ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន T F Motors Cambodia ឧបត្ថម្ភ​អង្ករ​​ដល់​បុគ្គលិក​របស់​ខ្លួន ក្នុង​កំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​​ជំងឺ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ត្រូវ​ដាក់​នូវ​វិធានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​កាលពី​ថ្ងៃ​ទី​១ ៥ ខែមេសា ឆ្នាំ​ ២០២១ ​។…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ត្រូវ​ដាក់​នូវ​វិធានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​កាលពី​ថ្ងៃ​ទី​១ ៥ ខែមេសា ឆ្នាំ​ ២០២១ ​។ អាជីវកម្ម​, រោច​ក្រ​, សហគ្រាស និង​សាលារៀន​ជា​ច្រើនត្រូវ​បាន​ផ្អាក​ដំណើរការ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វិីដ​-១៩​ ។ នៅ​តាម​តំបន់​ជា​ច្រើន​ក្នុង​ទីក្រុង​ភ្នំពេញ គឺ​កំពុង​មានការ​ខ្វះខាត​នូវ​ស្បៀងអាហារ​ផ្សេង​ៗ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រចាំ​ថ្ងៃ​ ។

ដោយ​មើលឃើញ​ពី​ភាព​ខ្វះខាត និង​តម្រូវការ​របស់​បុគ្គលិក​របស់​ខ្លួន​កំឡុង​ពេល​ស្ថានភាព​ដ៏​លំបាក​នេះ ក្រុមហ៊ុន T F Motors Cambodia Co., Ltd ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធ​ផ្តាច់មុខ​ក្នុង​ការ​នាំ​ចូល​រថយន្ត MG, Maxus និង ម៉ូតូ Royal Enfield បាន​ឧបត្ថម្ភ​អង្ករ​ដល់​បុគ្គលិក​របស់​ខ្លួន​ក្នុង​ម្នាក់​ទទួល​បាន​អង្ករ​ ៥០​គីឡូក្រាម ដើម្បី​ជួយ​សម្រាល​បន្ទុក ក៏​ដូច​ជា​ជួយ​ដោះស្រាយ​ជីវភាព​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ។ នេះ​គឺជា​ការ​រួមចំណែក​មួយ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​បុគ្គលិក និង​កាត់​បន្ថយ​ការ​ចេញ​ទៅ​ក្រៅ​ដើម្បី​ទិញ​អង្ករ​ ឬ​ម្ហូបអាហារ​ ។

ក្នុង​ការ​ឧបត្ថម្ភ​អង្ករ​នេះ​ផង​ដែរ លោក ពុំ សូ​រិ​យា ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន TF Motors Cambodia បាន​មាន​ប្រសា​ស​ន៏៍ថា ​៖ «​ការ​ផ្តល់​ជូនអំណោយ​នេះ គឺជា​ផ្នែក​មួយ​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​បុគ្គលិក​របស់​ខ្លួន អំឡុង​ពេល​ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​ការ​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ដើម្បី​ទប់​ស្តា​ត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩»​ ។ ហើយ​លោក​បាន​បន្ថែម​ទៀត​ថា​ ៖ «​យើង​នឹង​រួម​គ្នា​អនុវត្ត​ និង​គោរព​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ឲ្យ​ព្រឹ​តិ្ត​ការណ៍​សហគមន៍​ ២០​កុម្ភៈ​ត្រូវ​បាន​បញ្ចប់​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​ដើម្បី​ឲ្យ​អ្វី​ៗ​អាច​ត្រលប់​ទៅ​កាន់​ភាព​ប្រក្រតី​វិញ​»​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ថ្មី​ៗ​នេះ ក្រុមហ៊ុន TF Motors Cambodia ក៏​បាន​ឧបត្ថម្ភ​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ដូច​ជា​ ៖ តង់​ចំនួន ​៥០, ធុង​ទឹកកក​, បង់​បិត​ដំបៅ​, ទឹក​សម្លាប់​មេរោគ​, ទឹក​សុទ្ធ​ ១០០​កេស​, និង​ថវិការ​មួយ​ចំនួន​ជូន ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិ​ជ្ផា​ជីវៈ ព្រមទាំង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោរ ដើម្បី​ចូលរួម​យុទ្ធនាការ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ ផង​ដែរ​ ៕ ដោយ​សហការ