ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

«​កញ្ចប់​ ១ ក្តី​ស្រលាញ់ ​១ ២០២១» ស្មារតី​ប្រជាជាតិ​ខ្មែរ​កំឡុង​ពេល​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ព្រឹត្តិការណ៍​កូ​វី​ដ ​១៩ ឆ្លង​ក្នុង​សហគមន៍​ ២០​កុម្ភៈ បាន​អូស​បន្លាយ​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ​។ បញ្ហា​នេះ​បាន​កំពុង​បន្ត​នាំ​មក​នូវ​ផល​លំបាក​ជា​ច្រើនដល់​សង្គម​កម្ពុជា​ទាំង​ផ្នែក​សុខាភិបាល និង​សេដ្ឋកិច្ច​…

រាជធានី​ភ្នំពេញ ​៖ ព្រឹត្តិការណ៍​កូ​វី​ដ ​១៩ ឆ្លង​ក្នុង​សហគមន៍​ ២០​កុម្ភៈ បាន​អូស​បន្លាយ​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ​។ បញ្ហា​នេះ​បាន​កំពុង​បន្ត​នាំ​មក​នូវ​ផល​លំបាក​ជា​ច្រើនដល់​សង្គម​កម្ពុជា​ទាំង​ផ្នែក​សុខាភិបាល និង​សេដ្ឋកិច្ច​ ។ ផល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល​មាន​សឹង​គ្រប់​ទីកន្លែង​ជា​ពិសេស រាជធានី​ភ្នំពេញ​ដែល​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​ដ៏​តានតឹង ដោយសារតែ​ករណី​នៃ​ជំងឺ​កូ​វី​ដ​ ១៩ បន្ត​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ខ្លាំង​។ ការ​ថមថយ​នៃ​សកម្មភាពសេដ្ឋកិច្ច ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំ​ណូល និង​ការ​បិទ​ខ្ទប់​សហគមន៍​មួយចំនួន​ដើម្បី​ការពារការ​រីក​រាលដាល រឹតតែ​ធ្វើ​អោយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋមួយ​ចំនួន​ដែលកំពុង​រក​ព្រឹក​ខ្វះ​ល្ងាច​ស្រាប់​រឹតតែ​ជួប​នូវ​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ ។

ដោយ​បាន​មើលឃើញ​ពី​ភាព​លំបាក​ទាំងនេះ និង​ក្នុង​ស្មារតី​ប្រជាជាតិ​ខ្មែរ​ដែល​តែងតែ​ជួយ​គ្នាក្នុង​គ្រា​លំបាក សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ កម្ពុជា (​ហៅ​កាត់​ថា JCI) សហការ​ជាមួយ​អា​ជ្ងា​ធរ​ក្នុង​តំបន់​ផ្តួចផ្តើមបង្កើត​ឡើង​នូវ​កម្មវិធី​សប្បុរសធម៌​ថ្មី​មួយទៀត​គឺ «​កញ្ចប់​ ១ ក្តី​ស្រលាញ់​ ១ ២០២១» ដើម្បី​ចូលរួម​ជា​ផ្នែក​មួយនៃ​ចលនា​កៀ​គរ​សប្បុរសជន និង​ការ​ឧបត្ថម្ភ​ជា​ចំណីអាហារ​ជូន​ដល់​បងប្អូនដែល​កំពុង​ជួប​ការ​លំបាក​ខ្វះខាត រស់នៅ​ក្នុង​តំបន់​ក្រហម និង​តំបន់​ដទៃ​ទៀតដែល​ងាយ​រង​គ្រោះ ​។

ជំហាន​ដំបូង​នេះ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សូម​អំពាវនាវ​ដល់​សមាជិក​សមាជិកា និង​សាធារណជន​ទាំងអស់ ដែល​មាន​បំណង​ចង់​បរិច្ចាគ ឬ​ជួយ​ឧបត្ថម្ភ​ដល់​បងប្អូន ដែល​ជួប​ការ​លំបាក​ប្រចាំ​ថ្ងៃ​ខ្លាំង ក្នុងអំឡុងពេល​បិទ​ខ្ទប់ប្រមាណ ៧០០ ​គ្រួសារ រស់នៅ​ក្នុង​តំបន់​ក្រហម សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។ ក្រុមការងារ​របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ កម្ពុជា​សូម​ស្វាគមន៍​សម្រាប់​ការ​ឧបត្ថម្ភ​ពី សំណាក់​សប្បុរសជន​គ្រប់​ទិស​ទី​ចាប់ពី​ថ្ងៃនេះ​តទៅ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​ទៅ​នឹង​កម្មវិធី​សប្បុរសធម៌ និង​ចូលរួម​ឧបត្ថម្ភ សូម​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរស័ព្ទ ៖ 093 333 000 ៕ ដោយសហការ