ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លក្ខណៈពិសេសរបស់រថយន្ត MG ZS និងរថយន្ត Toyota Corolla Cross !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្តប្រភេទ Crossover បានក្លាយជាជម្រើសយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ជាច្រើនដែលកំពុងស្វែងរករថយន្តដែលអាចផ្តល់នូវតម្រូវការសម្រាប់ពួកគេបានដូចជា ភាពធំទូលាយ និងភាពទំនើបជាក់ស្តែង ។ ការផ្តល់នូវភាពទូលាយគ្រប់គ្រាន់សម្រាប់អ្នករួមដំណើរ ៥…

រាជធានីភ្នំពេញ ៖ រថយន្តប្រភេទ Crossover បានក្លាយជាជម្រើសយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ជាច្រើនដែលកំពុងស្វែងរករថយន្តដែលអាចផ្តល់នូវតម្រូវការសម្រាប់ពួកគេបានដូចជា ភាពធំទូលាយ និងភាពទំនើបជាក់ស្តែង ។ ការផ្តល់នូវភាពទូលាយគ្រប់គ្រាន់សម្រាប់អ្នករួមដំណើរ ៥ នាក់ និងបង្កើននូវភាពងាយស្រួល ហើយភាគច្រើនវាបានបំពាក់ដោយបច្ចេកវិទ្យាថ្មីទំនើប និងចាំបាច់ក្នុងការប្រើប្រាស់ទាំងអស់ដើម្បីធ្វើឱ្យការបើកបរមានផាសុកភាព និងទទួលបាននូវភាពកម្សាន្តតាមដែលអាចធ្វើទៅបាន ។ រថយន្តប្រភេទ Crossover ក៏ច្រើនតែនាំមកនូវកម្លាំងខ្លាំងរួមទាំងដំណើរការល្អនិងសុវត្ថិភាពខ្ពស់ ដែលអាចជួយឱ្យការធ្វើដំណើររបស់លោកអ្នកទទួលបាននូវភាពរីករាយផងដែរ ។ ខាងក្រោមនេះ គឺជារថយន្តប្រភេទ Crossover ដែលមានតម្លៃសមរម្យចាប់ពី $30,000 ប៉ុណ្ណោះ ។

1.  រថយន្ត MG ZS បានដាក់លក់ក្នុងតម្លៃត្រឹមតែ $30,300 ប៉ុណ្ណោះ ហើយរថយន្តនេះមានប្រវែងបណ្តោយ 4,323mm, ទទឹងប្រវែង 1,809mm និងកម្ពស់ 1,653mm ។ ប្រវែងគម្លាតពីកង់មុខទៅកង់ក្រោយ 2,580mm និងកម្ពស់ពីដីទៅបាតរថយន្តប្រវែង 165mm ។ រថយន្ត MG ZS បានអភិវឌ្ឍបន្ថែមនូវមុខងារប្រើប្រាស់របស់រថយន្តប្រភេទ SUV ខ្នាតកណ្តាលយ៉ាងពិសេសប្លែកនៃបច្ចេកវិទ្យាទំនើបរួមមានដូចជា ៖ កុងទ័រប្រភេទឌីជីថល, អេក្រង់កម្សាន្ត ១០.១ អ៊ីញដែលអាចភ្ផាប់ជាមួយ Bluetooth, Apple CarPlay និង Android Auto, កាំមេរ៉ា ៣៦០ ដឺក្រេ, អូតូកញ្ចក់ក្តោប, ផ្លិតទឹកអូតូ, កៅអីអូតូសម្រាប់ខាងអ្នកបើកបរអមដោយកៅអីប្រភេទក្តៅត្រជាក់ និងដំបូលលើបើកបែប Panoramic  Sunroof ដែលសុទ្ធសឹងតែជាមុខងារស្តង់ដារសម្រាប់រថយន្តប្រភេទ crossover ។ រថយន្ត MG ZS បានធ្វើអោយកាន់តែប្រសើរឡើងនៃរូបរាងខាងក្រៅដោយផ្តល់ជូននូវភាពទាក់ទាញ, ភាពរស់រវើក ហើយម៉ូឌែលនេះក៏បានបំពាក់នូវឧបករណ៏ដ៏ល្អបំផុតដែលមានលក់នៅលើទីផ្សារ និងសូម្បីតែកម្រិតនៃឧបករណ៍ក៏មានលំដាប់ខ្ពស់ និងមានតម្លៃសមរម្យ ។ វាក៏មានការឌីស្សាញបែបថ្មីដូចជា ចង្កៀងមុខប្រភេទ LED, LED DRLs និងចង្កៀងកាត់អ័ព្ទប្រភេទ sharper LED ។ ជាលទ្ធផល, រថយន្ត MG ZS ធ្វើអោយអតិថិជនជាច្រើនជឿជាក់លើខ្លួនដោយសារតែផ្នែកខាងក្នុងបានរចនាឡើងជាមួយប្រភេទពូកស្បែកពណ៍គ្រីមលាយខ្មៅ ដែលធ្វើអោយអ្នកគ្រប់គ្នាទទួលបានអារម្មណ៏ល្អ និងមានផាសុកភាព ។

2.  ក្រុមហ៊ុន Toyota បានធ្វើការបង្ហាញម៉ូឌែលថ្មីរបស់ខ្លួនជាប្រភេទ Crossover គឺ Corolla Cross ដែលមានតម្លៃ $46,900 ។ វានឹងជ្រៀតខ្លួនចូលរវាងរថយន្ត SUV ខ្នាតតូចនិងធំ ។ រថយន្ត Toyota Corolla Cross មានប្រវែងបណ្តោយ 4,460mm, ទទឹងប្រវែង 1,825mm និងកម្ពស់ 1,620mm ។ គម្លាតពីកង់មុខទៅកង់ក្រោយមានប្រវែង 2,640mm រួមនឹងកម្ពស់ពីដីទៅបាតរថយន្តប្រវែង 165mm ។ វាក៏បានបំពាក់មកជាមួយនូវមុខងារប្រើប្រាស់យ៉ាងពិសេសផងដែរ ទោះបីវាបំពាក់ដោយអេក្រង់កម្សាន្តតូចជារថយន្ត MG ZS ត្រឹមតែ ៨ អ៊ីញប៉ុណ្ណោះ ហើយវាបានបំពាក់ដោយមុខងារកម្សាន្តដ៏ពិសេសជំនាន់ថ្មីរបស់ Toyota ដែលផ្តល់នូវភាពងាយស្រួលសម្រាប់ដំណើរការរបស់ប្រព័ន្ធផងដែរ ។ ប្រព័ន្ធ Apple CarPlay និង Audroid Auto គឺស្តង់ដាររ ។ ដំបូលលើក៏ជាជម្រើសមួយផងដែរ, កៅអីអ្នកបើកបរអូតូ, ប្រព័ន្ធម៉ាស៊ីន Automatic Climate Control និងកៅអីក្តៅត្រជាក់ដូចទៅនឹងរថយន្ត MG ZS ដែរ ។ Toyota Corolla Cross នឹងបន្តនិន្នាការស្តង់ដារថ្មីរបស់គេ គឺមុខងារជំនួយពេលបើកបរដោយផ្តល់នូវប្រព័ន្ធល្បឿនថេរ Cruise Control និង ប្រព័ន្ធហ្វ្រាំង ABS ។ ផ្នែកខាងក្នុងនៃរថយន្ត Toyota Corolla Cross បំពាក់ដោយពូកស្បែកពណ៍ខ្មៅដែលសាកសមសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តសត្វចិញ្ចឹម ។

មានមនុស្សជាច្រើនដែលកំពុងចាប់អារម្មណ៏រថយន្តប្រភេទ Crossover ប៉ុន្តែពួកគេមិនដឹងថា គួរជ្រើសរើសម៉ូឌែលមួយណា ។ ដូច្នេះ រថយន្តទាំងពីរម៉ូឌែលខាងលើប្រហែលជាអាចជួយដល់ការសម្រេចចិត្តរបស់ពួកគេបាន ។ ដើម្បីធានាបានពីការជ្រើសរើសដៃគូររួមដំណើរអោយបានត្រឹមត្រូវ លោកអ្នកអាចអញ្ផើញធ្វើការបើកសាកល្បង និងពិភាក្សាជាមួយទីប្រឹក្សាផ្នែកលក់របស់ពួកគេបាន ដើម្បីទទួលបានពត៍មានកាន់តែលម្អិត ៕