ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មីជាតិ ជាទំនិញយុទ្ធសាស្ត្ររបស់ក្រសួងពាណិជ្ជកម្ម អំឡុងពេលអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ !

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មី​ជាតិ ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ទំនិញ​យុទ្ធសាស្ត្រ​របស់​ក្រសួងពាណិជ្ជកម្ម​ នៅ​ក្នុង​ដំណាក់កាល​អនុវត្តន៍​វិធានការ​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​ ។ ក្រសួងពាណិជ្ជកម្ម​តាម​រយៈ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ បាន​ធ្វើការ​បញ្ជា​ទិញ​មី​ជាតិ​…

រាជធានីភ្នំពេញ ៖ មី​ជាតិ ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ទំនិញ​យុទ្ធសាស្ត្រ​របស់​ក្រសួងពាណិជ្ជកម្ម​ នៅ​ក្នុង​ដំណាក់កាល​អនុវត្តន៍​វិធានការ​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​ ។ ក្រសួងពាណិជ្ជកម្ម​តាម​រយៈ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ បាន​ធ្វើការ​បញ្ជា​ទិញ​មី​ជាតិ​ ជា​ច្រើន​កេស និង​បញ្ជាក់​ថា ​មី​ជាតិ​ ជា​ទំនិញ​យុទ្ធសាស្ត្រ ដើម្បី​ប្រើប្រាស់​ជា​ស្បៀង​លក់​ជូន​ប្រជាជន​ពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​ក្នុង​តម្លៃ​ក្រោម​ទីផ្សារ​បច្ចុប្បន្ន​ ។

អាហារ​មី​កញ្ចប់ដូច​ជា ​មី​ជាតិ​ នេះ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​អាហារ​ពេញ​និយម​មួយ​ប្រភេទដែល​ងាយស្រួល​ក្នុង​ការ​ចម្អិន ចំណេញ​ពេលវេលា តម្លៃ​សមរម្យ និង​អាច​រក្សា​ទុក​បាន​យូរ ដែល​បាន​បង្ក​ជា​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ និង​ស័ក្តិ​សមជា​ស្បៀង​យុទ្ធសាស្ត្រ​ក្នុង​ស្ថានការណ៍​លំបាក ដូច​ជា​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ១៩ ​នេះ​ជាដើម ​។ មិន​ត្រឹមតែ​ក្រសួងពាណិជ្ជកម្ម​នោះ​ទេ មី​ជាតិ​ ក៏​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល​ផ្សេង​ៗ ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ឯកជន​នានា​តាម​រយៈ​ការ​ប្រើប្រាស់​ជា​ស្បៀង​ក្នុង​សកម្មភាព​សប្បុរសធម៌​ចែក​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ​។

ក្នុង​ដំណាក់កាល​នេះ មី​ជាតិ​ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វះស្វែង​បង្កើន​ការ​ផលិត ពង្រីក​ការ​ចែកចាយ និង​ពង្រឹងគុណភាព​ដើម្បី​ផ្គត់ផ្គង់​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ចូលរួម​សម្រួល​ដល់​បន្ទុក​របស់​រាជរដ្ឋាភិបាល​លើ​ផ្នែក​ស្បៀងអាហារ​ ។ មី​ជាតិ​ ប្រកាន់ខ្ជាប់​នូវ​គោល​ជំហរ​ខ្មែរ​ដើម្បី​ខ្មែរ​ក្នុង​ស្ថានភាព​លំបាក​នេះ ដោយ​មិន​តំឡើង​ថ្លៃ​លើ​មុខទំនិញ​នោះ​ទេ​ ។ មី​ជាតិ​ យកចិត្តទុកដាក់​លើ​សុខទុក្ខ​ប្រជាពលរដ្ឋ និង​បន្ត​ធ្វើ​យ៉ាងណា​ផ្តល់​នូវ​ផលិតផល​មានគុណ​ភាព និង​សេវាកម្ម​ល្អ​ប្រសើរ​ក្នុង​តម្លៃ​សមរម្យ​មួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ។ មី​ជាតិ​ ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ ៕ ដោយសហការ