ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិនធម្មតា ​! ជាមួយ​អារម្មណ៍​ដ៏​អស្ចារ្យ​ក្នុង​ការ​បើក​ប្រអប់ និង​តេស្ត​ដំបូង​នូវ​លើ​ស្មា​ត​ហ្វូ​ន OPPO Find X3 Pro

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​​ថ្ងៃ​ទី ​៨ ខែមិថុនា ២០២១ នេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ OPPO ដ៏​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា…

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​​ថ្ងៃ​ទី ​៨ ខែមិថុនា ២០២១ នេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ OPPO ដ៏​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា បាន​រៀបចំ​ការ​តេស្ត​ដំបូង​នូវ​លើ​ស្មា​ត​ហ្វូ​ន​ត្រកូល​លំដាប់​ខ្ពស់​ គឺ​ស៊េរី Find នោះ ​គឺ​ម៉ូ​ដែល OPPO Find X3 Pro ដែល​កម្មវិធី​នោះ​មានឈ្មោះ​ថា Find X3 Pro Media Experience ដោយ​ឃើញ​មានការ​ចូលរួម​ពី​អ្នកតំណាង​របស់​ក្រុមហ៊ុន OPPO និង​ពិធីករ ជា វ​ណ្ណា​រិ​ទ្ធិ ព្រមទាំង​បងប្អូន​សារព័ត៌មាន​ល្បី​ៗ (​ប៉ុន្តែ​ការ​ចូលរួម​ចំនួន​មាន​កំណត់ ដោយ​គោរព​តាម​គោលការណ៍ និង​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​អំពី​ហាម​ការ​ជួបជុំ​គ្នា​ច្រើន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩) បាន​អញ្ជើញ​ចូលរួម​ដើម្បី​ផ្តល់​ជា​សក្ខីភាព​ក្នុង​ការ​បើក​ប្រអប់ (Unboxing) និង​ការ​តេស្ត​ប្រើប្រាស់​ដំបូង​នូវ​ស្មា​ត​ហ្វូ​ន Flagship លំដាប់​កំពូល OPPO Find X3 Pro ជា​ផ្លូវការ និង​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ​។ ដោយ​កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ហាង​ទំនើប OPPO Brand Store (OPPO ប្រ៊េ​ន​ស្ត័​រ​) ដែល​មា​នទី​តាំងនៅ​ក្នុង​ផ្សារ​ទំនើប Exchange Square ជាន់​ទី​ 1 (​ក្បែរ​វត្ត​ភ្នំ​) ​។

នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ កញ្ញា ទួត ពិសី​វ​លក្ខ​ណ៌ ជា​ប្រធាន​ផលិតផល​នៃ​ក្រុមហ៊ុន OPPO បាន​ឡើង​ធ្វើ​បទ​បង្ហាញ​អំពី​លក្ខណៈ​ពិសេស​ៗ​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី OPPO Find X3 Pro យ៉ាង​ដូច្នេះ​ថា «​ស្មា​ត​ហ្វូ​ន​កំពូល​មួយ​នេះ​មាន​អេ​ក្រង់​រស់​រវើក​កម្រិត 1 ពាន់​លាន​ពណ៌ ជា​អេ​ក្រង់ AMOLED 6.7” កោង​គែម​សងខាង​កម្រិត 3216 x 1440 (QHD+) ជាមួយនឹង 525 PPI ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​នៅ​បទ​ពិសោធ​មិន​ធ្លាប់​មាន​ពី​មុន​មក​ ។ រីឯចំណុច​ពិសេស​មួយទៀត​ គឺ​កាមេរ៉ា​មេ​ភ្លោះ​ទំហំ 50MP ដំបូង​គេ​បង្អស់​កម្រិត 1 ពាន់​លាន​ពណ៌​អាច​ផ្ដិត​យក​រូបភាព​កម្រិត 1 ពាន់​លាន​ពណ៌​ជាមួយ​សេន​ស័​រ IMX766 កម្រិត​ពណ៌ 10 Bit ផង​ដែរ​ ។

លើស​ពី​នេះ​ទៅ​ទៀត វា​ជា​ស្មា​ត​ហ្វូ​ន​តែ​មួយ​គត់​នា​ពេល​បច្ចុប្បន្ន​ដែល​បំពាក់​នូវ​កាមេរ៉ា Micorlens ទំហំ 3MP អាច​ពង្រីក​បាន​ដល់​ទៅ 60 ដង​ឯណោះ ដែល​ភ្នែក​ទទេ​មិន​អាច​មើលឃើញ​ ។ មួយវិញទៀត ចំណុច​ពិសេស​នៃ​អេ​ក្រង់​ដ៏​រស់​រវើក 1 ពាន់​លាន​ពណ៌​វិញ អាច​បង្ហាញ​នូវ​ពណ៌ 10 Bit យ៉ាង​ពិតប្រាកដ​ត្រឹមត្រូវ ដែល​ជា​ជំនួយ​លើ​ចក្ខុវិស័យ​នៃ​ពណ៌ និង​ជួយ​ឲ្យ​មនុស្ស​ពិការ​ពណ៌​ទទួល​បាន​បទ​ពិសោធន៍​ពណ៌​នៃ​ពិភពលោក​ដ៏​ពិតប្រាកដ ជាមួយនឹង​កម្រិត Dynamic Refresh Rate 120Hz ថែម​ទៀត​ផង​ ។ ចំណែកឯ កម្លាំង​ម៉ាស៊ីន​របស់​កំពូល​ស្មា​ត​ហ្វូ​ន​នេះ​បំពាក់​ជាមួយ​បន្ទះ​ឈី​ប​ថ្នាក់​កំពូល Qualcomm Snapdragon™ 888 RAM 12GB, ROM 256GB ​។ ដោយឡែក​ឯ ថាមពល​កម្លាំង​ថ្ម​ធំ​រហូត​ដល់​ទៅ 4500mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន 65W SuperVOOC 2.0 ព្រមទាំង​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ 30W AirVOOC និង​មាន​សមត្ថភាព​សាក​ថ្ម​ឥត​ខ្សែ​ទៅ​កាន់​ឧបករណ៍​ផ្សេង​ទៀត​ផង​» ។

ទន្ទឹម​ជាមួយ​គ្នា​ផង​ដែរ ពិធីករ​ដ៏​ល្បីឈ្មោះ​រូប​សង្ហា ជា វ​ណ្ណា​រិ​ទ្ធិ ក៏​បាន​បន្ថែម​ដោយ​សង្កត់ធ្ងន់​ថា «​សម្រាប់​ស្មា​ត​ហ្វូ​ន​កំពូល​នេះ គឺ​ពិតជា​អស្ចារ្យ និង​ពិសេស​ខ្លាំង​លើស​ពី​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​រំពឹង​ទុក ជាមួយនឹង​កាមេរ៉ា​មេ​ភ្លោះ និង​អេ​ក្រង់​ដ៏​រស់​រវើក​កម្រិត 10 Bit រចនាបថ​កោង​បែប​អនាគត កម្លាំង​ម៉ាស៊ីន​លំដាប់​កំពូល​ជាមួយ​បន្ទះ​ឈី​ប Qualcomm Snapdragon 888 5G កាមេរ៉ា​ម៉ៃ​ក្រូ 60 ដង​ ។ លើស​ពី​នេះ វា​បាន​បំពាក់​មក​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន 65W SuperVOOC 2.0 ព្រមទាំង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ឥត​ខ្សែ 30W AirVOOC និង​បច្ចេកវិទ្យា​ទំនើប​ៗ​ថ្មី​ៗ​ផ្សេង​ៗ​ទៀត​ផង​ដែរ ​។

ដូច្នេះ ដើម្បី​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្បាស់ និង​ស៊ីជម្រៅ​នៅ​លើ​ស្មា​ត​ហ្វូ​ន Flagship លំដាប់​កំពូល OPPO Find X3 Pro លោក​អ្នក​អាច​ចូល​ទៅ​កាន់​ផេ​ក​ហ្វ៊េ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ​។ លើស​ពី​នេះ​ទៅ​ទៀត នា​ថ្ងៃ​ទី​ 10 ខែមិថុនា ឆ្នាំ​ 2021 វេលា​ម៉ោង 7:00 យប់ OPPO ក៏​មានកម្ម​វិធី​សម្ពោធ​នូវ​ស្មា​ត​ហ្វូ​ន OPPO Find X3 Pro ជា​ផ្លូវការ​តាម​រយៈ​អន​ឡាញ​នៅ​លើ​ផេ​ក​ហ្វ៊េ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO ផង​ដែរ ​។ កុំ​ភ្លេច​ចូលរួម​ទស្សនា និង​កុំ​ភ្លេច​នាំ​គ្នា​ចុច Like, Share និង Comments ទាំងអស់​គ្នា​ផង​ណា​ ៕ ដោយសហការ