាំងភូមិអំណោយផល និងមានសក្តានុពល នៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី ៣ និងព្រលានយន្តហោះថ្មីដែលកំពុងសាងសង់ ពិសេសនៅក្បែរផ្សារទំនើបអ៊ីអន៣ និងមិនឆ្ងាយពីផ្លូវ ៦០ម៉ែត្រ និងផ្លូវ ៥០ម៉ែត្រ នៅក្បែរសាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្តអារាម និងតំបន់ពាណិជ្ជកម្ម មួយចំនួនទៀតដែលកំពុងរីកដុះដាលដូចផ្សិតជាបន្តបន្ទាប់ ។
បុរី ខេមរភូមិ មានទីតាំងស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាតំបន់ដែលមានសក្ដាពលខ្ពស់ក្នុងការអភិវឌ្ឍ ។ ទំនាក់ទំនងសាកសួរព័ត៌មានតាមទូរស័ព្ទលេខ ៖ 087 278 887 / 077 278 887 ៕ ដោយសហការ
ចែករំលែកព័តមាននេះ