ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុម​កា​ងារ E-GetS ឧបត្ថម្ភ​ម៉ាស់​ចំនួន 50,000 ម៉ាស់ ​ជូនរដ្ឋបាល​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី​ ២១ ខែមេសា ឆ្នាំ​ ២០២១ មកនេះ ក្រុម​ការ​ងារ E-GetS…

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី​ ២១ ខែមេសា ឆ្នាំ​ ២០២១ មកនេះ ក្រុម​ការ​ងារ E-GetS បាន​នាំ​យក​ម៉ាស់​ចំនួន 50,000 ម៉ាស់ ដើម្បី​ឧបត្ថម្ភ​ជូនរដ្ឋបាល​រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្រប​តាម​ការ​អំពាវនាវ​របស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ចាត់វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ ១៩ (Covid-19) នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​ទូ​ទាំង​ព្រះរាជា​ណា​ច្រក​ម្ពុ​ជា បាន​ទាន់​ពេលវេលា ​។

តាមរយៈអំណោយជាម៉ាស់ដែលក្រុម​ការ​ងារ E-GetS បានឧបត្ថម្ភនាពេលនេះ​ គឺជា​ការ​បង្ហាញនូវ​ទឹកចិត្ត​គិតគូរ និង​ក្ដី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ​ដោយ​ឈរ​លើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​​កំពុង​ជួប​ប្រទះ​នឹង​គ្រោះភ័យ នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វី​ដ​-១៩ (Covid-19) ៕ ដោយ​សហការ