ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ! ពេលឃើញរូបថតដ៏ស្រស់ស្អាតរបស់ តន់ ​ច័ន្ទ​សី​ម៉ា ជាមួយ សិរីមន្ត​ លើក​ដំបូង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ពិតជា​ផ្ទុះការ​ភ្ញាក់ផ្អើល​ជា​ខ្លាំងនៅ​ប៉ុន្មាន​នាទី​មុន​នេះ ដោយសារតែមាន​រូបភាពដ៏ស្រស់ស្អាត​ជា​ច្រើន​សន្លឹក​របស់​តារាចម្រៀង កញ្ញា ​តន់ ច័ន្ទ​សី​ម៉ា ថត​ជាមួយ និង​តារាចម្រៀង លោក…

រាជធានី​ភ្នំពេញ ​៖ ពិតជា​ផ្ទុះការ​ភ្ញាក់ផ្អើល​ជា​ខ្លាំងនៅ​ប៉ុន្មាន​នាទី​មុន​នេះ ដោយសារតែមាន​រូបភាពដ៏ស្រស់ស្អាត​ជា​ច្រើន​សន្លឹក​របស់​តារាចម្រៀង កញ្ញា ​តន់ ច័ន្ទ​សី​ម៉ា ថត​ជាមួយ និង​តារាចម្រៀង លោក ខេមរៈ សិរីមន្ត ដែល​រូបភាព​ទាំងនោះអាច​បង្ហាញ​យ៉ាងច្បាស់ថា ​ពួក​គេ​កំពុង​តែ​ធ្វើ​ការងារធំ​មួយ​ជាមួយ​គ្នា​ជា​លើក​ដំបូង ​។

ដោយសារតែរូបភាព​ទាំងនោះ ត្រូវ​បាន​បង្ហោះ​លើ​ផេ​ក​ផ្លូវការរបស់​កំពូល​តារាចម្រៀងក្នុង​ផលិតកម្ម Galaxy Navatra ​តែ​ម្ដង​ ។ អម​ជាមួយ​រូប​ថតជា​ច្រើន​សន្លឹកផងនោះ​កញ្ញា តន់ ច័ន្ទ​សី​ម៉ា បាន​សរសេរ​រៀបរាប់​បែបនេះថា «​ថ្ងៃនេះ​បំពេញការងា​ជាមួយ​លោកពូ ខេមរៈ សិរីមន្ត​ ជា​លើក​ដំបូង សូម​ផ្ញើរ​ក្ដី​នឹករលឹកដល់​ពុក​ម៉ែ បងប្អូន​ផង បងប្អូន​ទាយ​មើល​ថា ​សី​ម៉ា ​អាយុ​តិច​ជាង​គាត់​ប៉ុន្មាន​ឆ្នាំ?​) ។

ប្រិ​យ​មិត្តដែល​បានឃើញ​រូបភាពទាំងនេះ​ភ្លាម​ប្រាកដជា​មានការ​ភ្ញាក់ផ្អើលខ្លាំងតែម្តង ហើយ​អាច​ស្មាន​បាន​ភ្លាម​ៗថា​ តារាចម្រៀង ខេមរៈ សិរីមន្ត ច្បាស់​ជា​រត់​មក​ជ្រក​ក្រោម​ផលិតកម្ម GalaxyNavatra ​របស់​អ្នកឧកញ៉ា​វ័យក្មេង ឡេ​ង ណា​វ៉ា​ត្រា ជាមិនខានហើយ​មើលទៅ ! ត្បិត​អី​បើ​មើលពីទំនាក់ទំនង​រវាងអ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា និងតារាចម្រៀង លោក ខេមរៈ សិរីមន្ត គឺ​មាន​ភាព​ស្និទ្ធស្នាល​ខ្លាំង​ណាស់ ដែលទាំងនេះ​ទំនងជាគេ​អាច​វាយតម្លៃ​បានថា​ នៅ​ថ្ងៃ​ណាមួយច្បាស់​ជា ​សិរីមន្ត រត់​មក​ជ្រក​ក្រោម​ផលិតកម្ម GalaxyNavatra ​ជាក់​ជា​មិន​ខាន ​។

ទោះជាបែប​នេះ​ក្ដី​មិន​ទាន់​មានរឿងនោះ​កើតឡើង​នៅឡើយ​ទេ គិត​មក​ដល់​ម៉ោង​នេះ ព្រោះ​លោក ខេមរៈ សិរីមន្ត មិន​ទាន់​ចប់​កុងត្រា​ជាមួយ​ផលិតកម្មដែល​លោក​កំពុង​តែ​ច្រៀង​ឱ្យ​ឡើយ​ទេ ​។ ការ​ជួប​គ្នា​របស់​កញ្ញា​ តន់ ច័ន្ទ​សី​ម៉ា និង​លោក ខេមរៈ សិរីមន្ត ត្រូវ​បាន​ប្រភព​ច្បាស់ការដែល​គួរ​ឱ្យ​ទុកចិត្ត​មួយ​បញ្ជាក់​ឱ្យ​ដឹង​ថា ពួក​គេ​ទាំង​ពីរ​បាន​បំពេញការងារ​ថត​ស្ប៉តពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ធំលំដាប់​អន្តរជាតិ​មួយ ​។ ប្រភព​ដដែល​នោះ មិន​បាន​ទម្លាយ​ឈ្មោះ​ក្រុមហ៊ុន​ដែល​កំពូល​តារាចម្រៀងទាំង​ពីរ​ថត​ឱ្យ​នោះ​ឡើយ​ទេ ហើយ​ចំពោះ​តម្លៃ​ខ្លួន​នៃ​ការ​ថត​វិញក៏​មិន​បាន​ទម្លាយ​ឱ្យ​ដឹង​នោះ​ដែរ គ្រាន់តែ​ប្រាប់​ថា ពួក​គេ​ទាំង​ពីរ​ជាតា​រា​គ្រេ​ត A​ ដូចនេះ​តម្លៃ​ខ្លួន​ក៏​ទៅ​តាម​នោះ​ដូច​គ្នា ​។

ទោះជាយ៉ាងណា គេមិន​អាច​ស្នើ​សុំ​ការ​បញ្ជាក់លម្អិត​ពី​សំណាក់កញ្ញា​ តន់ ច័ន្ទ​សី​ម៉ា បាន​ឡើយ ដោយ​ទូរ​សព្ទ​របស់​នាង​ខ​ល​ចូលមិន​មាន​អ្នក​ទទួល​ ។ ចំណែក​លោក យឹ​ម តា​ស្រង់ អ្នកគ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម GalaxyNavatra ​បាន​ប្រាប់​ថា ​មិន​មានវត្តមាន​របស់​កំពូល​តារាចម្រៀង ​ខេមរៈ​ សិរីមន្ត ចូល​ក្នុង​ផលិតកម្ម Galaxy Navatra​ នោះ​ទេ ​។ ដូចទៅ​និង​ការ​លើក​ឡើងពី​ប្រភព​ខាងលើ លោក យឹ​ម តា​ស្រង់ បញ្ជាក់​ថា តន់ ច័ន្ទ​សី​ម៉ា គ្រាន់តែមាន​កិច្ចការធំ​មួយ​ជាមួយ លោក ខេមរៈ សិរីមន្ត លើ​ការងារ​ថត​ស្ប៉តពាណិជ្ជកម្ម​ប៉ុណ្ណោះ​ ៕ ដោយ​សហការ