ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ដូ​ស​ទី​២ នៅ​លែ​ន​ម៉ាក ២៧១ របស់​ជីប ម៉ុង លែ​ន ចាប់ផ្តើម​ដំណើរការ​ហើយ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ដូ​ស​ទី​២ នៅ​ក្នុង​គម្រោង លែ​ន​ម៉ាក ២៧១ សម្រាប់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ដូ​ស​ទី​២ នៅ​ក្នុង​គម្រោង លែ​ន​ម៉ាក ២៧១ សម្រាប់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​ខណ្ឌមានជ័យ ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​២២ ខែមេ​សា នេះ​ហើយ ដោយ​មាន​ប្រជាពលរដ្ឋ​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង​សរុប​ចំនួន ​៨០០ ​នាក់ ក្នុងថ្ងៃនេះ​។

ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដូ​ស​ទី​១ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិតឆ្លងដែន សំបុត្រ​កំណើត សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ ឬ​ឆាយា​។

គម្រោង លែ​ន ម៉ាក ២៧១ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ ២៧១ កែង​នឹង​ផ្លូវ​ ៣៧១ ត​ភ្ជាប់​ទៅ​ផ្លូវ​ ៦០ ​ម៉ែត្រ ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខណ្ឌមានជ័យ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ដូ​ស​ទី​២ សូម​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង​ឱ្យបាន​គ្រប់​ៗ​គ្នា​៕ ដោយ​សហការ