ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភ​ទឹកបរិសុទ្ធ​ កម្ពុជា ៣៥០០កេស ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស​​​ បាន​​​​ឧបត្ថម្ភ​​ទឹក​​បរិសុទ្ធ​ កម្ពុជា​ ​៣៥០០​​កេស​បន្ថែមទៀត​…

រាជធានីភ្នំពេញ ៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស​​​ បាន​​​​ឧបត្ថម្ភ​​ទឹក​​បរិសុទ្ធ​ កម្ពុជា​ ​៣៥០០​​កេស​បន្ថែមទៀត​ ដល់​​​​សមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែល​កំពុង​បំពេញ​បេសកកម្មយ៉ាង​សកម្ម​ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

គោលបំណងនៃការឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា​នេះ​ គឺដើម្បីជួយ​បំពេញ​តម្រូវការប្រើប្រាស់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែល​កំពុង​បំពេញភារ​កិច្ច​​ព្យាបាល​អ្នកជំងឺកូវីដ-១៩ នៅ​​​សណ្ឋាគារ​ក្រេតឌុក មន្ទីរ​ពេទ្យ​ហ្លួងម៉ែ មណ្ឌល​ព្យាបាល​កោះពេជ្រ និង​មណ្ឌល​​ព្យាបាលទួលពង្រ ព្រមទាំងយកទៅប្រើប្រាស់អំឡុងពេលចុះយកសំណាក និង​​ចាក់​វ៉ាក់សាំងបង្ការ​​ជំងឺ​កូវីដ-១៩ ​ផង​​ដែរ ។

លោក​​បណ្ឌិត​ អុឺម សុធារិទ្ធ ​នាយក​​​ទំនាក់​​ទំនង​​​សាធារណៈ​​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​មាន​​ប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស សង្ឃឹម​ថា​ ការឧបត្ថម្ភនេះនឹងអាចផ្ដល់ជាកម្លាំងចិត្តដល់ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យ ដែលជាទ័ពជួរមុខរបស់កម្ពុជា ​កំពុង​ប្រយុទ្ធ​មិន​ដក​ដៃ​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​​ជំងឺ​​កូវីដ-១៩» ។

ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩ ខ្មែរ ប៊ែវើរីជីស នឹងបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ជាបន្តបន្ទាប់ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) សម្រាប់ប្រើប្រាស់​តាម​តម្រូវ​ការ​របស់ក្រុមគ្រូពេទ្យ និងពលរដ្ឋ ក្នុងបេសកកម្មព្យាបាលជំងឺកូវីដ-១៩ នេះ ៕ ដោយសហការ