ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួង ស្រេង និង ភរិយា ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ និងឯកឧត្តម ប៉ា សុជាតិវង្ស ប្រទាន​ព្រះ​ពរ​ជ័យ​ថ្វាយ សម្តេចព្រះ​មហាក្សត្រី និង ព្រះ​មហាក្សត្រ ក្នុងឱកាសចូលឆ្នាំថ្មី !

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ភរិយា ជា ស៊ីណា…

រាជធានី​ភ្នំពេញ ៖ ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ភរិយា ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ទូលព្រះបង្គំជាខ្ញុំ ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ភរិយា សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ប្រទាន​ព្រះ​ពរ​ជ័យ​ថ្វាយ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល និង ប្រទាន​ព្រះ​ពរ​ជ័យ​ថ្វាយ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ដ៏​មង្គល​សួស្តី​ប្រសើរ​ថ្លៃថ្លា នៃ​ការ​ទទួល​អំណរឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ត្រី​ស័ក ពស ២៥៦៥ ៕ ដោយ​សហការ