ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 បើកទទួលការកក់ជាផ្លូវការហើយ !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ​ ខេមបូឌា បានប្រកាសជាផ្លូវការអំពីការទទួលកក់ទុកមុននៃរថយន្ត Ford Ranger…

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ​ ខេមបូឌា បានប្រកាសជាផ្លូវការអំពីការទទួលកក់ទុកមុននៃរថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 ជាម៉ូឌែលដែលលក់ដាច់ជាងគេ និងពេញនិយមបំផុតក្នុងទីផ្សារប្រទេសកម្ពុជា ហើយបងប្អូនជាច្រើនកំពុងតែទន្ទឹងរង់ចាំ និងបានសាកសួរមកកាន់ក្រុមហ៊ុនថា តើពេលណាក្រុមហ៊ុននឹងនាំចូលរថយន្តនេះមកជាផ្លូវការ និងចង់ឲ្យរថយន្តនេះមានវត្តមានឆាប់ៗក្នុងទីផ្សារប្រទេសកម្ពុជា ។ ដូច្នេះហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការគាំទ្រយ៉ាងពេញទំហឹងទៅលើរថយន្ត Ford Ranger Wildtrak នេះ ក្រុមហ៊ុនក៏សម្រេចធ្វើការប្រកាសទទួលការកក់ទុកមុនជាផ្លូវការជាមួយនឹងតម្លៃពិសេស ។

សម្រាប់រថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 នេះគឺមានការផ្លាស់ប្តូរទាំងរូបរាងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងដែលធ្វើឲ្យរថយន្តនេះមើលទៅកាន់តែមានអំណាច និងគួរឲ្យទាក់ទាញខ្លាំងមែនទែនដែលចំណុចផ្លាស់ប្តូរថ្មីទាំងនេះមានដូចជា ៖

+ផ្នែកខាងក្រៅ

-ប៉ាណាផ្នែកខាងមុខត្រូវបានរចនារូបរាងថ្មីទាំងស្រុងដែលមានរាងបែបសំណាញ់ពណ៌ខ្មៅរលោងដែលមើលទៅផ្តល់នូវអំណាច អមជាមួយនឹងពណ៌ទឹកក្រូចនៅផ្នែកសងខាងដែលមើលទៅលេចធ្លោជាងមុន

-ស៊ុមកញ្ចក់ក្តោបទាំងសងខាងក៏បានរចនាពណ៌ខ្មៅ

-យ៉ាន់កង់ទំហំ 18 អុីញពណ៌ខ្មៅដែលធ្វើឲ្យរថយន្តនេះកាន់តែមានភាពស្ព័រ

-ដៃទ្វាររថយន្តក៏បានប្តូរទៅជាពណ៌ខ្មៅ

-កាងខ្យល់ផ្នែកខាងក្រោយពណ៌ខ្មៅរំលេចជាមួយនឹងឆ្នូតពណ៌ទឹកក្រូចឲ្យស័ក្តិសមជាមួយប៉ាណាផ្នែកខាងមុខ ។

+ផ្នែកខាងក្នុង

-តែមផុសអក្សរ Wildtrak នៅលើឈ្នាន់ទ្វារ

-កៅអីស្បែកបែបប្រណីតពណ៌ខ្មៅបង្កប់ជាមួយថ្នេរដេរពណ៌ទឹកក្រូច មិនតែប៉ុណ្ណោះថែមទាំងមានបន្ថែមនូវឆ្នូតពណ៌ទឹកក្រូចនៅផ្នែកកណ្តាលដែលមើលទៅកាន់តែមានភាពទាក់ទាញ

-ដៃទា្វរផ្នែកខាងក្នុងក៏ជាប្រភេទពណ៌ខ្មៅ

-ចង្កូតស្បែកពណ៌ខ្មៅដែលបង្កប់ជាមួយនឹងថ្នេរដេរពណ៌ទឹកក្រូចកាន់តែច្រើន និងញឹកជាងមុន

-ប្រអប់លេខបានបំពាក់ទៅដោយស្បែកប្រណីតពណ៌ខ្មៅ លាយជាមួយនឹងក្រូមដែលកាន់តែងាយស្រួលចាប់កាន់ និងទំនុកចិត្តពេលបើកបរ ។

ក្រៅពីចំណុចផ្លាស់ប្តូរថ្មីទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងដែលបានរៀបរាប់ខាងលើនេះ រថយន្ត Ford Ranger Wildtrak នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យារហូតដល់ 50 ចំណុចដែលលើសពីដៃគូប្រកួតប្រជែងក្នុងនោះរួមមាន ៖ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត (Parallel Parking Assist) ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) ប្រព័ន្ធសម្រាប់កំណត់ល្បឿនពេលបើកបរ (MyKey​​​ System) សេនសឺជុំវិញរថយន្តចំនួន 10 គ្រាប់ (10 Sensors) ដែកថែបពិសេសចំនួន 2 ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar) ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector) ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking) ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System) ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control) និងបច្ចេកវិទ្យាជាច្រើនទៀតដែលសរុបទាំងរហូតដល់ 50 ។ល។

បន្ទាប់ពីបានដឹងអំពីចំណុចផ្លាស់ប្តូរថ្មីនេះ ជឿជាក់ថាសន្ទុះនៃការគាំទ្ររថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 នឹងបន្តការកើនឡើង រថយន្តនេះនឹងបន្តផ្តល់ជូននូវជម្រើសម៉ាស៊ីន 2 ប្រភេទរួមមាន៖ ម៉ាស៊ីនជំនាន់ថ្មី 2.0L និងម៉ាស៊ីន 3.2L ។ សម្រាប់ពណ៌មាន 5 ជម្រើសដូចជា ៖ ស ខ្មៅ ទឹកប្រាក់ ប្រផេះ និងទឹកក្រូច ។ រីឯតម្លៃវិញគឺកាន់តែពិសេសសម្រាប់លោកអ្នកដែលបានកក់ទុកមុន ដូច្នេះប្រញាប់រួសរាន់ឡើងព្រោះចំនួនមានកំណត់ ។ សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្តនេះ លោកអ្នកអាចអញ្ជើញទៅសាកសួរនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា ៖

-អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្ស ស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង ៖ 023 214 214

-អគារតាំងបង្ហាញសាខាទឹកថ្លា ស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង ៖ 023 890 880    

-អគារតាំងបង្ហាញសាខាទួលសង្កែ ស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង ៖ 078 990 800 | 087 990 800

-អគារតាំងបង្ហាញសាខាខេត្តសៀមរាប ស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង ៖ 063 766 661 ៕ ដោយសហការ